​វេទិការ​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​លើក​ទី​៨

642
ចែករម្លែក
  • 5
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​)៖ ស្ថិតក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម​ខេត្តក្រចេះ​បានរៀបចំ​វេទិការ​យុវជន តំបន់ត្រីកោណ​អភិវឌ្ឍន៍​លើក​ទី​៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​កម្ម​វី​ធី​បានធ្វើ​នៅ​សណ្ឋាគារ​មេគង្គ​ដូ​ហ្វី​ន ក្នុង​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែ មីនាឆ្នាំ​២០១៩​។​

​លោកស្រី​ស្រូ​យ សុជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យុវជន និង​ជា​ប្រធាន​ប្រតិភូ​យុវជន​កម្ពុជា បានឱ្យដឹងថា​វេទិកា​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍​លើក​ទី​៨​ដែល​គណៈប្រតិភូ​យុវជន​ទាំង​៣​ប្រទេស​បានមក​ជួបជុំ​គ្នា​នេះ​គឺជា​ព្រឹត្តិការណ៍​រៀបចំឡើង​បន្តវេន​។​បន្ទាប់ពី​វេទិកា​យុវជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ដូច​ទី​៧ ដែល​បាន​រៀបចំឡើង​នៅក្នុង​ឆ្នាំ ២០១៧ ខេត្ត​ប៊ិន​ហ្វឹក សាធារណៈ​សង្គមនិយម​វៀតណាម​។

សេចក្តីថ្លែងការណ៍​រួម​របស់​ប្រជាជន​តំបន់ត្រីកោណ​អភិវឌ្ឍន៍ សូវ​បានកំណត់​យក​ជា ធាតុ​ចូល ដ៏​មាន​សារៈសំខាន់​សម្រាប់​រាយការណ៍​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រាប់​សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​’​កម្ពុជា​-​ឡាវ​-​វៀតណាម​។​ដើម្បី​ផ្ដល់ឱ្យ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ធ្វើ​សេចក្តី​សម្រេចបាន​ត្រឹមត្រូវ និង​រៀបចំ​បាន​នូវ​គោលនយោបាយ​និង​កម្មវិធី​ជាតិ​អភិវឌ្ឍន៍​យុវជន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​យុវជន​។​

​នៅក្នុង​កិច្ចប្រជុំ​យុវជន តំបន់ត្រីកោណ​អភិវឌ្ឍន៍ គឺ​ពិភាក្សា​លើ របៀប​វិ​រៈ ៣ សំខាន់ៗ​៖ ១-​យុវជន​និង​បច្ចេកវិទ្យា​, ២- យុវជន​និង​ជំនាញ​សតវត្ស​ទី​២១ និង​ទី​៣-​យុវជន​និង​សហគ្រិនភាព​។ គណៈប្រតិភូ​យុវជន​ទាំងអស់​នឹងធ្វើ​ទស្សនកិច្ច​សិក្សា លើ​ទីតាំង​ចំនួន​៣​កន្លែង ក្នុង​ក្រុង​ក្រចេះ រួមមាន​៖ ១ -​សហគមន៍​ផលិត​ក្រឡាន​ថ្ម​គ្រែ ២-​សិប្បកម្ម​ឡឥដ្ឋ និង​ទី​៣- សិប្បកម្ម​កែឆ្នៃ​វត្ថុ​អនុស្សាវរីយ៍ ។

​សេចក្តីថ្លែងការណ៍​រួម ដែលមាន​ខ្លឹមសារ និង​អត្ថន័យ ដោត​លើ​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ បច្ចេកវិទ្យា សហគ្រិនភាព ជំនាញ​ទន់ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល​យុវជន ដើម្បី​បំពេញបាន​នូវ​តម្រូវការ​របស់​យុវជន និង​សហគមន៍​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​។​

​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ថ្លែងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ នៅក្នុង​ស្រុក​ខណ្ឌ​តំបន់ តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ។​យុវជន​យើង​ទាំងបី​ប្រទេស និង​ពង្រឹងពង្រីក នូវ​ស្មារតី​សហការ សហប្រតិបត្តិការ និង​ការយោគយល់​គ្នា ក៏ដូចជា​បង្កលក្ខណៈ​ឲ្យ​យុវជន​យើង នៃ​ប្រទេស​ទាំងបី ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍ នឹងដាក់​ចេញ​នូវ​ផែនការ សកម្មភាព​អនុវត្ត​រួមគ្នា​។

​នៅ​ដើមឆ្នាំ​២០០០ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំងបី បានសម្រេច រៀបចំ​ឱ្យមាន​ជំនួប​កំពូល រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងបី ដើម្បី​បង្កើតជា​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុង​គោលដៅ​ពង្រឹង​ខេត្ត​នៅជាប់​ព្រំដែន ដោយ​ជំរុញ​និង​លើកកម្ពស់​ការវិនិយោគ​ក្នុង​ខេត្ត នៅតាម​តំបន់​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងបី​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់ថា តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ដែល​បាន​ដាក់ចេញ​នេះ សង្ឃឹម​ជឿជាក់ថា​យើងទាំងអស់គ្នា​នឹង​ខិតខំ​ប្រឹងប្រែង​បង្កលក្ខណៈ​ធ្វើយ៉ាងណា​ឲ្យ​យុវជន​នៃ​ប្រទេស​ទាំងបី ទទួលបាន​នូវ​ការអប់រំ​មួយ​ឱ្យមាន​កំរិត​ខ្ពស់ ជាពិសេស​លើកកម្ពស់​ការអប់រំ​ពី​ថ្នាក់ ម​ត្តេ​យ្យ​សិក្សា មធ្យមសិក្សា និង​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​ការអប់រំ​បច្ចេកទេស និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹងធ្វើ​យ៉ាងណា​ដើម្បី​ប្រែក្លាយ តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ ឱ្យក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍ ដូច​ខេត្ត​ផ្សេងៗ​ទៀត​។​

​វេទិការ​យុវជន តំបន់ត្រីកោណ​អភិវឌ្ឍន៍​នេះ​មាន​រយពេល​២​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ដល់​៦ ក្រោយពី​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៣ គណៈប្រតិភូ​យុវជន​ទាំងអស់​នឹងធ្វើ​ទស្សនកិច្ច​សិក្សា លើ​ទីតាំង​សំខាន់ៗ​ចំនួន ៣​កន្លែង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ​ផងដែរ​៕S/


#