​សណ្ឋាគារ​ផ្កាយ​៥”​ហា​យ៉ា​ត់រី​ជិន​ស៊ី​ភ្នំពេញ​”​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំក្រោយ​

653
ចែករម្លែក
  • 15
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សណ្ឋាគារ​”​ហា​យ៉ា​ត់រី​ជីន​ស៊ី​ភ្នំពេញ​”​បានរៀបចំ​ពិធី​បញ្ចប់​គ្រោង​អគារ​ដល់​ជាន់​កំពូល​ដ៏​ជោគជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​អបអរសាទរ​ដល់​ការបញ្ចប់​រួចរាល់​នៃ​ការសាងសង់​គ្រោង​អគារ​នៃ​សណ្ឋាគារ​។​

​សំណង់​អគារ​សណ្ឋាគារ​ហា​យ៉ា​ត់រី​ជីន​ស៊ី​ភ្នំពេញ​គឺជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍន៍​អគារ​ខ្ពស់​។​លើសពីនេះទៅទៀត​វត្តមាន​នៃ​សណ្ឋាគារ​ហា​យ៉ា​ត់រី​ជីន​ស៊ី​ភ្នំពេញ​គឺជា​ការចាប់ផ្តើម​នៃ​សករាជ​ថ្មី​ក្នុងការ​បម្រើ​វិស័យ​សេវាកម្ម​ដល់ទី​ផ្សារ​ក្នុងស្រុក​និង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​។​

​សូមជម្រាបថា​សណ្ឋាគារ​ហា​យ៉ា​ត់រី​ជីន​ស៊ី​ភ្នំពេញ​ដែលមាន​កម្ពស់​១៤​ជាន់​បានចាប់ផ្តើម​ការសាងសង់​ក្នុង​ខែមេសា​ឆ្នាំ​២០១៧​។​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ដែល​សាងសង់​លើ​ផ្ទៃដី​៧.៥០០​ម៉ែត្រការ៉េ​នេះ​រំពឹងថា​នឹង​រួចរាល់​និង​ស្វាគមន៍​ភ្ញៀវ​ទូទាំង​សកលលោក​ក្នុង​ដើមឆ្នាំ​២០២០​ខាងមុខនេះ​។​មាន​ទីតាំង​ស្ថិតនៅ​ចំ​បេះដូង​នៃ​សង្កត់​វប្បធម៌​និង​ពាណិជ្ជកម្ម​។​

​សណ្ឋាគារ​ហា​យ៉ា​ត់រី​ជីន​ស៊ី​ភ្នំពេញ​គឺជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​លំដាប់ថ្នាក់​អន្តរជាតិ​ឈានមុខ​គេ​ដែល​រួមមាន​បន្ទប់​ស្នាក់នៅ​ចំនួន​២៥០​បន្ទប់​។​ភោជនីយដ្ឋាន​លំដាប់​ប្រណីត​កន្លែង​ស្ប៉ា​លំដាប់ថ្នាក់​អន្តរជាតិ​,​អាង​ហែល​ទឹក​និង​បា​រ៍​នៅ​ជាន់​កំពូល​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ព្រះបរមរាជវាំង និង​ទន្លេមេគង្គ​។ សណ្ឋាគារ​ហា​យ៉ា​ត់ រី​ជីន​ស៊ី ភ្នំពេញ​ក៏មាន​ទីតាំង​សម្រាប់​អាពាហ៍ពិពាហ៍ ហាល​មហោស្រព និង​ពិ​ពណ៌ និង​សាលប្រជុំ​។​

​នៅពេល​សណ្ឋាគារ​សណ្ឋាគា​រ​ហា​យ៉ា​ត់ រី​ជីន​ស៊ី ភ្នំពេញ​បានបញ្ចប់​រួចរាល់ សណ្ឋាគារ​នេះ​និង​ធ្វើឱ្យ រាជធានី​ភ្នំពេញ​កា្ល​យ​ជា​គោលដៅ​ដ៏​ពេញនិយម​ទាំង​គោលដៅ​ទេសចរណ៍ និង​គោលដៅ​ជំនួញ ដែល​រួច​ចំណែក​យ៉ាងសំខាន់​ដ៏​កំណើន​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​លើកស្ទួយ​មុខមាត់​ប្រ​ទសក​កម្ពុជា​ផងដែរ​៕S/


DCIM\100MEDIA\DJI_0591.JPG

ចំណងជើង​រូបថត​៖​សណ្ឋាគារ​ផ្កាយ​៥​ហា​យ៉ា​ត់រី​ជិន​ស៊ី​ភ្នំពេញ​កម្ពស់​១៤​ជាន់​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២០(​រូបៈ​សុផល​)


DCIM\100MEDIA\DJI_0647.JPG