​វី​ង​ទទួល​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នៅ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​២០១៩

251
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​ធនាគារ​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ធនាគា​រ​ចល័ត​នៅ​កម្ពុជា​។​វី​ង​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកចូលរួម​ជាច្រើន នៅក្នុង​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​២០១៩​កាលពី​ថ្ងៃទី​២​និង​៣​វិច្ឆិកា​ឆ្នាំ​២០១៩​នៅ​អគារ​ពាណិជ្ជកម្ម​និង​ពិព័រណ៍​កោះ​ពេជ្រ​កន្លងទៅនេះ​។​

​លោក ឡៅ សៀង​ហៃ នាយក​ផ្នែក​ធនធានមនុស្ស នៃ​ធនាគារ​ឯកទេស វី​ង បានឱ្យដឹងថា​៖ “​នៅ​ឆ្នាំនេះ មាន​បេក្ខជន​កាន់តែច្រើន​ដែល​បាន​សាកសួរ​ព័ត៌មាន​ជាមួយ​ក្រុមការងារ​រប​ស់​យើង​។​ពួកគេ​បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ឱកាស​ការងារ​ក៏ដូចជា​ផលិតផល​របស់​វី​ង​ដែល​កំពុង​បម្រើ​អតិថិជន​នៅលើ​ទីផ្សារ​ផងដែរ​”​។​ពិព័រណ៍​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ​បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត ក្នុងការ​ទទួលបាន​ឱកាស​ការងារ ជ្រើសរើស​បុគ្គលិក និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។​

​លោក​ឡៅ​សៀង​ហៃ​បាន​បន្ថែមថា​៖“​វី​ង​មិន​ត្រឹមតែ​ជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ធំ​និង​គួរឱ្យ​ទុកចិត្ត​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​វី​ង​ក៏​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ធ្វើការ​ផងដែរ​ដោយ​ផ្តោតលើ​ការយកចិត្តទុកដាក់​ការថែរក្សា​និង​ការទំនាក់ទំនង​ដោយ​មើល​ទៅលើ​ការគ្រប់គ្រង​ល្អ​ការអភិវឌ្ឍ និង​ការច្នៃប្រឌិត​របស់​បុគ្គ​លិ​ក​”​។

​គួរ​រំលឹក​ផងដែរ​ថា វី​ង ទើបតែ​ទទួលបាន​ពានរង្វាន់​និយោជក​ឆ្នើម ប្រចាំ​តំបន់​អាស៊ី នៅក្នុង​កម្មវិធី Asia’sBestEmployerBrands2019​ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​EmployerBranding​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​។​នេះ​ក៏​ជា​លើក​ទី​៤​ហើយ​ដែ​លវីង​ទទួលបាន​រង្វាន់​មួយ​នេះ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​វី​ង​ទទួល​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នៅ​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ២០១៩(​រូបៈ​សុផល​)