​សណ្ឋាគា​”​យូ​អេង​”​មាន​ជនជាតិ​បរទេស​ដេកស្លាប់​ដោយ​មិនដឹង​មូលហេតុ​

2005
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សណ្ឋាគារ​”​យូ​អេង​”​ដែលមាន​ទីតាំង​ស្ថិតនៅ តាម​ដងផ្លូវ​សហព័ន្ធ​រុស្សី បុរី​ញ៉ូ​ថោ​ន ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ សំបូរ​ដោយ​ភ្ញៀវ ជាតិ​និង​អន្តរជាតិ ជនជាតិ​បរទេស​និយម ចូល​ស្នាក់នៅ​។ ក៏ប៉ុន្តែ មកដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​មាន​ជនបរទេស​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​លេខ​២១៨ ជាន់​ទី​២ ។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា សណ្ឋាគារ​ខាងលើ​កាលពី​រសៀល​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៨​នេះ មាន​ជនជាតិ​អាមេរិកកាំង​ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​ជាន់​ទី​២ បង្ក​ឲ្យ ភ្ញាក់ផ្អើល ភ្ញៀវ​ខាងក្នុង តែ​ត្រូវបាន​ម្ចាស់ ព្យាយាម លាក់បាំង​ជៀសវាង ផ្អើល​ដល់​មជ្ឈដ្ឋាន ខាងក្រៅ ។​

​ប្រភព​ដោយឡែក​មួយទៀត បានឱ្យដឹងថា ជនបរទេស​ដែល​ស្លាប់​ក្នុង​សណ្ឋាគារ​ខាងលើ ឈ្មោះ ZILBER ZWEIG HOWARD ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ 465019523 ។​ដើមហេតុ ប្រទះឃើញ មកពី​មាន​អ្នក​សម្អាត​តាម​បន្ទប់ ដើរ​សម្អាត ។

​លុះ​គោះទ្វារ​ហៅ​បន្ទប់​លេខ​២១៨​ពុំមាន​សូរ​ឆ្លើយ​ទើប​ប្រាប់​ទៅ​អ្នក​គ្រប់​គ្រប់​យក​កាត​អូស​បើកទ្វារ​ចូល​ស្រាប់តែ​ជន​នោះ​ដេកស្លាប់​ផ្កាប់មុខ​លើ​គ្រែ​ទើប​ឆោឡោ​លួច​រាយការណ៍​ស្ងាត់ៗ​ទៅ​សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ។​

សន្តិសុខ យាម​នៅ​សណ្ឋាគារ​នេះ​បានឱ្យដឹងថា មាន​មនុស្ស​ស្លាប់​ពិន​មែន តែ​ចំពោះ​មូលហេតុ ខ្លួន​មិនបាន​ដឹង​ឡើយ​។ ក្រោយ​កើតហេតុ ឃើញ​សមត្ថកិច្ច​ចុះមក ពិនិត្យ ហើយ​ដឹក​សាកសព​ចេញទៅ ។​តែបើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា​ក្រោយពី​ជំនាញ​ពិនិត្យ​រួច​ដឹក​សាកសព​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​រុស្សី រង់ចាំ​រាយការណ៍​ទៅ​ស្ថានទូត និង​សាច់ញាតិ​មក​ទទួល ៕S/

​សណ្ឋាគា​”​យូ​អេង​”​មាន​ជនជាតិ​បរទេស​ដេកស្លាប់​ដោយ​មិនដឹង​មូលហេតុ​