​សង្ឃ​មួយអង្គ​មាន​វិប្បត្តិ​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​សំរោង​ទង​

723
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​សង្ឃ​មួយអង្គ​គង់នៅ​វត្តភ្នំ​ស្រី​ស្រណោះ​(​ហៅ​ថ្ម​ពូក​)​មាន​វិប្បត្តិ​បា​នស​ម្រ​ច​ចិត្ត​យក​ខ្សែរ​អង្រឹង​ចងក​ធ្វើអត្តឃាត​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​វាវ​ឃុំ​ធម្មតា​អរ​ស្រុក​សំ​រោងទង​ខេត្តកំពង់ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​របស់​សាមនេរ​ឈ្មោះ​ពេជ្រ សុខ​ឃឿន​ព្រះជន្ម​១៥​ឆ្នាំ​គង់នៅ​វត្តភ្នំ​ស្រី​ស្រណោះ (​ហៅ​ថ្ម​ពូក​)​បាន​ប្រទះឃើញ​ព្រះសង្ឃ​ឈ្មោះ​សួង​សាយ​ព្រះជន្ម​៦៩​ឆ្នាំ​ស្នាក់នៅ​វត្ត​ជាមួយគ្នា​បាន​យក​ខ្សែ​អង្រឹង​ចង​ជាប់​និង​ធ្នឹម​រោង​ទទួលភ្ញៀវ​សុគត​តាំងពី​ពេលណា​មក​ទេ​។​ប្រភព​ដដែល​បន្តថា​មូល​ហេតុដែល​ព្រះសង្ឃ​អង្គ​ខាងលើ​ធ្វើអត្តឃាត​ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ​។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បច្ចេកទេស​បាន​ពិនិត្យ​ទៅលើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ទេ​ដោយមាន​ការចូលរួម​ពី​ក្រុមប្រឹក្សាឃុំ​និង​លោក​មេភូមិ​ហើយ​ក្រុមគ្រួសារ​សព​ទទួលស្គាល់​ថា​ព្រះសង្ឃ​ខាងលើ​​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន​រួច​ជំនាញ​បានប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​