​វេទិកា​ពិភាក្សា​ស្ដីពី អាជីព​ការងារ​ផ្នែក​គណនេយ្យ ពន្ធដារ និង​សវនកម្ម​

288
ចែករម្លែក

ដោយ​៖ គ​ន្ធា /​
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ រ៉ា​ហ្សែ​ហ្វ​ល ហូ​តែ​ល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្នួល បានរៀបចំ​វេទិកា​ពិភាក្សា ស្ដីពី អាជីព​ការងារ​ផ្នែក គណនេយ្យ ពន្ធដារ និង សវនកម្ម ក្នុង​គោលបំណង ជួយ​និស្សិត ឲ្យ​បាន​ជួប​សំណេះសំណាល ផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​សវនកម្ម​អន្តជាតិ​ធំៗ ដើម្បី​ឈ្វេងយល់​បន្ថែម​ពី​តម្រូវការ​ទីផ្សារ នូវ​ធនធានមនុស្ស ផ្នែក​វិស័យ​គណនេយ្យ ពន្ធដារ និង សវនកម្ម​។

​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល ថ្លែងបើក​វេទិកា​ពិភាក្សា ( រូបថត គ​ន្ធា )​

​ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ នូវ​ធនធានមនុស្ស​ផ្នែក​វិស័យ​គណនេយ្យ ពន្ធដារ និង​សវនកម្ម វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល បានរៀបចំ កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង ជួយ​និស្សិត ឲ្យ​បាន​ជួប​សំណេះសំណាល​ផ្ទាល់ ជាមួយនឹង​ក្រុមហ៊ុន​សវនកម្ម​អន្តជាតិ​ធំៗ ដូចជា ក្រុមហ៊ុន KPMG, Ernst & Young, BD0 និង DFDL ព្រមទាំង​ក្រុមហ៊ុន​ផ្តល់​សេវា​គណនេយ្យ និង​អាជីវកម្ម ដូចជា Allnison, Morison Kak & Associe’s, bakertially, Woor Accounting, Dynamic Pharma, Makro Cambodia, AIA Sh WB Finance Md ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកនាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល សាស្ត្រាចារ្យ វាគ្មិន​កិត្តិយស និង​និស្សិត​របស់​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល​ផ្ទាល់ ព្រមទាំង​និស្សិត មកពី​បណ្តា​វិទ្យាស្ថាន​ផ្សេងៗ​ទៀត ទូទាំង​រាជធានី​ភ្នំពេញ ប្រមាណ​ជិត ៤០០ នាក់ ផងដែរ ។​

​ជា​កិច្ច​ចាប់ផ្តើម លោក ខេ​ស៊ី បា​ណែ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្គ​ល បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ ២០០៣ មក វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​បង្កើត​កាលានុវត្តភាព ដល់​សាធារណជន​ទូទៅ ដែល​សិក្សា​នៅ​វិទ្យាស្ថាន​នេះ ដោយ​យកគុណ​ភាពជា​ចំបង ជាពិសេស​ចំពោះ​គុណភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា ដើម្បី​ឲ្យ​ស្របទៅនឹង​មាត្រដ្ឋាន​ជាតិ និង​អន្តរជាតិ​។​

សាស្ត្រាចារ្យ វាគ្មិន​កិត្តិយស និង​និស្សិត ចូលរួមក្នុង​វេទិកា​ពិភាក្សា

​ជា​លទ្ធផល​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល ត្រូវបាន​ទទួលស្គាល់ ពី​សាធារណ ជន​ទាំង​ក្នុង និង​ក្រៅប្រទេស តួយ៉ាង​ដូចជា សមាគម​គណនេយ្យករ​ជំនាញ ACCA របស់​ចក្រភព​អង់គ្លេស ជាដើម​។ វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល ជា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា តែមួយគត់ ដែល​ទទួលបាន​ការទទួល​ស្គាល់ ពី​សមាគម​គណនេយ្យក​រ​ជំនាញ ACCA ដែលមាន​ទីតាំង​នៅក្នុង​ចក្រភព​អង់គ្លេស លើ​ផ្នែក​គុណភាព នៃ​ការអប់រំ​ផ្នែក គណនេយ្យករ​ជំនាញ ហើយ​សញ្ញាប័ត្រ ដែល​ទទួលបាន​ពី វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្កូ​ល គឺ​ទទួលស្គាល់​ទាំង ១៨៣ ប្រទេស​ទូទាំង​ពិភពលោក​។ និស្សិត ដែល​រៀន​នៅ វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្គ​ល តែង​ទទួលបាន​ចំណាត់ ថ្នាក់​ល្អ បើ​ធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ នៅលើ​សាកលលោក​។ គិត​មកដល់​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​មាន​និស្សិត​ចំនួន ១១ នាក់ ដែល​ទទួលបាន ចំណាត់ថ្នាក់​លេខ ១ និង​ជាច្រើន​នាក់​ទៀត ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ ២ និង​លេខ ៣ ទូទាំង​ពិភព លោក​ផងដែរ​។​

សាស្ត្រាចារ្យ វាគ្មិន​កិត្តិយស និង​និស្សិត ចូលរួមក្នុង​វេទិកា​ពិភាក្សា

​បន្ទាប់ពី​ស្តា​ប់របាយ​ការ​ណ៏​របស់លោក ខេ​ស៊ី បា​ណេ​ត រួចហើយ វិទ្យាស្ថាន បាន​អញ្ជើញ​វាគ្មិន​ដែល​អញ្ជើញ មកពី​បណ្តា​ក្រុមហ៊ុន សវនកម្ម​អន្តជាតិ​ធំ ព្រមទាំង អគ្គនាយកដ្ឋាន​ពន្ធដា​រ​ជាតិ ផងដែរ មក​ចែករំលែក នូវ​បទពិសោធន៍ ក្នុង​អាជីព​ការងារ ផ្នែក​គណនេយ្យ​ពន្ធដារ និង​សវនកម្ម ជូន​ដល់​ប្អូនៗ និស្សិត​ទូទៅ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ និស្សិត ក៏​អាច​ចោទ​ជា​សំណួរ ទៅកាន់​វាគ្មិន ដើម្បី​ជាការ​បំភ្លឺ​ផ្លូវ ព្រមទាំង​ទទួលបាន នូវ​ដំបូន្មាន​ល្អៗ នៅក្នុង​វិស័យនេះ​ផងដែរ​។​

​ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី សិស្ស​និស្សិត បានធ្វើការ​ស្វែងយល់ ពី​ក្រុមហ៊ុន​នីមួយៗ និង​ឱកាស​ការងារ​ផ្សេងៗ អោយ​កាន់តែច្បាស់ តាមរយៈ​ការសាកសួរ ព័ត៌មាន​បន្ថែម តាម​ស្តង់​របស់​ក្រុមហ៊ុន ដែល​បាន​ចូលរួម​ទាំងនោះ ថែម​ទៀតផង​៕v