​វេទិកាសាធារណៈ​ស្តីពី​គ្រប់គ្រង​និង​ការប្រើប្រាស់​ទឹក​ប្រព័ន្ធធារា​សាស្ត្រ​ក​ង្ហ​ត​

212
ចែករម្លែក
វេទិកាសាធារណៈ​ស្តីពី​គ្រប់គ្រង​និង​ការប្រើប្រាស់​ទឹក​ប្រព័ន្ធធារា​សាស្ត្រ​ក​ង្ហ​ត​

ដោយៈ​គ្រញូង​បាត៎ដំបងៈ​នៅ​បរិវេណ​សាលាស្រុក​សង្កែ​ កាល​ពី​រសៀល​ថ្ងៃទី​១៤ ​ខែសីហា​ឆ្នាំ​២០១៩ ​មាន​រៀបចំ​វេទិកាសាធារណៈ​ស្តីពី​គ្រប៎គ្រង​និង​ការ​
​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ត្រ​ក​ង្ហ​ត​ក្រោម​អធិបតីភាព​លោក​កុល វី​រក្ស​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងា​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សង្កែ​និង​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​។​

ចូលរួម​ក្នុងឱកាស​នេះដែរ​មាន​លោក​ឡុង ផលគុណ​ ប្រធាន​ធនធានទឹក​និង​ឧតុនិយម​ លោក​ឈឹម វជរ៉ា ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​មា​ញ់​និង​នេសាទ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិ​
​បាល​ស្រុក មេឃុំ មេភូមិ​និង​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​។​

លោក​កុល វី​រក្ស​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​សង្កែ​បាន​បញ្ជាក់ថា​ បញ្ហា​ការគ្រប់គ្រង​និង​ប្រើប្រាស់​ទឹក​ដែល​បង្ហូរ​មកពី​ប្រព័ន្ធធារាសាស្ត្រ​ក​ង្ហ​ត​នៅ​ស្រុក​បាណន់​សម្រាប់​ឱ្យ​បង​​ប្អូន​ប្រើប្រាស់​នៅ​ស្រុក​សង្កែ​នៅតែ​ជួប​បញ្ហា​រហូត​។​លោក​បាន​បន្តថា​ ទឹកទន្លេ​មេគង្គ​មាន​ប្រទេស​ចំនួន​៦ ប្រើប្រាស់​ ប៉ុន្តែ​ក្នុងនោះ​មានតែ​ប្រទេស​៤​ដែល​បាន​ប្រើប្រាស់​មាន​ប្រទេស​
​ឡាវ​នៅ​ផ្នែក​ខាងលើ​កាក់​ទុក​ប្រើប្រាស់​អស់​លទ្ធភាព​ ទើប​ព្រលែង​មក​ប្រទេស​ថៃ​ទើប​ទម្លាក់​មក​កម្ពុជា ​ហើយ​កម្ពុជា​ចុងក្រោយ​ទម្លាក់​ឱ្យ​វៀតណាម​។​ចំណែក​ប្រទេស​ចិន​និង​​មី​យ៉ាន់​ម៉ា​មិនបាន​ប្រើប្រាស់​ទឹក​នេះ​ទេ​។​

លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ប​ច្ច្ប​បន្ន​នេះ​ប្រទេស​ថៃ​និង​វៀតណាម​គេ​បាន​ត្រៀម​រក្សា​ទឹក​ទុក​ប្រើប្រាស៎​៤០​ភាគរយ​ដោយ​បូម​ដាក់​អាង​ស្តុក​ទឹក​​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៩-២០២០ ​ព្រោះ​អាច​ខ្វះ​ទឹក ​តាម​អ្នកបច្ចេកទេស​បាន​ប្រាប់​។​

លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា ​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​ក្នុងស្រុក​សង្កែ ​ដោះស្រាយ​មិន​ចប់​ទេ​ ដោយសារ​បងប្អូន​ប្រជាកសិករ​នៅ​ខាងលើ​មិនចេះ​យោគយល់​គ្នា​ ដោយ​កាក់​ទុក​ទុក​ប្រើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​គ្រប់គ្រាន់​ ទើប​បើក​ឱ្យ​អ្នក​ក្រោម​ប្រើប្រាស់​បន្ត​ ហើយ​កន្លែង​ខ្លះ​ទុក​រហូត​សល់​ទឹក​ចោល​ទៀត​។​

លោក​សំណូមពរ​សុំឱ្យ​អាជ្ញាធរខេត្ត​ស្រុក ឃុំ​ត្រូវ​យកចិត្តទុកដាក់​ស្តារ​ប្រឡាយ​ឬ​ស្តុក​ទឹក​ទុកឱ្យ​ប្រជាជន​ប្រើប្រាស់​ដើម្បី​កុំឱ្យ​សង្គ្រាម​ទឹកកើតឡើង​។​ ​សុភាសិត​ខ្មែរ​បាន​និយាយ​ថា បើ​អត់​ទឹករ​ស់បាន​ប៉ុន្មាន​ថ្ងៃ​ទេ​?​ បើ​អត់បាយ​តើ​រស់​បានយូរ​បន្តិច​។​
លោក​ងួន រត​នៈ ​អភិបាលខេត្ត​បាន​លើក​ឡើង​បី​ចំណុច​ដើម្បី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រ​ប់​គ្រង​និង​ការប្រើប្រាស់​ទឹក​ប្រ​ពឹ​ន្ធ​ធា​រាស្ត្រ​ក​ង្ហ​ត​ក្នុងនោះ​ទី​១​អំពី​តម្រូវការ ទី​២​លទ្ធភាព​និង​ទី​៣​កុំ​ចោះ​ប្រឡាយ​។​
លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​ ទាំង​អា​​ជ្ញា​ធរ​និង​អាជ្ញាធរ​រួមទាំង​ប្រជាកសិករ​នៅ​ស្រុក​សង្កែ​ត្រូវ​ចូលរួម​ដោះស្រាយ​និង​លើកឡើង​ឱ្យ​
​ចំ​បញ្ហា​ដើម្បី​កុំ​ឱ្យមាន​សង្គ្រាម​ដណ្តើម​ទឹក​ត​ទៅទៀត​៕Ha