​វី​តា​ល់​លើកតម្កើង​ស​ម្ប​តិ្ត​បេតិកភណ្ឌ​ពិភពលោក​ទាំង​៨​របស់​កម្ពុជា​

317
ចែករម្លែក
  • 29
    Shares

​ដោយ​៖​សុផល​/​ភ្នំពេញៈ​ដើម្បី​រួមចំណែក​លើកតម្កើង​មោ​ទ​ភាព​ជាតិខ្មែរ​វី​តា​ល់​បាន​ច្នៃប្រឌិត​នូវ​រចនាបទ​សម្បក​វេ​ច​ខ្ចប់​ថ្មី​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​ទាំង​៨​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផ្លូវការ​អង្គការ​យូណេស្កូ​។​រចនាបទ​នៃ​សម្បក​កេស​ថ្មី​លើក​នេះ​មាន​លក្ខណៈ​ថ្មី​ប្លែក​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​ព្រោះ​សម្បត្តិ​បេតិកភណ្ឌ​ទាំង​៨​បានដាក់​ប​ញ្ជូ​ល​នៅលើ​សម្បក​កេស​វី​តា​ល់​ដ៏​ស្រស់ស្អាត​។វី​តា​ល់​ក៏​បង្ហាញ​ពត៌មាន​អំពី​ឈ្មោះ​សម្បត្តិ​បេតិកភណ្ឌ​និង​កាលបរិច្ឆេទ​ថ្ងៃ​ចុះបញ្ជី​ផ្លូវការ​នៅលើ​ស្លា​កដប​រំលេច​ចេញ​នូវ​ភាពស្រស់ស្អាត​ពោ​ពេញ​ដោយ​មោទនភាព​ផងដែរ​។

​លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន វី​តា​ល់ បាន​មានប្រសាសន៍ថា​៖​ការ​រចនា​សម្បក​វេច​ខ្ចប់​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ធ្វើឡើង​ដោយ​ផ្អែកលើ​គោលបំណង​ធំៗ​បី​៖១៖.​លើកតម្កើង​មោទនភាព​ជាតិ​ក្នុងកំឡុងពេល​ចូលឆ្នាំ​ប្រពៃណីជាតិ​, ២៖.​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​ខ្មែរ និង​ទី​៣ ចូលរួម​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ដ៏​កម្រ​របស់​កម្ពុជា​។

​គួរ​បញ្ជាក់ថា​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨​ដែល​បាន​រំលេច​ឡើងលើ​សម្បក​វេច​ខ្ចប់​វី​តា​ល់​គឺមាន​ដូចជា​៖ ១-​តំបន់​អង្គរ​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​១៤ ធ្នូ ឆ្នាំ​១៩៩២​។​២,​របាំ​ព្រះរាជ​ទ្រព្យ​៖​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧ វិច្ឆិកា ឆ្នាំ​២០០៣​។​៣,​ប្រាសាទព្រះវិហារ​៖ សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៧​កក្កដា ឆ្នាំ​២០០៧​។​

៤,​ល្ខោន​ស្រមោល​ស្បែក​ធំ​៖​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ​២៥​វិច្ឆិកា​ឆ្នាំ​២០១៥​។​៥,​ល្បែង​ទាញព្រ័ត្រ​៖​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ​២​ធ្នូ​ឆ្នាំ​២០១៥​។​៦,​ចាប៉ីដងវែង​៖​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ត្រូវការ​សង្គ្រោះបន្ទាន់​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃ​៣០​វិច្ឆិកា​២០១៦​។​៧,​តំបន់​ប្រាសាទសំបូរព្រៃគុក​៖ សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​៨ ខែកក្កដា​ឆ្នាំ​២០១៧​និង​៨,​ល្ខោនខោល​៖​វត្ត​ស្វាយ​អណ្ដែត សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះបន្ទាន់ ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​២៨ វិច្ឆិកា ឆ្នាំ​២០១៨ ។​

​សូមជម្រាបថា​ការចេញលក់​ផលិតផល​កេស​ថ្មី​វី​តា​ល់​រចនាបទ​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ​ទាំង​៨​បាន​នឹង​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​២០១៩​ឈានចូល​មកដល់​វី​តា​ល់​ក៏​រំពឹងថា​ព្រ​ជា​ពលរដ្ឋ​កម្ពុជា​នឹង​គាំទ្រ​លើកតម្កើង​ង​មោទនភាព​ជាតិខ្មែរ​ជាមួយ​វី​តា​ល់​៕S/

​ចំណងជើង​រូបថត​៖​ដើម្បី​រួមចំណែក​លើកតម្កើង​មោ​ទ​ភាព​ជាតិខ្មែរ​វី​តា​ល់​បាន​ច្នៃប្រឌិត​នូវ​រចនាបទ​សម្បក​វេ​ច​ខ្ចប់​ថ្មី​រំលេច​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ​ទាំង​៨ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ផ្លូវការ​អង្គការ​យូណេស្កូ​