​សង់ផ្ទះ​​១​ខ្នងជូន​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​

362
ចែករម្លែក
  • 20
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ ផ្ទះ​១​ខ្នង​ជា​ផ្ទះ​ទី​១៤​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនី​យ័​ទោ​ចាន់​ សុ​ភ័​ក្ត្រា​ ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ សាងសង់​ជូន​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត ។​

លោក​បាន​ដឹកនាំ​ក្រុម​កា​ងារ ស​.​អ​.​ក​ខេត្ត ប្រធាន ស​.​អ​.​ក ក្រុង ប្រធាន​សាខា អាជ្ញាធរ​ដែនដី ចុះ​សាងសង់​ជូន​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ​ដែលមាន​ជីវភាព​ខ្វះខាត​នៅ​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ​កាលពីរ​សៀ​ល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចាន់ សុ​ភ័​ក្ត្រា បាន​ថ្លែងថា នេះ​ជា​ផ្ទះ​ទី​១៤​ហើយ ដែល​សមាគម​អតីតយុទ្ធជន បាន​សាងសង់​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​ដែលមាន​ជីវភាព​ក្រីក្រ និង​ខ្វះ​ផ្ទះសម្បែង​។ លោក​បាន​បន្តថា ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។

​សម្តេច​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​និង​ការរស់នៅ​របស់​គ្រួសារ​បងប្អូន​អតីតយុទ្ធជន​យើង​ជានិច្ច ដោយ​មិន​ទុក​ឲ្យ​បងប្អូន​អតីតយុទ្ធជន​យើង​រស់នៅ​លំបាក​ឡើយ​។ ផ្ទះ​ទី​១៤​នេះ ត្រូវបាន​សាងសង់​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​ឈ្មោះ ញាតិ មុន្នី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​គ្រួសារ​ពលី​។​

​គួរបញ្ជាក់​ផងដែរ​ថា​ផ្ទះ​ដែល​ត្រូវ​សាងសង់​នៅពេលនេះ​មាន​ទំហំ​៦​គុណ​៨​ម៉ែត្រ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​៨.៨៩០.០០០​រៀល​ដែលជា​ថវិកា​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ផងដែរ​៕S/​Ha