​សណ្ឋាគារ​មួយ​នៅ​ខេត្តសៀមរាប​បានជា​ប់​លំដាប់ថ្នាក់​លេខ​១ ​លើ​ពិភពលោក​

1914
ចែករម្លែក
  • 96
    Shares

ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញ​:​គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​នៅលើ​ពិភពលោក​Trip Advisor​បានប្រកាសថា ស​ណ្ឋា គារ​មួយ​នៅ​ខេត្តសៀមរាប បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​សណ្ឋាគារ​មួយទៀត​ជាប់​ចំណាត់ថ្នាក់​ទី​១១​នៅលើ​ពិភពលោក​។​

សណ្ឋាគារ​Viroth & Shinta Manishack (​រូបថត​ឯកសារ​)

​គេហទំព័រ​នេះ​បានចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ក្នុងចំណោម​ចំណាត់ថ្នាក់​សណ្ឋាគារ​កំពូលៗ​ចំនួន​២៥ ជា​ជម្រើស​របស់​អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០១៨ គេ​បាន​វាយតម្លៃ និង​ផ្តល់​ចំណាត់ថ្នាក់​សណ្ឋាគារ​វិ រតន៍ (Viroth’s Hotel) ដែលមាន​ទីតាំងនៅ​ភូមិ​វត្ត​បូព៌ ខេត្តសៀមរាប បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ​សណ្ឋាគារ​នៅ​កូ​ស្តា​រី​កា ឥណ្ឌា វៀតណាម និង​ម៉ា​ល់​ឌី​វ​។​

​គេហទំព័រ​នេះ​បាន​បង្ហាញថា សណ្ឋាគារ​ដែលមាន​ឈ្មោះ Shinta Mani Shack​នៅក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជាមួយទៀត គឺ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១១ ក្នុងចំណោម​សណ្ឋាគារ​កំពូលៗ​ចំនួន​២៥​នៅលើ​ពិភព លោក ​ផងដែរ​។​
​លោក​គឹម សេរី​រ័ត្ន ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ស្នាក់នៅ ទេសចរណ៍​និង​ម្ហូបអាហារ​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែងថា ការវាយតម្លៃ​នេះ គឺ​នៅ​វា​មិន​នៅក្នុង​ក្របខ័ណ្ឌ​របស់​ក្រសួងទេសចរណ៍ ប៉ុន្តែ​វា​ជាការ​វាយតម្លៃ​និង​ការ ផ្តល់​យោបល់​ពី​សំណាក់​បណ្តា​ភ្ញៀវ​ទេសចរណ៍ បរទេស​នានា​នៅលើ​ពិភពលោក ដែល​បាន​ទៅ​ស្នាក់នៅ នៅ ក្នុង​សណ្ឋាគារ​ទាំងអស់​ខាងលើនេះ​។

​ ​លោក​បាន​ថ្លែងថា ក្រសួងទេសចរណ៍​ក៏មាន​ការវាយតម្លៃ និង​ផ្តល់​ចំណាត់​សណ្ឋាគារ​ស្តង់ដារ​កម្ពុជា និង​ស្តង់ ដារ​អាស៊ាន​ដែរ ដែល​ការ​វាយ​ការ​តម្លៃ​នោះ គឺ​វា​មាន​លក្ខណៈ​មិន​ខុសគ្នា​ច្រើន ពី​ការវាយតំ​លៃ​ពី​សំណាក់​បណ្តា​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទៅ​ស្នាក់នៅ​ផ្ទាល់ ហើយ​បាន​វាយតំ​លៃ​និង​ផ្តល់យោបល់​ចង់បាន​ដែលមាន​ស្តង់ដារ​សណ្ឋាគារ​ស្អាត និង​បៃតង​នោះទេ​។​

​ ​បច្ចុប្បន្ន​នៅ​ខេត្តសៀមរាប សណ្ឋាគារ​ប្រមាណ​១៥.០០០​បន្ទប់ និង​មានផ្ទះ​សំណាក់​ជាង​៥.០០០​បន្ទប់​។​
​លោក​ឌិន សុមេធា​រិ​ទ្ឋ ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បាន​ថ្លែងថា គុណ ភាព​និង​ស្តង់ដា​សណ្ឋាគារ​នៅ​កម្ពុជា កំពុងមាន​ភាពប្រសើរ​ឡើង​ទាំង​សេវាកម្ម និង​សេវា​បដិសណ្ឋារកិច្ច​នានា ពិសេស​តម្លៃ​មាន​ភាពសមរម្យ ធៀប​ជាមួយនឹង​បណ្តា​ប្រទេស​មួយចំនួន​ស្ថិតក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​លោក​បន្តថា គុណ ភាព និង​សេវាកម្ម​បដិសណ្ឋារកិច្ច​នៅតាម​សណ្ឋាគារ​នានា​នៅ​កម្ពុជា ពិត​ជាមាន​ភាពប្រសើរ​ឡើង និង​ល្អប្រសើរ​ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​នេះ​។​

​លោក​បន្តថា “​ទោះជា​យ៉ាងណា​វិស័យនេះ​កំពុង​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​សណ្ឋាគារ​មួយចំនួន ដែល​មិនមាន​លក្ខណៈ​វិជ្ជាជីវៈ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​”៕MN