ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖លោកស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមនឹងប្រតិភូក្រុមការងារ (សសយក) លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំ សង្ក្រាន្តបន្ទាយមានជ័យ(ឆ្នាំកុរ)ឆ្នាំ២០១៩ ដែលបានធ្វើនៅសាលាខេត្តកាលពីថ្ងៃទ៏១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។
សម្រាប់សង្ក្រាន្តឆ្នាំ២០១៩នេះនៅក្នុងខេត្តបន្ទាយមានជ័យបើយោងការលើកឡើងនៅក្នុងអង្គប្រជុំនោះថានឹងមានការរៀបចំតុបតែងតាំងតុរចនាខុសប្លែកអស្ចារ្យបង្កើតព្រឹត្តិការណ៍ការស្លៀកពាក់និងសប្បាយជាងបណ្តា៣ឆ្នាំមុនៗទៅទៀតហើយជិតស្មើនឹងថ្នាក់ជាតិផង។
ក្នុងនោះមានការរៀបចំឲ្យមានការលេងល្បែងកម្សាន្តនិងល្បែងប្រជាប្រីយ៍ជាច្រើនប្រភេទ,មានការប្រគុំតន្ត្រីរខ្នាតធំ,មានការបាញ់ទឹកពពុះនិងទឺកត្រជាក់ពេញរយ:ពេលបីថ្ងៃផងដែរ ក្នុងចំនោមកម្មវិថីពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមេសាឆ្នៃ២០១៩ ។ ប្រារព្ធនៅ៣ទីតាំងធំៗ:ទី១នៅសួនមានជ័យក្រិងសិរីសោភ័ណ។ទី២នៅប្រាសាទបន្ទាយឆ្មារស្រុកថ្មពួកនិងទី៣-នៅក្រុងប៉ោយប៉ែត ។
ជាងនេះទៅទៀត សង្ក្រាន្តនឹងមានការអញ្ជើញចូលរួមជាអធិតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងឥស្សរជន មន្ត្រី ភ្ញៀវជាតិ អន្តរជាតិរាប់មឺុននាក់ផងដែរ ។
សូមរំលឹកថាសម្រាប់ខេត្តបន្ទាយមានជ័យបានរៀបចំកម្មពិធីសង្ក្រាន្តគឺដំណើរនៃឬក្សមង្គលបុំយចូលឆ្នាំប្រពៃណីជាតិចំនួន៣លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦មក ។ហើយឆ្នាំ២០១៩ នេះជាឆ្នាំទី៤ ។នៅខេត្ត សង្ក្រាន្តថ្នាក់ខេត្តនៅឆ្នាំ២០១៨កន្លងមក មានភ្ញៀវចូលរួមជាង១១ម៉ឺននាក់។បំណងនៃសង្ក្រាន្តនេះគឺចង់បណ្តុះស្មារតីយុវជនអោយមានកិត្យានុភាព សាមគ្គីភាព ឱកាសបញ្ចេញពីទេពកោសល្យ ស្នាដៃ ឆន្ទះ។
ក៏បង្ហាញពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ស្ថេរភាពនយោបាយសុខសន្តិភាពការអភិវឌ្ឍន៍ប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោហ៊ុនសែនជាប្រមុខនិងជាសកម្មភាពគន្លឹះទាក់ទាញបេះដូងយុវជនមហាជនអោយបន្តជឿជាក់និងបន្តគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ៕S/