​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​

816
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​លុ​ច្ស​ស៊ី​ស​៤៧០​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​និង​រថយន្ត​យី​ឌុប​ដឹកទំនិញ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តោយឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​ចំណែក​មនុស្ស​រងរបួស​តិចតួច​។ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​២១៧​កែង​និង​ផ្លូវ​៣៧១ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ ។​

​តាម​ប្រភពពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរស​ម្នាក់ វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​ប្រភេទ​យី​ឌុប ដឹកទំនិញ ម៉ាក់ ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A3945 បានធ្វើ​ដំណើរ​តាមផ្លូវ ២១៧ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង​។

ខណៈ​មកដល់​ចំណុចកើតហេតុ ផ្លូវបំបែក​ជា​បួន រថយន្ត​បាន បន្ថយល្បឿន​តិច​ស្រាប់តែ​បុរស​ម្នាក់ វ័យ​ប្រហែល​ជាង​៤០​ឆ្នាំ​បើករថយន្ត​បង្ករ​ម៉ាក លុ​ច្ស​ស៊ី​ស ៤៧០​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N -0588 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន បុក​ពីក្រោយ​រថយន្ត​យី​ឌុប​ដឹកទំនិញ ពីក្រោយ​ពេញទំហឹង បណ្តាលអោយ រថយន្ត​លុ​ច្ស​ស៊ី​សរង​ការខូចខាត ខ្ទេច​ផ្នែក​ខាងមុខ​ចំណែក​អ្នកបើកបរ រងរបួស​បែកក្បាល​ស្រាល ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច ជំនាញ់​ខណ្ឌ​និង​ក្រុង​បាន​ចុះទៅ​កន្លែងកើតហេតុ ដោយ​ភាគី​ទាំងសង្ខាង​បាន ធ្វើការ​សម្របសម្រួល គឺ​បាន​សុំ​ស្មើគ្នា ដោយ​យក​រថយន្ត​ទៅ​ជួស​ជួល​រៀងៗ​ខ្លួន ៕S/

​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​