ដោយៈសាវរក្ស/ភ្នំពេញៈតារាសម្តែងស្រីនិយមភាពសិចស៊ី ច្រើនលែងល្វែងលើ កញ្ញា វ៉ាន់ វល័ក្ខ ទើបតែប្រកាសថា ២ ខែទៀត យើងបាននៅជាមួយគ្នាហើយនិងសារថា«ដូរស្នេហា ដូរឡាន» អមនឹងរូបភាពរថយន្តទំនើបថ្មីម៉ាកឡង់គ្រីស័រ ដែលទំនងមានតម្លៃប្រហែលជាមិនក្រោមចំនួន ១០ ម៉ឺនដុល្លារនោះឡើយ ។
ស្រាប់តែនៅម៉ោង១១យប់ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨នេះស្រីស្រស់រូបនេះបើកបររថយន្តស៊េរីទំនើបមួយគ្រឿងដែលទើបនឹងអូសពីឃ្លាំងហើយច្រឡំផ្លូវបត់ចូលផ្ទះក៏បើកជ្រុលទៅធ្លាក់កង់ចូលច្រកចំណតក្រោមដីរបស់អាគារកំពុងជួសជុលមួយកន្លែងតែមិនបង្កឱ្យមានរងការខូចខាតនោះទេ។កន្លែងគ្រោះថ្នាក់ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
សាក្សីបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌សគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់ចំណុចតហេតុរថយន្តខាងលើក៏រេចង្កូតទៅខាងស្តាំជ្រុលទៅធ្លាក់កង់ខាងមុខចំហៀងខាងឆ្វេងចូលច្រកចូលចំណតក្រោមដីរបស់អាគារខាងលើតែមិនបង្កឱ្យរងការខូចខាតនេះទេ។
នារីរូបស្រស់ដែលជាអ្នកបើកបររថយន្តខាងលើត្រូវបានគេស្គាល់ថា ជាតារាសម្តែងស្រីរូបស្រស់កញ្ញា វ៉ាន់ វល័ក្ខ ដែលប្រកាសចំណាយប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារដើម្បីទិញរថយន្តស៊េរីទំនើប មិនចង់ឲ្យចាញ់ក្រុមតារាស្រីៗដទៃ ។នាងនោះបានចុះមកពីលើរថយន្តហើយបានរៀបរាប់ថា រូបនាងបានចេញមកពីជួបជុំមិត្តភក្តិវិញ ដោយបើករថយន្តមកដល់ចំណុចកើតហេតុ។
ពេលនោះនាងច្រឡំស្មានតែ ផ្លូវបត់ចូលផ្ទះរបស់នាងទើបបើករថយន្តបត់ឡើងកល់ជាប់ផ្លូវចុះចំណតក្រុមហ៊ុនខាងលើតែម្ដង។ទើបនាងចុះមកពឹងបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ ជួយរកអ្វីមកលើករថយន្តរបស់ខ្លួន ឡើងលើវិញផង។នារីរូបស្រស់ខាងលើបានរៀបរាប់ទាំងទន់ខ្លួនទៀតថារថយន្តរបស់នាងគឺទើបតែទិញថ្ងៃមិញនេះទេ តែបែរជារូបនាងបើកមកកល់ជាប់បែបនេះទៅវិញ ។ក្រោយមកនារីរូបស្រស់ខាងលើ ក៏បានដើរគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ចំណុចកើតហេតុ ហើយដោយសារតែរថយន្តមិនបង្កឱ្យមានការខូចខាងក៏ដូចជាគ្រោះថ្នាក់ដល់អ្នកដទៃ សមត្ថកិច្ចក៏បានទាក់ទៅហៅម្ចាស់រថយន្តដើម្បីឲ្យមកមកធ្វើការស្ទូចយករថយន្តត្រឡប់ទៅវិញ។
សូមជម្រាបថា កន្លងមកតារាស្រីរូបនេះជួបរឿងស៊យមួយរយៈកន្លងមក នឹងធ្លាប់ទៅរកព្រះសង្ឃស្រោចទឹកមន្តជួយរំដោះគ្រោះភ័យសោះនោះ ក៏ស្រាប់តែថ្មីៗនេះ តារាសម្តែងស្រីសិចស៊ី ដែលផុសនូវភាពល្បីដោយហ៊ានលែងល្វែងលើកញ្ញា វ៉ាន់ វល័ក្ខ បានបង្ហើរសារតាមបណ្តាញសង្គមថា នឹងដូរទាំងរថយន្ត ដូរទាំងស្នេហា នាពេលឆាប់ៗនេះ។
នាងស្រីស្រស់មានវ័យ២៥ឆ្នាំ វ៉ាន់ វល័ក្ខ ធ្លាប់តែលេចធ្លាយរូបលែងល្វែងលើ និងក្រោយមកក៏លែងឃើញមានការថតស្ទីលបែបសិចស៊ីនោះទៀត ។ តារាស្រីសិចស៊ីបានចំណាយលុយកែដើមទ្រូងឲ្យកាន់តែសិចស៊ីខ្លាំងរហូតទទួលបានតំណែងតួឯកធ្លាប់បញ្ជាក់ថា «ខ្ញុំកែដើមទ្រូង ឲ្យកាន់តែមានភាពសិចស៊ី ដើម្បីឲ្យគាប់ចិត្ដ ដែលខ្ញុំស្រឡាញ់ផង និងសមតាមទីផ្សារសិល្បៈនាសតវត្សរ៍ទី ២១ ផងដែរ»៕S/