​វី​តា​ល់​សម្ពោធ​កម្មវិធី​សប្បុរសធម៌​ថ្មី «​អ្នកជា​វីរបុរស​ជាមួយ​វី​តា​ល់​»

244
ចែករម្លែក
  • 7
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​នេះ​ជា​លើកទីមួយ​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុងការ​បង្កើត​កម្មវិធី​សប្បុរសធម៌​បែប​ទំនើប​ដែល​អនុញ្ញាត​ឲ្យ​សាធារណជន​អាច​ក្លាយជា​វីរបុរស​ក្នុងនាម​អ្នក​ជួយ​កុមារ​មាន​ជំងឺ​និង​ក្រីក្រ​កម្ពុជា​ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់​តាម​បណ្តា​ទូរ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នៅតាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​។
«​អ្នកជា​វីរបុរស​» ឬ “Be a HERO” គឹជា​ក​ម្រោ​ង​កម្មវិធី​រៀបចំឡើង​ដោយ​ក្រុមហ៊ុន អ៊ិន​វី​ស៊ី ផលិត​ទឹក​ពិសា​វី​តា​ល់​សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាស៊ីន​លក់​ទឹក​ស្វ័យប្រវត្តិ​និង​មន្ទី​ពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​។​កម្មវិធី​នេះ​នឹង​បរិច្ចាគ​១០០​ភាគរយ​នៃ​ការលក់​ទឹក​វី​តា​ល់ពី​ទូរ​ស្វ័យប្រវត្តិ​ជូន​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គរ​។
​លោកស្រី​វ ជឹ​ង សុគន្ធា​វី អគ្គនាយិកា​ក្រុមហ៊ុន អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន​វី​តា​ល់ មានប្រសាសន៍ថា​« គម្រោង​កម្មវិធី​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ធំៗ​៣ ដែល ទី​១. ដើម្បី​ពង្រឹង​វប្បធម៌​ចែករំលែក ទី​២.​គឺ​ដើម្បី​ផ្សារភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយនឹង​ម៉ាស៊ីន​បែប​ទំនើប​និង​ទី​៣.​ចូលរួមចំណែក​ក្នុង​ការជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ជាមួយ​មន្ទី​ពេទ្យ​កុមារ​អង្គរ​»​។

​លោកស្រី​បាន​បន្តថា​ដោយមាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នោះបាន​ធ្វើ​ឲ្យ​មូលនិធិ​រៀល​(២៥៛)​របស់​វី​តា​ល់​មាន​កញ្ចប់​កាន់តែ​ធំ​និង​ធ្វើ​ឲ្យ​ក្រុមការងារ​វី​តា​ល់​មាន​កម្លាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពាំនាំ​មក​នូ​វក​ម្ម​វិធី​សប្បុរសធម៌​ល្អៗ​យ៉ាងសកម្ម​ជាច្រើន​រូបភាព​ទៀត​ក្នុងសង្គម​ដើម្បី​ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​។​

តំណាង​មន្ទី​ពេទ្យ​កុមារ​អង្គរ លោក ឈុំ ឆេង​ហេង ប្រធាន​ផ្នែក​រៃអង្គាស មូលនិធិ​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​សម្តែង​ក្តីសប្បាយ​រីករាយ​ដោយ​មោ​ទ​ភាព​ចំពោះ​ការសហការ​ជាមួយ​វី​តា​ល់​សម្រាប់​គម្រោង​កម្មវិធី​«​ក្លាយជា​វីរបុរស​»​ព្រោះ​កម្មវិធី​នេះ​ប្លែក​ដែល​មិន​ធ្លាប់មាន​ទេ​នៅ​កម្ពុជា​។​

លោក​ក៏​រំពឹងថា​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ​ជាពិសេស​យុវជន​កម្ពុជា​នឹង​គាំទ្រ​ជាវ​ទឹក​ពី​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ចំណូល​ដល់​មូលនិធិ​។​«​អ្នកជា​វីរបុរស​»​នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ខែ​ចំពោះ​ម៉ាស៊ីន​លក់​សម្ភា​រៈទាំង​១៨​ទូទាំង​រាជធានី​ដែល​១៦​ទូរ​មាន​ទីតាំងនៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១​និង​២​ទូរ​នៅ​ផ្សារ​ទំនើប​EdenGarden​។

​វី​តា​ល់​រំពឹងថា​នឹ​ទទួលបាន​មូលនិធិ​ប្រមាណ​ជាង​៤​ពាន់​ដុល្លា​អាមេរិក​ដើម្បី​គាំទ្រ​ដល់​មន្ទី​ពេទ្យ​កុមារ​អង្គ​រហើយ​អ្នកណាៗ​ក៏​អាច​ចូលរួមបាន​ដោយ​គ្រាន់តែ​ជាវ​ទឹក​វី​តា​ល់​តាម​ទូរ​ស្វ័យប្រវត្តិ​ដែល​នៅ​ជិត​លោកអ្នក​៕S/

​ចំណងជើង​រូ​បថ​តៈ​វី​តា​ល់​សម្ពោធ​កម្មវិធី​សប្បុរសធម៌​ថ្មី​«​អ្នកជា​វីរបុរស​ជាមួយ​វី​តា​ល់​»​ដើម្បី​ជួយ​កុមារ​មាន​ជំងឺ​និង​ក្រីក្រ​(​រូបៈ​សុផល​)