​វេទិកា​វិថី​សូត្រ​បៃតង​គឺ​ទប់ស្កាត់​នូវ​ការធ្លាក់ចុះ​គុណភាព​ដី​និង​ការ​បម្រែបម្រួល​អាកាសធាតុ​

242
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​វេទិកា​វិថី​សូត្រ​បៃតង​បាន​រៀបចំឡើង​ក្នុង​គោល​គំនិត​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​សកម្មភាព​និង​គោលនយោបាយ​ចំពោះ​បរិស្ថាន​និង​សង្គម​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការធ្លាក់ចុះ​នូវ​គុណភាព​ដី និង​ការប្រែប្រួល​អាកាសធាតុ វេទិកា​វិថី​សូត្រ​បៃតង​ត្រូវបាន​បង្កើតឡើង ក្រោម​ទស្សនៈ​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ បរិស្ថាន​រួម (One Belt, One Road, One Environment)​។​

​នៅ​ឆ្នាំ​២០១៩​វេទិកា​នេះ​ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន​ជាមួយ​បណ្តា​វេទិកា​មួយចំនួនទៀត ក្នុងឱកាស​នៃ​វេទិកា​រួម​ស្តីពី​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (the 2nd Belt and Road Forum for International Cooperation) ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ប៉េកាំង នា​ថ្ងៃទី​២៥-២៧ ខែមេសា ឆ្នាំ​២០១៩ នេះ​។​

​កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ​លោក​អ៊ាង សុផល្លែត តំណាង លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ចូលរួម​វេទិកា​វិថី​សូត្រ​បៃតង (Thematic Forum on Green Silk Road) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ (China National Convention Center) នាទី​ក្រុង​ប៉េកាំង​។​

​វេទិកា​នេះ​លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់ជូន​អង្គ​វេទិកា​អំពី​ការប្តេជ្ញាចិត្ត​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការធានា​ចីរភាព​បរិស្ថាន និង​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ សំដៅ​ធានាបាន​នូវ​តុល្យភាព​សេដ្ឋកិច្ច​បរិស្ថាន​សង្គម​និង​វប្ប​ធ៌​ម​។​លោក​បាន​ជម្រាបជូន​អង្គ​វេទិកា​ពី​គោលនយោបាយ​អភិវឌ្ឍន៍​បៃតង​ដែល​កម្ពុជា​បាន​នឹង​កំពុង​អនុវត្ត​។​

​ជាក់ស្តែង​តាមរយៈ​គោលនយោបាយ​នេះ​កម្ពុជា​បាន​ជំរុញ​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ជា​បន្តបន្ទាប់​ដែល​រហូតមកដល់​បច្ចុប្បន្ន​នេះ ។​ស្ថានីយ​អគ្គិសនី​ដំណើការ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ (​ទាំងអស់​ដែល​ភ្ជាប់​បណ្តាញ​ហើយ កំពុង ប្រតិបត្តិ​ការសាងសង់ ឬ​បានអនុម័ត​រួចហើយ​)​។ មានលទ្ធភាព​ផ្គត់ផ្គង់​ថាមពល​ប្រមាណ​១២​ភាគរយ​នៃ​បរិមាណ​អគ្គិសនី​ផលិត​សរុប​ដែល​ខ្ពស់ជាង​តួលេខ​មធ្យម​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។

​តាម​ការផ្គត់ផ្គង់​ថាមពលព្រះអាទិត្យ​ខាងលើនេះ យើង​អាច​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ បាន​ប្រមាណ​២២០.០០០​តោន​ក្នុង​មួយឆ្នាំ​ឬ​៤,៤​លាន​តោន​ក្នុង​រយៈពេល​ផ្គត់ផ្គង់​២០​ឆ្នាំ​ទៅមុខ​៕S/​