​វី​តា​ល់​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន​ក្នុង​មួយឆ្នាំៗ​រយៈពេល​៣​ឆ្នាំ

94
ចែករម្លែក

ដោយៈ​សុផល​/​សៀមរាបៈ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់​បាន​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​តាមរយៈ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​អង្ករ​ចំនួន​១០​តោន​ក្នុង​មួយឆ្នាំៗ​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១​។​

កម្មវិធី​ចុះ​កិច្ច​ព្រម​ពៀង​ឧបត្ថម្ភ​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​សីហា​ឆ្នាំ​២០១៩​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រុង​សៀមរាប​ដោយមាន​វត្តមាន​ចូលរួម​ពី​តំណាង​ក្រុមហ៊ុន​វី​តា​ល់ និង អ្នក​តំណាងឱ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជាច្រើន​នាក់​ផងដែរ​។

​លោក​ទេព​ណាវី​នាយក​ប្រ​ត្តិ​ប​ត្តិ​ការ​នៃ​មន្ទី​ពេទ្យ​កុមារ​អង្គរ​បាន​ស្ងើចសរសើរ​ដល់​ក្រុមហ៊ុន​វី​តា​ល់​ដែលជា​ក្រុមហ៊ុន​ជាតិ​គំរូ​ផ្តោត​សំខាន់​និង​យកចិត្តទុកដាក់​ដល់ក​ម្ម​វិធី​មនុស្សធម៌​។​ជាពិសេស​គឺ​ការ​ផ្តល់ជំនួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​កិច្ចព្រមព្រៀង​នេះ​នឹង​លើកទឹកចិត្ត​ដល់​មន្ទីរពេទ្យ​និង​ក្រុមការងារ​ឲ្យ​កាន់​តែមាន​ទឹកចិត្ត​បម្រើ​សេវាកម្ម​ពិនិត្យ​ព្យាបាល​កាន់តែ​ល្អប្រសើរ​ដល់​កុមារ​កម្ពុជា​។

​លោក​ជុន​ហៀ​ង​ថាវ​សិទ្ធិ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​វី​តា​ល់​បាន​មានប្រសាសន៍ថា​៖​ក្រុមហ៊ុន​វី​តា​ល់​គឺជា​ក្រុមហ៊ុន​ដែល​យកចិត្តទុកដាក់​លើ​សកម្មភាព​ភាព​មនុស្សធម៌​ក្រុមការងារ​យើង​យល់ដឹង​ពី​គុណ​តម្លៃ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​បានធ្វើការ​យ៉ាងសកម្ម​ជួ​យ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​ក្នុង​មួយថ្ងៃៗ​រាប់រយ​រាបពាន់នាក់​។​

ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​ទឹក​សុទ្ធ​វី​តា​ល់​តែងតែ​ផ្តល់ជំនួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​។​ដោយបាន​ផ្តល់​ជា​អំណោយ​អង្ករ​១០​តោនៗ​និង​ផលិតផល​វី​តា​ល់​នៅ​ឆ្នាំ​២០១៦​កន្លងមក​។ ជាមួយគ្នា​នោះ ថវិកា​ជិត​១​ម៉ឺន​ដុល្លារ​ទទួលបាន​មកពី​គម្រោង «​អ្នកជា​វីរ​:​បុរស​» ដែល​បាន​បិទ​បញ្ចប់​កាលពី​ខែឧសភា ឆ្នាំ​២០១៩​កន្លង​ទៅនោះ​។

​ជាងនេះទៅទៀត​វី​តា​ល់​ក៏បាន​បន្ត​គាំទ្រ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ជា​អង្ករ​ចំនួន​១០​តោន​ក្នុង​មួយឆ្នាំៗ​រយៈពេល​រហូតដល់​ទៅ​៣​ឆ្នាំ​ឯណោះ​ចាប់ផ្តើម​ពី​ឆ្នាំ​២០១៩​នេះ​ដល់​ឆ្នាំ​២០២១​ជាដើម​។​ជាមួយនឹង​មូលនិធិ​២៥​រៀល​របស់​វី​តា​ល់​យើង​នឹង​បន្ត​ពង្រឹង​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌​ជាច្រើន​រូបភាព​បន្ថែមទៀត​ដើម្បី​អតិថិជន សង្គម និង​ការអភិវឌ្ឍ​ជា​និរន្តរភាព​សម្រាប់​ទៅ​ថ្ងៃ​អនាគត ៕S/

ចំណងជើង​រូបថត​៖​វី​តា​ល់​ឧបត្ថម្ភ​អង្ករ​បំ​នួន​១០​តោន​ក្នុង​មួយឆ្នាំៗ​រយៈពេល​៣​ឆ្នាំ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​