“​សណ្ដែកបារាំង​”​ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមទាំង​មហារីក​!

578
ចែករម្លែក

​ទោះបី​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​សណ្ដែកបារាំង ប៉ុន្តែ​ប្រហែល ជា​មិនដឹង​ទេ​ថា​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អត្ថប្រយោជន៍​គួរអោយភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។ សណ្ដែកបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A C K ជាតិ​ស​សៃ និង​អាស៊ីត​ហ្វូ​លិ​ក​។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញ​អោយដឹងពី​ឥទ្ធិពល​វិជ្ជមាន នៃ​ការ​ទទួលទាន​សណ្ដែកបារាំង ៖

១. សុខភាព​ឆ្អឹង​

​សណ្ដែកបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន K​ដែល​ជួយ​បង្កើន​ការ​ស្រូប​យកជាតិ កាល់ស្យូម​របស់​រាងកាយ​និង​កាត់បន្ថយ​ការបញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ទឹកនោម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។

២. ទប់ស្កាត់​ជំងឺមហារីក​

​សណ្ដែកបារាំង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Lutein ជាតិ​ស​សៃ វីតាមីន C និង វីតាមីន K ដែល​សុទ្ធសឹងតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ឥទ្ធិពល​កម្ចាត់​រ៉ាឌីកាល់ សេរី​ក្នុង​រាងកាយ​ទប់ស្កាត់​ជំងឺមហារីក​ច្រើន​ប្រភេទ​។​

៣. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

​សណ្ដែកបារាំង​មាន​ផ្ទុក​ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប ដូច្នេះហើយ​ទើប​ការទទួល​ទាន​បន្លែ នេះ អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ប្រសើរ​ណាស់​ចំពោះ​អ្នក ជំងឺ​ទឹកនោមផ្អែម​។

៤. សុខភាព​ភ្នែក​

​សណ្ដែកបារាំង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ភ្នែក​នោះ​ក៏​ព្រោះតែ​វា​មាន ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ Zeaxanthin និង lutein ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង ការទប់ស្កាត់​បញ្ហា​ភ្នែក​នានា​។​

៥. សុខភាព​បេះដូង​

​សណ្ដែកបារាំង​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​តាមរយៈ​បរិមាណ​ខ្ពស់ នៃ​សារធាតុ flavonoids ដែល​វា​មាន​ផ្ទុក​។ flavonoids មាន​លក្ខណៈសម្បត្តិ​ប្រឆាំង ការ​រលាក​ទប់ស្កាត់​ប​ញ្ហា​ឈាមកក​ក្នុង​ស​សៃ​ឈាម​។ ការទទួល​ទាន​បន្លែ​មាន​ផ្ទុក សារធាតុ flavonoids ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង​គាំងបេះដូង​ផងដែរ​៕ ដោយៈ health.com.kh

#