​សត្វ​ឆ្មា​ខាំ​តែមួយ​អាទិត្យ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ទៀតហើយ ​នៅ​ស្រុក​រមាសហែក​

395
ចែករម្លែក

វ៉ៃ​គោ​-ខេត្តស្វាយរៀង​៖​ តាម​អា​ខោ​ន​facebook​ដែលមាន​ឈ្មោះ​sorsineth​បានសរសេរថា​ បងប្អូន​អើយ​បុរស​ម្នា​ក់បាន​ស្លាប់​ដោយសារ​សត្វ​ឆ្មា​ខាំ​(​រយ:ពេល​មួយអាទិត្យ​)​នៅ​ភូមិត្រពាំង​ស្គន់​ថ្មី ឃុំត្រពាំង​ស្តៅ ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​គាត់​មាន​អាកា​រក្តៅខ្លួន​មួយ​យប់​។​លុះ​ព្រឹក​ឡើង​យកទៅ​ពេទ្យ​ក៏​ស្លាប់​នៅមុខ​ផ្ទះ​ខ្ញុំ​ថ្ងៃទី​១៧ ​ខែមេសា​ឆ្នាំ​២០១៩​។​

​រសៀល​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩ ​ក្រុមការងារ ​អ្នក​សារព័ត៌​ចុះ​យក​ព័ត៌មាន​ដល់​លំ​នៅសព​រងគ្រោះ​ដើម្បី​ឱ្យដឹង​ការពិត​ថា​វា​ជា​រឿង​ពិត​ឬមួយ​យ៉ាងណា​នោះ​។​

បើតាម​លោកស្រី​ឈ្មោះ​ហែម ​ស៊ីនួន ​អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី​ឃុំ​ត្រពាំង​ស្តៅ​ ស្រុក​រមាសហែក ​ខេត្តស្វាយរៀង​ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់ឱ្យដឹង​ថាៈ​​កាលពី​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៩​ ប្តី​របស់គាត់​ត្រូវ​សត្វ​ឆ្មា​ខាំ​ចំ​ដៃ ​ខណៈដែល​ទៅលេង​ផ្ទះ​ម្តាយ​គាត់​។​

ស្រី​ឈ្មោះ​ហែម​ ស៊ីនួន​បាន​បន្តថា ​ក្រុមគ្រួសារ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជំរុញ​ឲ្យ​គាត់​ទៅ​ជួប​ក្រុមគ្រូពេទ្យ​ពិគ្រោះ​យោបល់​ ប៉ុន្តែ​គាត់​ពុំ​ព្រមទៅ​ជួប​ពេទ្យ​នោះទេ​។​សូមបញ្ជាក់​ផងដែរ​ថា ករណី​ខាងលើនេះ​មាន​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល តែ​គាត់​នៅតែ​ពុំ​ព្រមទៅ​ជួប​គ្រួ​ពេទ្យ​។​

​បុរសរងគ្រោះ​មានឈ្មោះ ពៅ មល់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

យោងតាម​លោក​ស៊ូ​មុ​ល​ អភិបាលរង​ស្រុក​រមាសហែក​ បានឱ្យដឹង​ថាៈ នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ករណី​ឆ្មា​ខាំ​ក្មេងស្រី​ម្នាក់ទៀតឈ្មោះ សំ រស្មី ​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង ។​ករណី​ខាងលើនេះ​លោក ស៊ូ ម៉ុ​ល បាន​ឲ្យ​អាណាព្យាបាល​យកទៅ​ពេទ្យ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់និង​ចាក់​ថ្នាំ​បង្ការ ៕S/​Ha