​សត្វ​ទន្សោង​១​ក្បាល​ងាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​

396
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈស​ត្វ​ទន្សោង​១​ក្បាល​ជា​ប្រភេទ​សត្វ​កម្រ​មាន​ទម្ងន់​ប្រមាណ​៥០០​គីឡូក្រាម​បាន​ងាប់​ប៉ុន្មាន​១​ទៅ​២​ថ្ងៃ​កន្លងមកនេះ​ត្រូវបាន​គេ​បាន​ប្រទះឃើញ​ខណៈ​ជនខិលខូច​លបលួច​ចូលទៅ​ដាក់​អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​ស​ង្ស​រុក្ខ​វន្ត​នៅ​ខេ​ត្ត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​។​

ការប្រទះឃើញ​សត្វ​ដ៏​កម្រ​នេះ​មន្ត្រី​អភិរក្ស​ប្រចាំការ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​សហការ​គម​ន៍​សង្ឃ​រុក្ខា​វ័ន​ខណៈ​បាន​ចុះ​ល្បាត​ក្នុងព្រៃ​ក៏​ប្រទះឃើញ​សត្វ​ទន្សោង​ងាប់​ដោយនៅ​កន្លែង​ក៏​ឃើញ​មាន​អន្ទាក់​ដែល​គេ​លួច​ដាក់​ចាប់​សត្វ​។​តាម​ការសន្និដ្ឋាន​ពី​ក្រុម​អភិរក្ស​សត្វ​ទន្សោង​អាច​ជាប់អន្ទាក់​អស់​ជាច្រើន​ថ្ងៃ​ទើបបាន​ងាប់​។​

​ព្រះសង្ឃ​ប៊ុន​សា​លួត​ព្រះប្រធាន​សហគមន៍​សង្ឃ​រុក្ខា​វ័ន​និង​មន្ត្រី​បរិស្ថាន​បាន​ចាត់​ឱ្យកម្លាំង​ល្បាត​ព្រៃ​ឱ្យ​រៀបចំ​នាំយក​សត្វ​ងាប់​ដ៏​កម្រ​នេះ​ចេញពី​តំបន់​ដែល​ជាប់អន្ទាក់​យកទៅ​ស្នាក់​កណ្តាល​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន​។​ដើម្បី​រៀបចំ​ធ្វើ​ពិធី​ប​ង្សុ​លតា​ម​ប្រពៃណី​ព្រះពុទ្ធសាសនា​ដែល​សម្តែង​ពី​ការសោកស្ដាយ​ជាខ្លាំង នូវ​ការបាត់បង់​ចំពោះ សត្វ​កម្រ​ដែល​ស្ទើរតែ​ផុត​ពូជ នៅលើ​ទឹកដី​កម្ពុជា​យើង​៕S/​