​វេទិការ​ពិគ្រោះ​យោបល់​ផ្តល់ឱកាស​ឱ្យ​ពលរដ្ឋ​បាន​បញ្ចេញមតិ​របស់ខ្លួន​

180
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​រដ្ឋបាលខេត្ត​ព្រះវិហារ​បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៃ​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​សម្រាប់​អណ​ត្តិ​ទី​៣​ឆ្នាំ​២០១៩​។​វេទិការ​នេះ​ប្រព្រឹត្តទៅ​នៅ​សាលាក្រុង​ព្រះវិហារ​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​ក្រោម​អធិបតីភាព​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​លោក​មុត​ភិ​សិទ្ធ​នា​អភិបាលរង​ខេត្ត​។​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជុំវិញ​ខេត្ត​និង​ប្រជាពលរដ្ឋ​ជិត​២០០​នាក់​។​

​គោលបំណង​សំខាន់​នៃ​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ​គឺ​ដើម្បី​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​បញ្ចេញមតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ នឹង​ក្តីកង្វល់ សំណូមពរ​និង​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន​ដើម្បីឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះស្រាយ​និង​ឆ្លើយតប​ចំពោះ​តម្រូវការ និង​សូមពរ​ដែល​បានលើកឡើង​បាន​ចំ​គោលដៅ និង​ទាន់ពេលវេលា​៕S/​