​សង្គ្រោះ​ជាតិ​ងាប់តៃហោង​ហើយ មិនចាំបាច់​គាស់​ខ្មោច​មក​ហិត​ទេ​

1615

​នៅសល់​ពេលវេលា​ប្រមាណ​៣​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅតាម​ការកំណត់​នៃ​ច្បាប់ ដោយ​គ្មាន​ការពន្យា​ពេលណា​មួយ​ឡើយ ហើយ​នេះ​ជា​កិច្ចដំណើរការ​ធម្មតា​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

​រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​សុវត្ថិភាព ដើម្បី​បន្ត​ជំរុញ និង​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​រយៈពេល​វែង ដើម្បី​ធ្វើការ​អភិវឌ្ឍ ប្រទេសជាតិ ដោយ​ឈរលើ​គោលការណ៍​នៃ​ការធានា ការពារ​ឯករាជ្យ អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និង​មោទនភាព​ជាតិ ។ ចំណែក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក៏បាន​ប្រកាស រួចរាល់​ហើយ​ដែរ​អំពី​ប្រតិទិន​ទាក់ទិន​ទៅនឹង​ដំណើរការ​បោះឆ្នោត ដូចជា​ការប្រកាស​អំពី​កាលបរិច្ឆេទ​ថ្ងៃ បោះឆ្នោត ចំនួន​អាសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ថ្មី ថ្ងៃ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស នយោបាយ អ្នកសង្កេតការណ៍​ជាតិ​អន្តរជាតិ​សម្រាប់​ចូលរួម សង្កេតការណ៍​បោះឆ្នោត ថ្ងៃ​ចុះឈ្មោះ​គណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី បេក្ខជន​ឈរឈ្មោះ ។​ល​។ បានន័យថា​ដំណើរការ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ កំពុង​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​ផ្អែក​ទៅតាម​គោលការណ៍​ច្បាប់ ត្រឹមត្រូវ ។

​ផ្ទុយទៅវិញ ពួក​ប្រឆាំង​ដែល​កាន់តែ​អស់សង្ឃឹម ទាល់ច្រក វង្វេងវង្វាន់ មិនដឹង​ទិស​តំបន់​ទៅ ហើយ​នោះ កំពុង​ឆ្លេឆ្លា ត្រដរខ្យល់ ខិតខំ​ត្រាច់ចរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដូច​សំណាត់​ដែល អណ្តែត​នៅលើ​ផ្ទៃ​ទឹក​ហូរ​ដោយ​បានធ្វើ​គ្រប់​សកម្មភាព​ក្នុង​គោលបំណង​បំផ្លាញ​ផលប្រយោជន៍ ប្រទេស​កម្ពុជា ។ រាប់​ចាប់តាំងពី​លើទឹក​ដី​នៃ​ប្រទេស​មួយចំនួន​ក្នុង​សហគមន៍​អឺរ៉ុប​ធ្លាក់​ទៅដល់ អូស្ត្រាលី ធ្លា​យមក​ជប៉ុន រសាត់​ទៅដល់​ឥណ្ឌូនេស៊ី ពួកនេះ​ខិតខំ​ប្រើ​វោហារសាស្ត្រ​វាយប្រហារ ទាំង​ងងើល​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ត្រូវបាន​ម្ចាស់​ប្រទេស​ទាំងនោះ​ច្រាន​ទ្រូង​ចេញ មិន​ទទួល​ស្វាគមន៍ មិន​ទទួល​ស្ដាប់​ការ​ភូតកុហក​របស់​ជន​ក្បត់ជាតិ​ទាំងនេះ​ទេ ។

​ប្រទេស​ខ្លះ​ក្នុង​សហគមន៍​អឺរ៉ុប​គេ​មិន​ឈឺក្បាល​ហាលថ្ងៃ​ជាមួយនឹង​សម្តី​ព្រោកប្រាជ្ញ​ឥត​បានការ របស់​ពួក សម រង្សី ទេ ដោយមាន​ខ្លះ​គ្រាន់តែ​ធ្វើជា​ជួយ​ឈឺឆ្អាល ប៉ុន្តែ​មកដល់​ម៉ោង​នេះ អត់​ទាន់​មាន​ប្រទេស​ណាមួយ​ដាក់​ការកៀបសង្កត់​លើ​កម្ពុជា ប្រកាស​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា ឬ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ឡើយ ។

​ចំណែក​អូស្ត្រាលី​វិញ​ដែល​ពួកក្បត់​ជាតិ សម រង្សី ខំ​ផ្តល់​ការទុកចិត្ត​ថា ប្រទេសមួយ​នេះ​នឹង​ជាន់ ក​កម្ពុជា ដកស្លាប បែរជា​ត្រូវ​អូស្ត្រាលី​សំពង​ក្បាល​មួយ​ព្រនង់​យ៉ាងដំណំ ។ ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull មិន​ត្រឹមតែ​ប្រកាស​គាំទ្រ​ចំពោះ​ការ អភិវឌ្ឍ​របស់​កម្ពុជា​ទេ ប៉ុន្តែ​គាត់​ថែមទាំង​ប្រកាស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្រេច ផ្តល់ជំនួយ ៨៧​លាន​ដុល្លារ​អូស្ត្រាលី ដល់​កម្ពុជា​ទៀតផង ។ ត្រូវ​មួយ​ព្រនង់​ហើយ​មិន​អស់ចិត្ត ក្រុម​ក្បត់ជាតិ សម រង្សី រត់​មករ​កមួយ​ព្រនង់​ថែមទៀត​នៅ​ទីក្រុង​តូ​ក្យូ ។ អ្នកណា​ក៏​ដឹង​ដែរ សូម្បីតែ​ក្រុម​ក្បត់ជាតិ សម រង្សី ក៏​ដឹង​ច្បាស់​ជាង​អ្នកណា​ទាំងអស់​ថា ជប៉ុន​មិន​គាំទ្រ​ពួក ក្បត់ជាតិ​នេះ​ទេ ។ តាមរយៈ​លោក កេ​នតា​រ៉ូ សូ​នូ​រ៉ា សមាជិកសភា និង​ជាទី​ប្រឹក្សា​នាយក រដ្ឋមន្ត្រី​ជប៉ុន លោក យូគី អូ​សៃ​តា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​ខាងត្បូង​នៃ​ក្រសួង ការបរទេស​ជប៉ុន និង​លោក តា​រ៉ូ កូ​ណូ រដ្ឋមន្ត្រី​ក្រសួង ការបរទេស​ជប៉ុន​បានប្រកាស​ជា​ផ្លូវការ អំពី​ជំហរ​របស់ រាជរដ្ឋាភិបាល​ជប៉ុន​ចំពោះ​ដំណើរការ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ដំណើរការ​បោះឆ្នោត នៅ​កម្ពុជា ហើយ​មិន​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ។

​ប៉ុណ្ណឹង​ហើយ​មិន​អស់ចិត្ត​ទេ ក្រុម​ក្បត់ជាតិ សម រង្សី ប្រកាច់​ស្លឈាម​រត់​ទៅដល់​ឥណ្ឌូនេស៊ី ដោយ​សង្ឃឹម​ឲ្យ​រដ្ឋាភិបាល​ប្រទេសមួយ​នេះ​ជួយ​យិ​ត​យោងខ្លួន ។ នៅ​ទីនោះ​ពួកនេះ​ក៏ត្រូវ​ទទួល មួយ​ព្រនង់​ទៀត ព្រោះ​អត់​មាន​ឥស្សរជន​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​ណា​ម្នាក់​ទទួល​ជួប​ជា​ផ្លូវការ​ឡើយ ក្រៅតែពី​អ្នកនយោបាយ​ឥណ្ឌូនេស៊ី ដែលមាន​និន្នាការ​ប្រឆាំង​ពីរ​បីនាក់​ប៉ុណ្ណោះ បាន​សន្យាថា នឹង​នាំយក​ពាក្យ​ទំនួញ​ទួញ​សោក​របស់​ជន​ក្បត់ជាតិ​កម្ពុជា​រាយការណ៍​ជូន​ថ្នាក់លើ ។ ក្រុម​នេះ អស់​ផ្លូវ​ដើរ​ហើយ ។ បើ​ក្រឡេក​មើលទៅ​ប្រទេស​អាស៊ាន​ទាំង​៩​ទៀត​អត់​មាន​ប្រទេស​ណា មួយ​ចំណាយពេល​ទៅ​ខ្វាយខ្វល់​ជាមួយ​ជន​ក្បត់ជាតិ​កម្ពុជា​ទាំងនេះ​ទេ ។ សូម្បីតែ​កូរ៉េខាងត្បូង តាមរយៈ​លោក គីម យុង​ចាវ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូ​រ៉​ប្រចាំ​អាស៊ាន​ក៏បាន​ប្រកាសថា កូរ៉េ​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ ។ ប្រទេស​តួ​ក​គី​ក៏​ប្រកាស​គោលជំហរ​ដូចគ្នានេះដែរ ។ ចំណែក​ប្រទេស​ចិន​តាមរយៈ​លោក វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​បានប្រកាស​គាំទ្រ មាគ៌ា​នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​ឲ្យ​កាន់តែ រឹងមាំ​ជាង​នេះ ហើយ​ថ្នាក់ដឹកនាំ​ចិន​គាំទ្រ និង​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន​បន្ត​ជាប់ឆ្នោត ក្នុងការ​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ។​

​ពេលនេះ​ក្រុម​ជន​ក្បត់ជាតិ សម រង្សី ងាក​ទៅខាង​ណា​ក៏ត្រូវ​ព្រនង់​ដែរ ។ អស់សង្ឃឹម​កាន់តែ ខ្លាំង ក្រពុលមុខ​ក៏​កាន់តែខ្លាំង នឹក​អី​ក៏​លែងឃើញ នឹក​ឃើញតែ​រឿង​មួយគត់ គឺ​ប្រព្រឹត្តិ​អំពើ ក្បត់ជាតិ ។ ផ្តើម​ពីនេះ​ពពួក​ជន​ប្រឆាំង​ផ្កាប់មុខ​ដោយមាន​ជន​ក្បត់ជាតិ សម រង្សី ជា​មេក្លោង បាន​បើក​យុទ្ធនាការ​ចុងក្រោយ​បំផុត​មួយ​ដោយ​៖ ទី​-​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ ការកៀបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល រួមការ​បោះឆ្នោត ឬក៏​ពន្យា​ពេល​ការបោះឆ្នោត ទី​២-​អំពាវនាវ​ឲ្យ​ប្រជាជន​ធ្វើពហិការ​មិន​ចូល រួមការ​បោះឆ្នោត ហើយ​ការបោះឆ្នោត​នេះ​មិន​ស្របច្បាប់​ទេ បើ​គ្មាន​បក្សប្រឆាំង​ចូលរួម និង​ទី​៣-​អំពាវនាវ​ឲ្យ​ប្រជាជន កងកម្លាំងប្រដាប់អាវុធ​ងើបឡើង​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ។ ព្រម​គ្នា​នេះ​ក៏មាន​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​បាន​ជួយ​ស្រែក​បន្ទរ​សម្តី​ក្បត់ជាតិ​របស់ សម រង្សី ផងដែរ ដោយបាន​អំពាវនាវ​មិន​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ​ចូលរួម​សង្កេត ការណ៍​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ ។​

​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ កាន់តែ​រុញ​ពួកក្បត់​ជាតិ​ឲ្យ​ធ្លាក់​កាន់តែ​ជ្រៅ​ទៅក្នុង​ទោសទណ្ឌ​នៃ អំពើ​ក្បត់ជាតិ​ថែម​មួយកម្រិត​ទៀត​ប៉ុណ្ណោះ ។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺ​ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ។ នៅក្នុង​មាត្រា​១៥០​ថ្មី (​ពីរ​) ជំពូក​ទី​១៥​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែងថា “​គ​.​ជ​.​ប គឺជា​អង្គ​ការដែល មាន​សមត្ថកិច្ច​រៀបចំ​ចាត់ចែង និង​គ្រប់គ្រង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ព្រមទាំង​ការបោះឆ្នោត​ផ្សេងទៀត​តាម​ការកំណត់ នៃ​ច្បាប់​” ។ នៅក្នុង​មាត្រា​៧៦​ថ្មី ជំពូក​ទី​៧ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា “​តំណាងរាស្ត្រ​ត្រូវ​ជ្រើស តាំង​ដោយ​ការបោះឆ្នោត​ជាស​កល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​តាម​វិធី ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​” ។ យោង​លើ​ស្មារតី​នៃ​មាត្រា​នេះ អត់​មាន​បែងចែក​គណបក្ស នយោបាយ​ធំ​តូច ឬ​គណបក្សកាន់អំណាច គណបក្សប្រឆាំង​នោះទេ ហើយក៏​អត់​មាន​មាត្រា ណាមួយ​ចែងថា ទាល់​តែមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត ទើប​ចាត់ ទុក​ថា ជាការ​បោះឆ្នោត​ត្រឹមត្រូវ​នោះដែរ ។​

គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ​នៅ​ប្រទេស​កម្ពុ​ជាមាន​គណបក្សនយោបាយ​ចំនួន​៣៧ ហើយ​គណបក្ស​ជាច្រើន​ក៏​កំពុង​ត្រៀម​រៀបចំខ្លួន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ បោះឆ្នោត​ខាងមុខនេះ ។ អនុលោម​តាម​មាត្រា​១០ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​ក៏បាន​ចែង​អំពី​ករណី​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​អា​ចប​ញ្ចូ​ន​តំណាង របស់ខ្លួន​ឲ្យ​មក​ចូលរួម​ជា​អ្នកសង្កេតការណ៍​បោះឆ្នោត ប៉ុន្តែ​ពុំបាន​ចែងថា ការបោះឆ្នោត ត្រូវតែមាន​អ្នកសង្កេតការណ៍​បោះឆ្នោត​នោះឡើយ ហើយក៏​មិន​សំដៅថា មាន​អ្នក​សង្កេត ការណ៍​បោះឆ្នោត ទើប​ការបោះឆ្នោត​អាច​ទទួលយកបាន​នោះទេ ។​ អត់​មាន​ឃ្លា​ណាមួយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដូចជា​នៅក្នុង​ច្បាប់​ចែងថា ការបោះឆ្នោត​មួយ ត្រូវ​លុបចោល ឬ​ត្រូវ​ពន្យា​ពេល​ដោយសារ​អត្រា​នៃ​អ្នកបោះឆ្នោត​មាន​ចំនួន​តិច​នោះទេ ហើយក៏​អត់​ចាំបាច់​ទៅសុំ​ការទទួលស្គាល់ ឬ​សុំ​ប្រថាប់ត្រា​ពី​រដ្ឋាភិបាល​បរទេស​ណា​មួយ ពី​អង្គការ​អន្តរជាតិ​ណាមួយ ឬ​សុំ​ហត្ថលេខា​ពី​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ​នោះដែរ ។​ មាត្រា​៣៤​ថ្មី ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា “​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធ បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​” ដូច្នេះ​ប្រជាជន​កម្ពុជា​ដែល​គ្រប់​អាយុ បោះឆ្នោត​បាន​ចុះឈ្មោះ​បោះឆ្នោត​រួចហើយ​សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម ការបោះឆ្នោត ដែល​នេះ​គឺជា​កាតព្វកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​យើងទាំងអស់គ្នា ដើម្បី​អនុវត្ត សិទ្ធ​ពលរដ្ឋ​ក្នុងឋានៈ​ជា​ម្ចាស់​ជោគវាសនា និង​មាតុភូមិ​របស់ខ្លួន ។

​ការអំពាវនាវ​ប្រកប​ដោយ​ភាពល្ងង់ខ្លៅ​នេះ បានបង្ហាញ​ឲ្យ​ឃើញច្បាស់​ថា ជន​ក្បត់ជាតិ និង​បក្ស ពួក​អស់​ក្រឡា​ដើរ​ហើយ ។

​ប្រទេស​ភាគច្រើនបំផុត​ក្នុង​សហគមន៍​អន្តរជាតិ​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា មិន​លូកដៃ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា គោរព​ដាច់ ខាត​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចាត់វិធានការ​តាមផ្លូវ ច្បាប់ នាពេល​កន្លងមក ដើម្បី​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ ឯកភាព​ជាតិ សុខសន្តិភាព និង​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ។ ម្យ៉ាងវិញទៀត​ការអំពាវនាវ​របស់​ជ​ន​ក្បត់ជាតិ​មិនបាន​រំខាន មិនមាន​ទម្ងន់ មិនមាន​តម្លៃ និង​មិនមាន​ឥទ្ធិ ពល​មកលើ​ប្រជាជន​កម្ពុជា​យើង​ទេ ។ ផ្ទុយ​ទៅ វិញ​វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ប្រជាជន​មើលឃើញ​កាន់តែច្បាស់ នូវ​ច​រឹត​ថោកទាប​ពោរពេញ​ទៅ ដោយ​ឧបាយកល​ទុ​ច្ច​រឹត ពិសពុល និង​មហិច្ឆតា​នយោបាយ​ដ៏​ខ្មៅ​កខ្វក់​អ​សិរ​ពិស​បំផុត​របស់​ជន ក្បត់ជាតិ​ទាំងនេះ និង​ថ្កោលទោស​ជន​ក្បត់ជាតិ​ទាំងនេះ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។​

​កុំទៅ​ចាំបាច់​ឆ្ងល់ ឬ​កើតមាន​មន្ទិលសង្ស័យ​ធ្វើ​អ្វី​…​ខ្មោច​សង្គ្រោះ​ជាតិ​វា​ងាប់តៃហោង​បាត់ទៅ ហើយ គ្មាន​អ្នកណា​គេ​ចំណាយ​ពេលវេលា​ឥតប្រយោជន៍​ទៅ​គាស់​យក​គំរង់​សាកសព ដ៏​ស្អុយ អា​សោច​នោះមក​ហិត​ទេ ។​ងាប់​ហើយ​ទោះជា​ធ្វើយ៉ាងណា​ក៏​ប្រដាប់​មិន​ឡើង​ដែរ​កុំ​ភ្លើ​ពេក​៕ ដោយ​: លី ទួង​