​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​រុស្ស៊ី​សម្រេច ឱ្យ​នាំ​អ្នកឧកញ៉ា​គិត​ធាង​ចូល​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ

402
ចែករម្លែក

ដោយ ៖​ស​រិ​ទ្ធ​/​ភ្នំពេញ ៖​ក្រុម វេជ្ជបណ្ឌិត នៃ មន្ទីរ ពេទ្យ រុស្ស៊ី បាន បើក កិច្ចប្រជុំ មួយ រួច សម្រេច ចេញ លិខិត ឱ្យ នាំ ខ្លួន អ្នក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌល កម្សាន្ត រ៉ុ​ក ពាក់ព័ន្ធ ករណី គ្រឿងញៀន ដ៏ ធំ សម្បើម ចូល ពន្ធនាគារ ប៉េ​ហ្ស៊ី វិញ ។

​ក្រោម ហេតុផល អាកា​រៈ ជំងឺ អ្នក ឧកញ៉ា គិត ធាង មាន ស្ថានភាព ធូរស្រាល វិញ ហើយ កាលពី ល្ងាច ថ្ងៃ ទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ម្សិលមិញ​។ នេះ​បើតាម ប្រភព ព័ត៌មាន ច្បាស់​ការណ៍ មួយ ថ្លែង ប្រាប់ រស្មី កម្ពុជា នៅ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៩ នេះ ។

​ប្រភព ព័ត៌មាន ដដែល​បាន បន្ត ថា លោក ឈី​ម ធីតា ប្រធាន ពន្ធនាគារ ប៉េ​ហ្ស៊ី បាន ដឹកនាំ កម្លាំង ផ្ទាល់ ដើម្បី នាំ ខ្លួន អ្នក ឧកញ៉ា គិត ធាង ពី មន្ទីរពេទ្យ រុស្ស៊ី ចូល ទៅ ក្នុង ពន្ធនាគារ ប៉េ​ហ្ស៊ី វិញ ។ ប៉ុន្តែ អ្វី ជា ការ ភ្ញាក់ ផ្អើល នោះ ពេល ទៅដល់ បន្ទប់ អ្នក ឧកញ៉ា គិត ធាង បែរ ជា ឃើញ អ្នក ឧកញ៉ា គិត ធាង ដៃ ព្យួរ សេរ៉ូម និង បំពាក់ អុកស៊ីហ្សែន ទៅវិញ ។ ទោះបី យ៉ាងណា រហូត មក ទល់ ពេល នេះ អ្នក ឧកញ៉ា គិត ធាង កំពុង ស្ថិត នៅ ក្នុង មន្ទីរពេទ្យ រុស្ស៊ី នៅ ឡើយ ។

​សូម បញ្ជាក់ ថា អ្នក ឧកញ៉ា គិត ធាង ត្រូវ បាន បញ្ជូន មក មន្ទីរពេទ្យ​រុស្ស៊ី តាំងពី​ពាក់​កណ្តាលយប់ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩ ដែល​រហូតមកដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩ នេះ មាន រយៈពេល ជិត ១​ខែ មក ហើយ ។​អ្នក ឧកញ៉ា គិត ធាង អាច​ចូលដេក​សម្រាក​នៅ​ពេទ្យ រុស្ស៊ី បាន បន្ទាប់ពី​លោកស្រី​មេធាវី​ទី​គឹម​ស្រ៊ា​ន​ដាក់ពាក្យ​ស្នើសុំ​ទៅ​លោក​កែវ​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ក្រោយពី​លោក​សេង​លាង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន អ្នកឧកញ៉ា​គិត ធាង ដាក់ពន្ធនាគារ​ប៉េ​ហ្ស៊ី​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ ពីបទ​សម្រួល​ឲ្យ​មាន ការប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​មជ្ឈដ្ឋាន ជាច្រើន សង្ឃឹម ថា ការ អនុវត្ត ច្បាប់ ទៅ លើ​អ្នក ទោស នឹង ស្មើភាព គ្នា ដើម្បី ពង្រឹង នីតិ រដ្ឋ​នៅ កម្ពុជា ៕S/​

#