​វេជ្ជបណ្ឌិត​ជំនាញ​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ជំងឺ​លំបាក​មានកូន​និង​ជំងឺមហារីក​មាត់ស្បូន

451
ចែករម្លែក

ដោយៈ​សុផល​ភ្នំពេញៈ តាម​របាយការណ៍​សុខភាព​ពិភពលោក​បានឱ្យដឹងថា​ក្នុង​ណោម​ម​គូ​ស្វាមី​៦​គូ នឹងមាន​១​គូ​ដែល​លំបាក​មានកូន​ចំណែក​ជំងឺមហារីក​មាត់ស្បូន​បាន​កើតមានឡើង​ជាច្រើន​លើ​ស្ត្រី​នៅ​កម្ពុជា​។​ដោយ​សង្កេតឃើញ​បញ្ហា​ទាំងនេះ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អ​រៀន​ដា​(ORIENDA)​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​អន្តរជាតិ​ផា​យ៉ា​ថៃ​៣​រៀបចំ​សិក្ខាសាលា​សុខភាព​មួយ​។​

​ដើម្បី​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ជំងឺ​លំបាក​មានកូន​និង​ជំងឺមហារីក​មាត់ស្បូន​កាលពី​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ទន្លេបាសាក់​២​រាជធានី​ភ្នំពេញ​។​សិក្ខាសាលា​វេជ្ជសាស្ត្រ​ស្តីពី​«​បច្ចេកវិទ្យា​ជួយ​បង្ក​កំណើត​ក្នុង​កែវ​និង​ការបង្ការ​ជំងឺមហារីក​មាត់ស្បូន​»​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​អំពី​បច្ចេកវិទ្យា​ចុងក្រោយ​ក្នុងការ​បង្ក​កំណើត​ក្នុង​កែវ​និង​វិធីសាស្ត្រ​ទប់ស្កាត់​ជំងឺមហារីក​មាត់ស្បូន​។​

​លោកស្រី​វេជ្ជបណ្ឌិត​គួ​ន​លីន​កា​ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​បាន​ថ្លែងថា​ភាព​ពិបាក​មានកូន​ទោះជា​គាត់​ព្យាយាម​រស់នៅ​ជាមួយគ្នា​យ៉ាងណាក៏ដោយ ក៏​នៅតែ​គ្មាន​លទ្ធភាព​មានកូន​ដែរ ។​មូលហេតុ​នេះ អាច​បណ្ដាលមកពី ស្ដ្រី ៤០​ភាគរយ​បុរស​៤០​ភាគរយ​និង​២០​ភាគរយ​មកពី​ភាគី​ទាំងសងខាង​។​

​លោកស្រី​វេជ្ជបណ្ឌិត បាន​គូសបញ្ជាក់ថា​៖​សម្រាប់​ស្ដ្រី អាយុ​ជា​កត្ដា​សំខាន់ របៀបរបប​នៃ​ការរស់នៅ​, ការ​លើស និង​ខ្វះ​ទម្ងន់​, មាន​ភាព​តានតឹង​ពេក​ក្នុង​អារម្មណ៍ កា​រលំ​ហាត់ប្រាណ​មិនបាន​ត្រឹមត្រូវ មាន​អរ​ម៉ូ​ន​បុរស​ច្រើនពេក​។​ធាត់​លើស​ខ្លាំង​បើ​ធៀប​នឹង​អាយុ​និង​កម្ពស់​ដូចនេះ​ស្ដ្រី​ដែល​លក្ខណៈ​បែបនេះ​មាន​សារធាតុ​មួយ​ដែល​ធ្វើ​កន្សោមពង​របស់គាត់ បញ្ចេញ​ពង​មួយ​ដ៏​ធំ​ល្អ​មិនបាន​, ការ​រាំងរដូវ ២-៣-៦​ខែ មាន​គីស​ដៃ​ស្បូន ឬ​ជំងឺ​ប្រចាំកាយ​ផ្សេងៗ​។

​លោកស្រី​វេជ្ជបណ្ឌិត​គួ​ន​លីន​កា​បាន​ថ្លែងបន្ដថា​«​សម្រាប់​ភាពលំបាក​មានកូន​រប​ស់ប​រុស​គឺ​មកពី​បញ្ហា​ទាក់ទង​ដំណើរ​មេជី​វិត​ឈ្មោល​, ការឡើង​ប៉ោង​សរសៃ​វ៉ែន​ពងស្វាស​, ភាពមិនប្រក្រតី​នៃ​រូបរាង ឬ​ចលនា​របស់​មេជី​វិត​ឈ្មោល​,​អតុល្យភាព​អ័រម៉ូន​និង​បញ្ហា​មួយចំនួនទៀត​ដែល​មិនអាច​បកស្រាយ​បាន​»​។​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា​៖​ដើម្បី​ព្យាបាល​យើង​ត្រូវ​ស្វែងយល់​ពីរ​មូលហេតុ​ផងដែរ​លើសពីនេះ​យើង​មាន​វិធីសាស្ដ្រ​ព្យាបាល​តាមរបៀប​ផ្សេង​ការ​ជំនួយ​អរ​ម៉ូ​ន​ដោយ​ប្រើ​ថ្នាំ​ការវះកាត់​និង​បច្ចេកវិទ្យា​បង្ក​កំណើត​។​

​លោក​វេជ្ជបណ្ឌិត​អ៊ា​តម​រកត​នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អ​រៀន​ដា​បាន​ថ្លែងថា​ការបង្កើត​សេវា​បង្ករ​កំណើត​ក្នុង​កែវ​នេះ​ឡើង​គឺ​ដោយសារ​មានការ​ជំរុញ​និង​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​បញ្ហាលំបាក​មានកូន​។​ទើប​ញាំ​ង​ឱ្យ​លោកស្រី​គួ​ន​ធីតា​ព្រមទាំង​ក្រុមគ្រូពេទ្យ​បង្កើត​មន្ទីរពិសោធន៍ ដែលមាន​ស្តង់ដា​អន្តរជាតិ សម្រាប់​ការបង្ករ​កំណើត​ក្នុង​កែវ​នេះ​ឡើង​

​លោក​វេជ្ជបណ្ឌិត អ៊ា​ត មរកត បានបញ្ជាក់​ទៀតថា យោងតាម​របាយការណ៍​សុខភាព​ពិភពលោក ក្នុងចំនោម​គូ​ស្វាមី ៦​គូ នឹងមាន​១​គូ ដែល​លំបាក​មានកូន​។ ហេតុនេះហើយ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព​អ​រៀន​ដា​និង​ផ្តល់​ក្តីសង្ឃឹម​ដល់​ស្ត្រី​គ្រប់រូប​ដែលមាន​ផល​លំបាក​មា​នគ​ក៌​។​

​លោក​វេជ្ជបណ្ឌិត​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា​ប្រជាជន​ខ្មែរ​នឹង​យកចិត្តទុកដាក់​អំពី​ការពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​ដើម្បី​ទទួល​ការព្យាបាល​ឱ្យទាន់​ពេលវេលា​ចំណាយ​យតិ​ច​និង​អាត្រា​នៃ​ការ​ជាសះស្បើយ​មាន​កំរិត​ខ្ពស់​។​នៅក្នុង​សិក្ខាសាលា​នោះដែរ​លោកស្រី​វេជ្ជបណ្ឌិត​NaittBoonKhum​ឯកទេស​ជំងឺមហារីក​មាត់ស្បូន​មកពី​មន្ទីរពេទ្យ​អន្តរជាតិ​ផា​យ៉ា​ថៃ​៣​ក៏បាន​បង្ហាញ​ពី​ជំងឺមហារីក​មាត់ស្បូន​ផងដែរ​ខណៈដែល​ជំងឺ​បាន​កើតមាន​ឡើងលើ​ស្ត្រី​នៅ​កម្ពុជា​។​

​សូមជម្រាបថា​ក្រៅពី​សេវាកម្ម​បង្ក​កំណើត​ក្នុង​ស្បូន​មន្ទីរ​ពហុ​ព្យាបាល​និង​សម្ភព​អ​រៀន​ដា​ក៏មាន​សេវាកម្ម​ផ្សេងៗ​ទៀត​ដូចជា​សម្ភព​រោគ​ស្ត្រី​,​ជំងឺ​កុមារ​,​ជំងឺ​ទូទៅ​,​ជំងឺ​បេះដូង​,​ជំងឺ​តម្រង់​នោម​,​ជំងឺ​ក្រពះ​ពោះវៀន​,​សេវា​សង្គ្រោះបន្ទាន់​ក្នុងស្រុក​,​និង​សេវា​សង្គ្រោះបន្ទាន់​តាម​យន្តហោះ​ពិសេស​២៤​ម៉ោង​,​សេវា​ថែទាំ​អ្នកជំងឺ​តាម​ផ្ទះ​, និង​សេ​វាប​ញ្ចូ​ន​អ្នកជំងឺ ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​៕S/