​វី​ង​ផ្តល់​ជា​កាដូ​រាប់ពាន់​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​

457
ចែករម្លែក
  • 12
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ដើម្បី​ចូលរួម​អបអរ ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បានធ្វើ​ការសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត និង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​អា​រុ​ណា ដើម្បី​ធ្វើការ​ចែកជូន​កាដូ​រាប់ពាន់​ដល់ អតិថិជន ដែល​គាំទ្រ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​។​

​ការផ្តល់ជូន​នេះ ប្រព្រឹត្តឡើង​នៅខាងមុខ​ការិយាល័យ​ក​ណ្តា​ល​នៃ​ធនាគារ​ឯកទេស​វី​ង ក៏ដូចជា​ក្រុមហ៊ុន​សែ​ល​កាត​ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១២ ខែមេសា ដោយ​ធនាគារ​ឯកទេស​វី​ង នឹង​ផ្តល់ជូន​អតិថិជន​នូវ​ទឹកបរិសុទ្ធ​អា​រុ​ណា​រាប់ពាន់​កេស​សម្រាប់​អតិថិជន​ដែល​បានធ្វើ​ប្រតិបត្តិការ​យ៉ាងហោចណាស់​៣​ដុល្លារ​តាមរយៈ​គណនី​វី​ង ចាប់ពី​ថ្ងៃទី​១ ខែមេសា ដល់​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៩ ។​

​ដើម្បី​ទទួលបាន​កាដូ​នេះ អតិថិជន​គ្រាន់តែ​ស្វែងរក​បុគ្គលិក​វី​ង ដែល​កំពុង​រង់ចាំ​នៅ​ស្តង់​វី​ង នៅតាម​ទីតាំង​ខាងលើ​ណាមួយ និង​បង្ហាញ​ប្រតិបត្តិការ​ចុងក្រោយ​របស់​ពួកគេ លើកលែងតែ​ការដាក់​ប្រាក់​និង​ទូទាត់​វិក្កយបត្រ​ភ្លើង​ក្រោម​២៥​ដុល្លារ​។​រាល់​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​ចាប់ពី​៣​ដុល្លារ​ឡើងទៅ​អាចធ្វើ​ការប្តូរ​ជា​កាដូ​ទឹកបរិសុទ្ធ​អា​រុ​ណា​ចំនួន​មួយ​កេស ។​

​លោក​ចូ​ចូ​ម៉ា​ឡូ​ឡូ​ស​អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​មានប្រសាសន៍ថា​វា​គឺជា​គោលបំណង​របស់​ធនាគា​រ​ក្នុងការ​ធានាថា ក្រៅពី​ការនាំយក​ផលិតផល​និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​អាចជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​ប្រចាំថ្ងៃ រាល់​អតិថិជន​របស់​វី​ង នឹង​អាច​នាំយក​នូវ​កាដូ​ដ៏​គួរឱ្យ​ចងចាំ​នេះ ពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តថា “​វី​ង​សង្ឃឹមថា កាដូ​នេះ​នឹង​នាំ​ផ្តល់នូវ​ការចងចាំ​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​មិន​ថា​ពួកគាត់​យក​វា​ទៅផ្ទះ​វិញ ឬ​សម្រាប់​ការធ្វើដំណើរ​កម្សាន្ត​ក្នុងអំឡុង​ថ្ងៃ​សម្រាក​ចូលឆ្នាំ​ខ្មែរ​។ យើង​សង្ឃឹមថា​អតិថិជន​របស់​យើង នឹង​បន្ត​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​របស់​វី​ង ដោយសារតែ​ធនាគារ​មានការ​ផ្តល់ជូន​ជាច្រើន ក្នុងអំឡុងពេល​ឈប់សម្រាក​នេះ រួមទាំង​ការបញ្ចុះ​តម្លៃ ៥0% នៅពេល​ទូទាត់​ថ្លៃ​សំបុត្រ​តាមរយៈ WingPay នៅលើ​គេហទំព័រ camboticket.com”​។​

​ក្រៅពី​ទទួលបាន​ទឹកបរិសុទ្ធ​អា​រុ​ណា​ដោយ​ឥតគិតថ្លៃ អតិថិជន​ដែល​មកកាន់​ទីតាំង​ទាំងពីរ​ក៏​អាច​ទទួលបាន​កាដូ​ជាច្រើន​ផងដែរ​នៅពេល​ពួកគេ​ចុះឈ្មោះ​ប្រើប្រាស់​ស៊ីម​សែ​ល​កាត​។ លើសពីនេះទៅទៀត ពួកគេ​អាច​រីករាយ​ជាមួយ​ការបញ្ចុះ​តម្លៃ​ជាច្រើន ប្រសិនបើ​ពួកគេ​ធ្វើ​ការទិញ​ទឹកបរិសុទ្ធ​អា​រុ​ណា​បន្ថែម​៕S/

​ចំណងជើង​រូបថត​៖​វី​ង​ផ្តល់​ជា​កាដូ​រាប់ពាន់ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​(​រូប​សុផល​)