​វី​ង​និង​ឌី​អេ​ហ្វ​អាយ​ឡាក់​គី​សហការ​ផ្ដល់​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់​

265
ចែករម្លែក
  • 6
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​អ្នកផ្ដល់​សេវាកម្ម​ធនាគារ​ចល័ត ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា បានប្រកាស​អំពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ជាមួយ​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី (DFI Lucky) ជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ផ្សារ​ទំនើប​ឈានមុខ​គេ និង​ធំ​បំផុត​មួយ​នៅ​កម្ពុជា ក្នុងការ​ផ្តល់ជូន​ចំពោះ​អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី និង Guardian ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​របស់ខ្លួន នូវ​ភាពងាយស្រួល​ក្នុង​ការទូទាត់​ថ្លៃទំនិញ ដោយ​ពុំ​ចាំបាច់​ប្រើប្រាស់​ក្រដាស់ប្រាក់ (Cashless Payment) ។​

​អតិថិជន​របស់​ផ្សារ​ទំនើប​ឡាក់​គី ក៏ដូចជា Guardian អាចធ្វើ​ការទូទាត់ បាន​យ៉ាង​ឆាប់រហ័ស និង​ងាយស្រួល​ជាមួយ​សេវាកម្ម WingPay របស់​វី​ង តាមរយៈ​ទូរស័ព្ទដៃ ឬ​ប្រើប្រាស់​កាត​គណនី​វី ។ អត្ថប្រយោជន៍​សម្រាប់​អតិថិ​ជ​ផ្សារ​ទំនើប​ឡាក់​គី និង​ក៏ដូចជា​ផ្សារ​ទំនើប​ឡាក់​គី គឺ​ផ្តល់នូវ​បទពិសោធន៍​ន​ថ្មី​ពាក់ព័ន្ធ​នឹង​ដំណើការ នៃ​ការទូទាត់​នៅ​កន្លែង​គិត​ប្រាក់ ដែល​អតិថិជន​នឹងមិន​ជួបប្រទះ​ភារ​រំខាន​ក្នុង​ការរង់ចាំ​លុយ​អាប់​, កាត់បន្ថយ​ហានិភ័យ​នានា​ជុំវិញ​ការទូទាត់​ដោយ​ប្រើ​ក្រដាស់ប្រាក់ និង​ផ្តល់​ជម្រើស​ទូទាត់​សមស្រប​បន្ថែមទៀត សម្រាប់​តម្រូវការ​រប​ស់​អតិថិជន ក៏ដូចជា​អ្នកផ្គត់ផ្គង់​ផលិតផល​ផងដែរ​។​លើសពីនេះ​ទៀត វី​ង ក៏​ផ្ដល់ជូន​ផ្សារ​ទំនើប​ឡាក់​គី នូវ​មធ្យោបាយ​ក្នុងការ​ទូទាត់​សាច់ប្រាក់​ភ្លាមៗ ដល់​អ្នកផ្គត់ផ្គង់​រប​ស់​ខ្លួន​។

ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាស់ប្រាក់ ផ្តល់​អត្ថប្រយោជន៍ ទាំង​ផ្សារ​ទំនើប​ឡាក់​គី និង​អ្នកផ្គត់ផ្គង់​ផលិតផល​សម្រាប់​ផ្សារ​ទំនើប​ឡាក់​គី​ដោយសារតែ​វា​ជួយ​កាត់បន្ថយ​ថ្លៃ​ចំនាយ​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ក្រដាស់ប្រាក់ ក៏ដូចជា​ហានិភ័យ​នៃ​ការបាត់បង់​សាច់ប្រាក់​ផ្សេងៗ ។​ម្យ៉ាងវិញទៀត ការទូទាត់​លើ​ផលិតផល​ត្រូវបាន​បញ្ចូល​ភ្លាមៗ ទៅក្នុង​គណនី​វី​ង​របស់​អ្នកផ្គត់ផ្គង់ ដើម្បីឱ្យ​ពួកគេ​អាច​ប្រើ​វា​បាន​ភ្លាមៗ សម្រាប់​តម្រូវការ​អាជីវ​កម្ម​របស់​ពួកគេ​ផងដែរ​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានប្រសាសន៍ថា ភាពជា​ដៃគូ​រវាង វី​ង និង​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី គឺជា​ការឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​ពង្រីក​សេវា​ទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ នៅ​ទូទាំងប្រទេស​កម្ពុជា និង​ធ្វើឱ្យមាន​ភាពងាយស្រួល​ស​ម្រា​ប់​អតិថិជន​និង​អាជីវកម្ម​ក្នុងការ​គ្រប់គ្រង​ប្រតិបត្តិ​ការទូទាត់​របស់​ពួកគេ​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ជា​រៀងរាល់ថ្ងៃ​ឬ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​រវាង​អាជីវកម្ម​និង​អាជីវកម្ម ។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​គោលដៅ​មួយ ក្នុងចំណោម​គោលដៅ​របស់ វី​ង គឺ​ដើម្បី​បង្កើត​និង​កសាង​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ការធ្វើ​បែបនេះ យើង​ជួយ​បង្កើត​ផលប្រយោជន៍​ភ្លាមៗ សម្រាប់​អ្នកប្រើប្រាស់ ដែល​កំពុង​ស្វែងរក​នូវ​ជម្រើស​នៃ​ការទូទាត់​ប្រាក់​ដែល​ងាយស្រួល​ដូចជា​ការទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ការទូទាត់​តាម​ឌីជីថល ខណៈពេល​ជាមួយគ្នានេះ បាន​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ធំ​ជាង​មុន ព្រោះ​ទឹកប្រាក់​ត្រូវបាន ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព ចំពោះមុខ​ជំនួញ និង​គោលបំណង​ផ្ទាល់ខ្លួន​”​។​

​លោក Stephane Pariente នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី បាន​មានប្រសាសន៍​អំពី​ភាពជា​ដៃគូ​របស់ខ្លួន​ជាមួយ វី​ង ថា បច្ចេកវិទ្យា​ទំនើប និង​ជឿទុកចិត្ត​របស់ វី​ង និង​ភាព​ឈានមុខ​គេ​ក្នុងការ​ទូទាត់​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ឌីជីថល រឹតតែ​នាំឱ្យ​គាត់​មាន​ទំនុកចិត្ត​រឹតតែ​ខ្លាំង​ចំពោះ​ភាពជា​ដៃគូ​នេះ​។​

​លោក Pariente បាន​លើកឡើងថា​៖ “​ក្រុមហ៊ុន DFI Lucky មាន​យុទ្ធសាស្ត្រ​អាទិភាព​មួយ គឺ​ផ្តល់ជូន​នូវ​ផលិតផល​ល្អឥតខ្ចោះ និង​ជានិច្ចកាល​បំរើ​ជូន​អតិថិជន និង​អ្នក​ផ្គត់​ផ្គង​មូល​ដ​ដ្ឋា​ន ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​ឲ្យ​បានល្អ​បំផុត​។​ដៃគូ​ដែល​យើង​ធ្វើការ​ជាមួយ ត្រូវតែមាន​ការប្តេជ្ញាចិត្ត​ដូចគ្នា ចំពោះ​គុណភាព សេវាកម្ម​អតិថិជន និង​ភាព​ច្នៃប្រឌិត​។

​វី​ង បាន​ឈរជើង​ជា​អ្នក​នាំមុខគេ​យ៉ាងច្បាស់ លើ​សេវាកម្ម​ទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ និង​ធ្វើជា​ដៃគូ​យូរអង្វែង​សម្រាប់​យើង​។ វី​ង ក៏បាន​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​យ៉ាងខ្លាំង សម្រាប់​ក្រុមហ៊ុន ឌី អេ​ហ្វ អាយ ឡាក់​គី និង​អ្នកផ្គត់ផ្គង់​ផលិត​របស់​យើង ក្នុងការ​ធ្វើការ​រួមគ្នា ព្រោះ​យើង​នឹង​ទូទាត់​វិក្កយបត្រ​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ ដែល​វា​បាន​ជួយ​កាត់បន្ថយ​ពេលវេលា និង​ថ្លៃ​ចំនាយ​ផ្សេងៗ​លើ​ការទូទាត់​វិក្កយបត្រ​និង​ការប្រមូលប្រាក់​ហើយ​អ្នកផ្គត់ផ្គង់​ទទួលបាន​ការទូទាត់​លើ​ផលិតផល​ដែល​ពួកគេ​ផ្ត​ត់​ផ្គង់​មក​យើង ដោយផ្ទាល់​ទៅក្នុង​គណនី​វី​ងរ​បស់​ពួកគេ​»​។​

​ដើម្បី​ចូលរួម​អបអរសាទរ ចំពោះ​ភាពជា​ដៃគូ​នេះ អ្នកប្រើប្រាស់​គណនី​វី​ង នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥​ភាគរយ​នៅពេលដែល​ពួកគេ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឡាក់​គី ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ៣១ ខែមីនា​ឆ្នាំ ២០១៩ ៕S/

​ចំណងជើង​រូបថត​៖ វី​ង​និង​ឌី​អេ​ហ្វ​អាយ​ឡាក់​គី​សហការ​ផ្ដល់​ការទូទាត់​ដោយ​ពុំ​ប្រើប្រាស់​ក្រដាសប្រាក់ ដល់​អតិថិជន​