​វី​ជេ រតនា បង្ហាញ​ពី​ភាពជោគជ័យ​ក្រោយ​ចាក​ចេញពី​សិល្បៈ​

473
ចែករម្លែក
  • 23
    Shares

ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ស្ងាត់ៗ​លេចឮ​ដំណឹង​ថា​អតីត​ពិធី​ករវី​ជេ​រតនា​កំពុងតែ​សំងំ​ធ្វើជា​សេដ្ឋី​ស្ងាត់ៗ​ស្រប​ពេលដែល​អ្នក​សិ្ន​ទ្ធ​និង​ពិភព​សិល្បៈ​បង្ហើប​ថា​រតនា​មាន​ជំនួញ​ពេញដៃ​និង​ក្រុមគ្រួសារ​ត្រៀម​ជ្រោង​ឱ្យ​ឡើង​បន្ថែមទៀត​។
ការលេចចេញ​ដំណឹង​បែបនេះ គឺ​ជាក់ស្តែង​ទៅតាម​ការមើលឃើញ​រប​ស់​ទស្សនិកជន ពេល​គេ​ដឹងថា វី​ជេ​រតនា​បាន​សម្ពោធ​ហ្គា​រ៉ា​សាំង​មួយ​នៅ​ម្តុំ​ផ្សារ​ចាក់អង្រែ​។​មាន​ជំនួញ​ជា​អ្នក​នាំ​ឡាន​ចូល​មកពី​បរទេស សម្រាប់​ដាក់លក់​តាម​ហ្គា​រ៉ា​ស​ឡាន និយាយ​រួម​ប្រៀប​បីដូច​ជា​អ្នក​បោះ​ដុំ​ឡាន​តែម្តង​។

​ម្យ៉ាងវិញទៀត ក្រោយ​ការជោគជ័យ​នេះ​វី​ជេ​ដែលជា​ដៃគូ​សាក​សម​ជាមួយនិង​ពិធី​ការិនី​ជី​ជី​ក៏​នៅមាន​ជំនួញ​គ្រឿង​រក្សា​ស​ម្ភ​ស្ស ដែល​ភរិយា​របស់លោក​បាន​នាំចូល​ពី​ប្រទេសក្រៅ​ដូចគ្នា​។

​លោក​វី​ជេ​រតនា​ក៏​ត្រូវគេ​សរសើរ​ថា​ជា​អតីត​ពិធីករ​មួយរូប​ដែល​ក្រៅពី​ឡើង​កាលី​ប​ផ្នែក​ជីវភាព​ក្រោយ​រៀបការ​ក៏មាន​សុភមង្គល​ជាមួយ​ភរិយា​គួរឱ្យ​សរសើរ​ផងដែរ​។ខណៈដែល​លោក​ទើបតែ​ត្រូវបាន​គេ​សរសើរ​ថា​ជា​ស្វាមី​ល្អ​ដែល​ចេះ​អោយ​តម្លៃ​ភរិយា​ដែល​ខុសពី​បុរស​មួយចំនួន​ដែល​ក្រោយពេល​បើក​ជំនួញ​ហើយ​កាន់​ប្រាក់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ ក៏មាន​ការប្រែប្រួល​ចំពោះ​នារី​ដែល​ខ្លួន​រៀបការ​ជាមួយ​នោះ​។

សារ​ដែល​លោក​ត្រូវបាន​មហាជន​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​គឺ​«​មាន​គេ​សួរ​ខ្ញុំ​ថា​រតនា​ហេតុ​អី​បាន​ខ្លាច​ប្រពន្ធ​ម៉េ​ស​?​ខ្ញុំ​ឆ្លើយថា​ខ្ញុំ​មិន​ដែរ​ខ្លាច​ប្រពន្ធ​ទេ​ខ្ញុំ​មានតែ​គោរព​ប្រពន្ធ​(​លើ​លោក​នេះ​គ្មាន​មនុស្ស​ប្រុស​ណា​ខ្លាច​ប្រពន្ធ​ទេ​មានតែ​គោរព​ប្រពន្ធ​)​។

​គេ​សួរ​បន្តទៀតថា​ហេតុ​អី​រតនា​ឯង​ឃើញ​ចាញ់​ប្រពន្ធ​គ្រប់​រឿង​ចឹ​ង​?​ខ្ញុំ​ឆ្លើយ​ថាបើ​តាំងខ្លួន​ជា​ប្ដី​គេ​ហើយ​បើ​ចង់យក​ចាញ់​យកឈ្នះ​ជាមួយ​ប្រពន្ធ​តើ​វា​បាន​ផលប្រយោជន៍​អី​?លើ​លោក​នេះ​ខ្ញុំ​មិនដែល​ចាញ់​អ្នកណា​ទេ តែ​ខ្ញុំ​សុំ​ចាញ់​ប្រពន្ធ​ខ្ញុំ​មួយ​» ដែល​សារ​បែបនេះ បង្ហាញ​យ៉ាងច្បាស់​ថា​លោក និង​ភរិយា ស្ថិតក្នុង​ភាព​ល្អូកល្អិន​គ្នា​ខ្លាំង​៕S/

#