​វី​ង​ផ្តល់នូវ​វិសាលភាព​ក្នុងការ​ទូទាត់​សេវាកម្ម​ហិរញ្ញវត្ថុ​តាមរយៈ​ហាង​លក់ទំនិញ​Circle K

289
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​ដែលជា​អ្នកផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធី អេ​ច ស៊ី វី អេស ខូ​អិ​ល​ធី​ឌី​, ដែល​នាំមក​នូវ​ផ្លាក​ស​ញ្ញ Circle K ។​ជា ម៉ាក​ហាង​ទំនិញ​រាយ​ដែល​ត្រួវបាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​និង​ឈានមុខ​គេ​មួយ​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​វី​ង​តាមរយៈ​បណ្តាញ​ហាង​CircleK​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​និង​ប្រទេស​កម្ពុជា​។​
តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​CircleK​នេះ​វី​ង​បន្ត​ប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​និង​ដើម្បី​ធានាបាន​នូវ​ការទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។​ស្លាក​សញ្ញា​ដ៏​រឹងមាំ​និង​ប្រកបដោយ​ទំនុកចិត្ត​ទាំងពីរ​រួមគ្នា​។​ដើម្បី​បំពេញបន្ថែម​នូវ​ភាពខ្លាំង​និង​ជំនាញ​រៀងៗ​ខ្លួន​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​នូវ​ច្រកចេញចូល​តែមួយ​ក្នុង​ការទិញ​ទំនិញ​និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​និង​ផ្តល់ឱកាស​ដល់​សហគ្រិន​ទាំងឡាយ​ដើម្បី​ភាព​រីកចម្រើន​អាជីវកម្ម​ផ្ទាល់ខ្លួន​។​

​ដោយ​ទទួលស្គាល់​ពី​ភាពស៊ីសង្វាក់​គ្នា​រវាង​ផ្លាកសញ្ញា​ដែល​ត្រូវបានគេទទួលស្គាល់​ទាំងពីរ Circle K នឹង​ដើរតួ​ជា​ភ្នាក់ងារ​វី​ង​ដោយមាន​ផ្តល់ជូន​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាង​ទូលំទូលាយ​របស់​វី​ង​នៅតាម​បណ្តា​ហាង Circle K​ក្នុង​រយៈពេល​ម្ភៃ​បួន​ម៉ោង និង​ជា​រៀងរាល់​ថ្លៃ​។ ចាប់ផ្តើម​ពី​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​នឹងមាន​នៅតាម​បណ្តា​ខេត្ត​ធំៗ​ក្នុងប្រទេស​កម្ពុជា​,​រាល់​បណ្តា​ហាង CircleK​ទាំងអស់​នឹងមាន​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​វី​ង​។​

​វី​ង​និង​CircleK​នឹង​បង្កើន​ការប្រើប្រាស់​វិធី​ទូទាត់​តាមបែប​ឌីជីថល​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើឱ្យ​ការទិញ​ទំនិញ CircleK​មាន​ភាពងាយស្រួល​។​អតិថិជន​អាច​គ្រប់គ្រង​រាល់​ការទិញ​ទំនិញ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​តាមរយៈ​ភាពងាយស្រួល​និង​សុវត្ថិភាព​នៃ​ទូរស័ព្ទ​ចល័ត​និង​គណនី​វី​ង​និង​ភាពងាយស្រួល​នៃ​ប្រព័ន្ធ​ទូទាត់​តាម​QR​ដោយ​WingPay​នៅពេលដែល​ទទួលយក​បទពិសោធន៍​ទិញ​ទំនិញ​លំដាប់​ពិភពលោក​។

​ក្នុងនាម​ជា​ដៃគូ​វី​ង​និង​CircleK​នឹង​ទទួលបាន​អតិថិជន​កាន់តែច្រើន​ហើយ​បម្រើ​ពួកគេ​កាន់តែ​ប្រសើរ​។​ក្នុង​មាន​ជា​អ្នកផ្គត់ផ្គង់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​មិន​ធ្លាប់ប្រើ​ប្រាស់​សេវ​កម្ម​ធនាគារ ធំជាងគេ​នៅ​កម្ពុជា ការទូទាត់​ចល័ត​ជា​លក្ខណៈ​ecosystem​របស់​វី​ង​នឹង​ផ្តល់​លទ្ធភាព​ជាមួយនឹង​ឱកាស​ជាច្រើន​ទៅដល់​សហគ្រិន​ធុន​តូច​និង​មធ្យម​ទាំងឡាយ​ក្នុងការ​ផ្គត់ផ្គង់​ទៅ​ឲ្យ Circle K​។

​ជាមួយនឹង​ភាពងាយស្រួល​នៃ​គណនី​វី​ង​CircleK​នឹង​អាច​ទូទាត់​វិកយបត្រ​ទៅ​ឲ្យ​អ្នកផ្គត់ផ្គង់​របស់ខ្លួន​ហើយ​អ្នកផ្គត់ផ្គង់​ក៏​នឹង​អាច​ទទួលបាន​ការទូទាត់​ប្រាក់​ភ្លាមៗ​និង​មាន​សុវត្ថិភាព​សម្រាប់​សេវ​កម្ម​របស់​ពួកគេ​។​លោក​ManuRajan​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វី​ង​បាន​មានប្រសាសន៍ថា​“​យើង​តែងតែ​ទទួលបាន​ជោគជ័យ​ក្នុង​ការផ្តល់សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​ល្អ​បំផុត​ពីព្រោះ​យើង​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ដែល​ប្រកបដោយ​ទំនុកចិត្ត​ដូចជា​CircleK”​។​

​លោក​Rajan​បាន​បន្ថែមទៀតថា​“​ចក្ខុវិស័យ​របស់​វី​ង​គឺ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ដែលមាន​តំលៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​។​អាជីវកម្ម​របស់​យើង​ផ្តោតលើ​ការនាំមក​នូវ​ការរួមបញ្ចូល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នក​មិនមាន​គណនី​ធនាគារ​និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ​ហើយ​ផ្តល់​មធ្យោបាយ​សម្រាប់​ពួកគេ​ក្នុងការ​ធ្វើ​អន្ត​រកម្ម​និង​ចូលរួម​ពេញលេញ​នៅក្នុង​សេដ្ឋកិច្ច​។​ភាពជា​ដៃគូ​របស់​យើង​អនុញ្ញាតឱ្យ​វី​ង​និង​CircleK​ក្លាយជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដើម្បី​បម្រើ​អតិថិជន​និង​បង្កើន​អាជីវកម្ម​របស់ខ្លួន​ស្របពេល​ជាមួយគ្នានេះដែរ​នឹង​នៅតែ​រក្សាបាន​នូវ​ចក្ខុវិស័យ​របស់​យើង​។​

​លោក​កែវ​ដេ​ន​នី​ស​អ្នកគ្រប់គ្រង​ទូទៅ​នៃ​CircleK​បាន​មានប្រសាសន៍ថា​“​នៅក្នុង​ទីផ្សារ​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​របស់​យើង​ដែល​យើង​ធ្វើការ​ជាមួយ​ដៃគូ ដែល​គួរឱ្យ​ទុកចិត្ត​។​

នៅ​ទូទាំង​ពិភពលោក​CircleK​គឺជា​ផ្នែក​មួយ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ផ្នែក​អាជីវកម្ម​របស់​យើង​ហើយ​យើង​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ធានា​ភាពជា​ដៃគូ​របស់​យើង​មិន​ត្រឹមតែ​ធ្វើឱ្យ​យល់បាន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជួយ​យើង​លើកស្ទួយ​គុណ​តម្លៃ​របស់​យើង​ផងដែរ​។

​ដូច្នេះ​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​បង្កើន​វត្តមាន​របស់​យើង​នៅ​កម្ពុជា​ជាមួយ​ដៃគូ​ដូចជា​វី​ង​។ ក្រុមហ៊ុន​របស់​យើង​ចែករំលែក​គោលដៅ​រួមមួយ​ដើម្បី​បម្រើ​អតិថិជន​ជាមួយ​ផលិតផល​និង​ការផ្តល់ជូន​ដ៏​ល្អ​បំផុត​និង​ចូលរួមចំណែក​របស់​យើង​ដើម្បី​ពង្រីក​ឱកាស​សេដ្ឋកិច្ច​ដល់​អ្នក​ដែល​មិនមាន​។

លោក​កែវ​ដេ​ន​នី​សបាន​បន្តថា​”​យើង​មាន​ក្តីសង្ឃឹម​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ហើយ​ជាមួយ​វី​ង​យើង​នឹង​ផ្តល់​ភាពងាយស្រួល​ដើម្បី​ទទួលបាន​ផលិតផល​របស់​យើង​និង​ផ្តល់​មធ្យោបាយ​មួយ​ផ្សេងទៀត​ដើម្បី​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​” ៕S/

​ចំណងជើង​រូបថត​៖​ធនាគារ​ឯកទេស​វី​ង​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៩​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធី​អេ​ច​ស៊ី​វី​អេស​ខូ​អិ​ល​ធី​ឌី​ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​វី​ង តាមរយៈ​បណ្តាញ​ហាង Circle K នៅ​ទូទាំង​រាជធានី​ភ្នំពេញ​និង​ប្រទេស​កម្ពុជា​(​រូប សុផល​)