​សន្តិសុខ​ផ្ទះសំណាក់​តារា​ពេជ្រ​បើក​រថយន្តបុក​រះ របួស​ពីរ​នាក់ ខូចខាត​ម៉ូតូ​ជិត​១០​គ្រឿង​

490

(​ភ្នំពេញ​)៖ មនុស្ស​ពីរ​នាក់​ជា​សន្តិសុខ​បាន​រងរបួស និង​ម៉ូតូ​ចំនួន​៩​គ្រឿង រង​ការខូចខាត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​មួយ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី​មួយគ្រឿង កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ នៅមុខ​ហាង​មី​ហិ​រ​៧​យ៉ាង​សន្ធរ​មុខ មហាវិថី​ម៉ៅ​សេទុង សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​។​

​សាក្សី​និយាយថា រថយន្ត​បើក​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ហើយ​មិនដឹង​ជា​យ៉ាងម៉េច ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​របស់​ភ្ញៀវ​ចូល​ហូប​មី​ហិ​រ បណ្តាលឱ្យ​រង​ការខូចខាត​ជាច្រើន​គ្រឿង និង​សន្តិសុខ​ពីរ​នាក់​រងរបួស​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​នៅក្បែរនោះ​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ គឹម សុ​ជីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សន្តិសុខ​យាម​ផ្ទះសំណាក់​តា​រ៉ា​ពេជ្រ ស្ថិតនៅ​ក្បែរ​របង​សាលា​សន្ធរម៉ុក ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​៕L ដោយៈ​កា​ម៉ាច​