​សត្វ​ស្លាប​ចម្រុះ​ផ្តើម​មាន​វត្ត​មានមក​រស់​នៅ​បឹង​ធម្មជាតិ​វិញ​ខណ​:​បាត់​មួយរយ​:

382
ចែករម្លែក
  • 94
    Shares

​ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ពពួកសត្វ​បក្សី​ជាច្រើន​ប្រភេទ​បាន​ផ្តើម​មាន​វត្តមាន​វិល​ចូលមក​រស់នៅ​ឡើងវិញ​ក្នុង​បឹង​ធម្មជាតិ​ស្ថិតក្នុង​ទីប្រជុំជន​ក្រុង​សំរោង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ខណ​:​ពពួកសត្វ​ទាំងនោះ​បាន​ចាក​ចេញទៅ​រស់នៅ​តំបន់​ផ្សេង​បាត់​មួយរយ​:​បន្ទាប់ពី​មានការ​អភិវឌ្ឍន៍​តំបន់​នោះ​រំខាន​ដល់​ការរស់នៅ​របស់​ពួកវា ។​

លោក​ភួង​លី​ណា​ប្រធាន​មន្ទី​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​បឹង​ស្នោ​មិន​ត្រឹមតែ​បាន​រក្សា​ប្រភពទឹក​ទុក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ​។​គឺជា​តំបន់​ផ្តល់​ទីជម្រក​ពពួកសត្វ​ស្លាប​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ​បច្ចុប្បន្ន​រួមមាន​សត្វ​ប្រវឹក​,​សត្វ​មាន់ទឹក​,​សត្វ​កុក​,​សត្វ​ក្រសារ​និង​សត្វ​ផ្សេងទៀត​។

​ថ្វីបើ​មានការ​ចាកចេញ​ទៅ​រស់​នៅ​តំបន់​ផ្សេង​បាត់​មួយរយ​:​ដោយសារ​សម្លេង​រំខាន​ដោយ​ការអភិវឌ្ឍន៍​ក្នុងការ​រស់នៅ​របស់​ពួកវា​នា​ឆ្នាំ​កន្លងទៅ តែ​បច្ចុប្បន្ន​បាន​វិល​មក​ជម្រក​ដើម​វិញ​បណ្តើៗ​ហើយ​។​

​លោក​បន្តថា​ពពួកសត្វ​ស្លាប​ទាំងនេះ​ក្រៅពី​អាស្រ័យ​រស់នៅ​និង​រក​ចំណី​តំបន់​បឹង​ស្នោ​នេះ​ក៏មាន​រស់នៅ​ជាច្រើន​ទីតាំង​ទៀត​ដែលជា​ប្រភេទ​សម្បូរ​ចំណី​និង​ទីជម្រក​ដូចជា​ទំនប់​អាងទឹក​បឹង​តា​ម៉ុក​ស្រុក​អន្លង​វែង​,​អាងទឹក​ទំនប់​ថ្មី​ឃុំ​ត្រពាំង​តាវ​,​អាង​ទំនប់​ទឹកស្ទឹង​ស្រែង​ទី​២​ស្រុក​ចុងកាល់​និង​ប្រភព​អាង​ស្តុ​ប​រក្សា​ប្រភពទឹក​ផ្សេងទៀត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ​។​

​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​បឹង​ស្នោ​ទីប្រជុំជន​ក្រុង​សំរោង​ក៏ដូចជា​នៅតាម​តំបន់​ដែលជា​ជម្រក​សត្វ​ដទៃទៀត​នៅក្នុង​ខេត្ត​នេះ​សូមឱ្យ​មានការ​ចាប់អារម្មណ៍​និង​ស្រលាញ់​សត្វ​ស្លាប​ដែលមាន​ក្បែរ​តំបន់​រស់នៅ កុំ​បង្ករ​ការរំខាន និង​យី​យា​ដល់​ពពួកសត្វ​ទាំងនោះ​គឺជា​ផ្នែក​មួយ​ល្អ​បំផុត និង​រួមគ្នា​អភិរក្ស​អោយមាន​វត្តមាន​គង់វង្ស និង​បញ្ឈប់​ការចាប់ និង​ប្រមូល​ទិញ​សត្វ​ធ្វើ​អាជីវកម្ម​។​

​រំលឹកថា​បឹង​ស្នោ​គឺជា​បឹង​ធម្មជាតិ​មួយ​នូវ​ក្នុងអំឡុង​ឆ្នាំ​២០១៨​អាជ្ញាធរខេត្ត​បាន​បន្ត​អនុវត្ត​គម្រោង​ស្តា​របឹង​ស្នោ​បន្ថែម​បន្ត​ពី​គម្រោង​ចាស់​ឆ្នាំ​២០១៦​មិនទាន់​បានបញ្ចប់​។​បឹង​ស្នោ​មាន​បណ្តោយ​១.៤០០​ម៉ែត្រ​និង​មាន​ទទឹង​៩០០​ម៉ែត្រ​អាច​ស្តុក​ទឹកបាន​រហូតដល់​ទៅ​ជាង​៤​លាន​ម៉ែត្រគូប​ដើម្បី​រក្សា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​មនុស្ស​ប្រើប្រាស់ និង​ជា​ប្រភព​ទីជម្រក​សត្វ​ជាច្រើន​ប្រភេទ​រស់នៅ​ទីនោះ​៕S/