​សត្វព្រៃ​មួយ​ក្បាល​ដែល​រថយន្ត​បើក​បុក​ឱ្យ​រងរបួស​នៅ​ស្រុករវៀង​ឥឡូវ​ងាប់​ហើយ​

283
ចែករម្លែក

​ដោយ​:​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​យប់​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​សត្វព្រៃ​មួយ​ក្បាល​ប្រភេទ​សត្វ​ប្រើស​រត់​ឆ្លងកាត់​ផ្លូវ​នៅ​ម្តុំ​ព្រៃ​សហគម​ន៏​ជាំ​ប្រិ​យ៏​ត្រង់​គីឡូម៉ែត្រ​លេខ​៦១​និង​៦២​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​ត្រូវ​រថយន្តបុក​នោះ​ឥឡូវ​បាន​ងាប់​ហើយ​​នៅវេលា​ទាបភ្លឺ​ថ្ងៃទី​២៨​ខែសីហា​នេះ​។​

​សត្វ​ប្រើស​មួយ​ក្បាល​ដែល​រង់ចាំ​គ្រូពេទ្យ​មកជួយ​សង្គ្រោះ​ក្រោយពី​រថយន្ត​បើក​បុក​ត្រូវស្លាប់​ងាប់​ដែល​មន្ត្រី​បរិ​ដ្ឋា​ន​ប្រចាំការ​នៅ​ទី​នោះបាន​ប្រាប់ថា​សត្វ​ប្រើស​ឈ្មោល​មួយ​ក្បាល​ដែល​រងរបួស​នេះ​បាន​យកមក​រក្សារ​ទុក​រង់ចាំ​គ្រូ​ពេទ្យសត្វ​មក​ព្យាបាល​។​តែ​មកទល់ពេលនេះ​អស់​រយ​:​ពេល​៣​យប់​៤​ថ្ងៃ​មកហើយ​ទើប​ងាប់​ដោយសារ​មិនអាច​ផឹកទឹក​និង​ស៊ី​ចំណី​បាន ។​

​ប្រភព​ដដែល​បាន​បន្តថា​សត្វ​ប្រើស​ស្ទើរ​និង​ផុត​ពូជ​ទៅហើយនោះ​បើ​មាន​ពេទ្យសត្វ​ជំនាញ​មក​សង្គ្រោះ​ទាន់ពេលវេលា​អាចមាន​សង្ឃឹម​នឹង​រស់​។​តែ​ទោះបី​ខំ​ស្វះស្វែង​ទំនាក់ទំនង​រក​ខាង​ជំនាញ​ពេទ្យសត្វ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​យ៉ាងណា​ក៏​មិនបាន​ទទួលលទ្ធផល​ដ​ដែល​៕S/​