​វី​ង​ផ្តល់​រង្វាន់​ម៉ូតូ​ហុងដា​២០១៩​អបអរ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​

159
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ធនាគារ​ឯកទេស​វី​ង​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​ម៉ូតូ​ហុងដា​ស៊េរី​២០១៩​ជាច្រើន​គ្រឿង​ដល់​អតិថិជន​។​លក្ខខណ្ឌ​គឺ​គ្រាន់តែ​ធ្វើការ​ផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េ​ឬ​ប្រទេស​ថៃ​មក​កម្ពុជា​និង​ប្រាប់​ឪពុកម្តាយ​ឬ​សាច់ញាតិ​ឱ្យ​ដក​ប្រាក់​តាម​ភ្នាក់ងារ​វី​ង​ដែលមាន​ជាង ៧.០០០​ទីតាំង​ទូទាំងប្រទេស អ្នកនឹង​អាច​ក្លាយជា​អ្នកឈ្នះ​តែម្តង​។​

​កម្មវិធី​ផ្ញើ​ប្រាក់​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​៣០​ខែកញ្ញា​២០១៩​។​ការចាប់​រង្វាន់​លើក​ទី​១​នឹងធ្វើ​ការប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​០៩​ដល់​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​ការចាប់​រង្វាន់​លើក​ទី​២​នឹងធ្វើ​ការប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​២០ ដល់ ថ្ងៃទី ៣០ ខែកញ្ញា​ឆ្នាំ​២០១៩​។​
​ប្រជាពលរដ្ឋ​អាច​ផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​ឬ​ប្រទេស​ថៃ​មក​កម្ពុជា​តាមរយៈ​ដៃគូ​សហការ​ផ្ទេរប្រាក់រ​បស់​វី​ង ដូចជា GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង​PPCB​នៅ​ប្រទេស​កូរ៉េខាងត្បូង​និង​DeeMoney​និង​2C2P​នៅ​ប្រទេស​ថៃ​។​អ្នកទទួល​អាច​ដក​ប្រាក់​នៅតាម​ភ្នាក់ងារ​វី​ង​ឬ​តា​មគ​ណី​វី​ង​៕S/

​ចំណងជើង​រូបថត​៖ វី​ង​ផ្តល់​រង្វាន់​ម៉ូតូ​ហុងដា ២០១៩​អបអរ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​

#