​សង្ស័យ​ជា​ឃាតកម្ម​ច្រើនជាង​គ្រោះថ្នាក់​ចរាចរណ៍​លើស​ពបុរ​សម្នាក់​

641
ចែករម្លែក

​ដោយ :​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​នគរបាល​សង្ស័យ​ជា​ឃាតកម្ម​ច្រើនជាង​គ្រោះថ្នាក់​ចរាចរណ៍ ករណី​ឃើញ​សព​បុរស​ម្នាក់​នៅ​ជាយ​ខាងលិច​ក្រុង​សិរីសោភ័ណ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​១៦​ខែតុលា​នេះ​ថា​:​សូម​ជូន​ពត៌មាន​ដល់​បងប្អូន​សាច់ញាតិ​គ្រួសារ​សព​ដែល​បាន​ស្លាប់​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ដែលមាន​ភិនភាគ​សម្បុរ​ខ្មៅ​ស្រអែម​កម្ពស់​ប្រហែល​១,៦៣ នៅ​ចំណុច សាលា​អិន តាំ ខាងកើត​សាលា​ក្រហម​ប្រហែល​២​គីឡូម៉ែត្រ​។​

​លោក​បន្តថា : សព សង្ស័យ​ស្លាប់​ដោយ​ករណី​ឃាតកម្ម មិនមែន​គ្រោះថ្នាក់​ចរាចរណ៍​ទេ កាលពី​យប់ ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​ស្ថិតនៅ​ទីតាំង​ខាងលើ​។​បច្ចុប្បន្ន​សព​នគរបាល​និង​ភ្លុក​នាំមក​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​។ សូម​ទំនាក់ទំនង ទូរស័ព្ទ​ផ្ទាល់​លោកស្នងការ​នគរបាល​០១២២២២២០៦ , ០១២៦៣៦៨៨៦ , ០១២៧៦២៧៦៣​។​

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សិទ្ធិ​ឡោះ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​កំរិត​ស្រាល​និង​នគរបាល​ក្រុង​សិរីសោភ័ណ​ហើយ​ឈានដល់​បំបែកសំណុំរឿង​ឃាតកម្ម​នោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​គ្រាន់តែ​បង្ហើប​ខ្លី​នា​ថ្ងៃទី​១៦​ខែតុលា​ថា​:”​ជនសង្ស័យ​និង​ជនរងគ្រោះ​ជា​អ្នកភូមិ​នៅក្នុង​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​មូល​ល​ហេតុ​ដោយសារ​ជនសង្ស័យ​ខឹង​ជនរងគ្រោះ​រករឿង​ដែល​ជនសង្ស័យ​ស្រឡាញ់​ស្រី​ស្នេហ៍​របស់ខ្លួន​” ។​

ជនសង្ស័យ​និង​ជនរងគ្រោះ រកស៊ី​គ្រឿងញៀន​ជាមួយគ្នា ហើយ​កិបកេង​លុយ ក្បត់​មិន​ស្មោះត្រង់ ,​ខឹង​ជនរងគ្រោះ​យក​ម៉ូតូ​ខ្លួន និង​ជេរប្រមាថ​មើលងាយ​។

​លោក​បាន​បន្តថា : “​ចឹ​ង​ហើយ​បានជា​(​ជនសង្ស័យ​ឌុប​ជនរងគ្រោះ ជិះ​ម៉ូតូ​ទម្លាក់​ផ្លូវ ចូល​ប្រឡាយ ។​ជនសង្ស័យ​លោត​ចុះ ជនរងគ្រោះ​សន្លប់ ហើយ​ជនសង្ស័យ​ច្របាច់​-​ក​បន្ថែម​សម្លាប់​តែម្តង​” ។​ករណីនេះ សូម​ប្រិយមិត្ត​អ្នកអាន​មេត្តា​រង់ចាំ​តាមដាន​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែតុលា បន្ត​៕S/

​សង្ស័យ​ជា​ឃាតកម្ម​ច្រើនជាង​គ្រោះថ្នាក់​ចរាចរណ៍​លើស​ពបុរ​សម្នាក់​