​សន្តិសុខ​ម្នាក់​យក​រថយន្ត​ភ្ញៀវ​ទៅ​ចត​ បែរជា​បើក​ជ្រុល​ទៅបុក​រះ​រថយន្ត​ជាច្រើន​គ្រឿង​

170
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​+​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​បម្រើការ​ងា​រ​ជា​សន្តិសុខ​ឱ្យ​ភោ​ជនី​យដ្ឋាន​​ សាច់​អាំង​ជប៉ុន​”​យូ​រេ​តី​”​បាន​យក​រថយន្ត​ភ្ញៀវ​ទៅ​ចត ​ដោយ​ពុំ​សូវ​ចេះ​បើក​ស្ទាត់ជំនាញ​ រួមទាំង​ខ្វះ​ការប្រុងប្រយ័ត្ន​ផង​ ​ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ជាច្រើន​គ្រឿង​ បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៣៦០​កែង​ផ្លូវ​៥១​ សង្កាត់​បឹង​កេងកង​ទី​១​​ខណ្ឌ​បឹង​កេងកង ​កាលពី​យប់​ថ្ងៃទី​២០ ​ខែសីហា​ឆ្នាំ​២០១៩ ។​

សាក្សី​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ម្នាក់​ជា​សន្តិសុខ​បាន​យក​សោរ​ថយន្ត​ពី​ភ្ញៀវ ​រួច​ឡើង​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រីស័​រ​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AU.2268 ​ដែលជា​របស់​ភ្ញៀវ​បំណង​ចូល​ហូប​អាហារ​នៅក្នុង​ហាង​។​ភ្លាម​!​ៗ​នោះ​សន្តិសុខ​បាន​បើក​ជ្រុល​ទៅបុក​រថយន្ត​ម៉ាក​កាមរី ហាយ​ប្រី​ត​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2A.8997 ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៦០ ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បណ្តាលឲ្យ​រង​ការខូចខាត​។​

​ប្រភព​បន្តបាន​បន្តថា ភ្លាមៗ​នោះ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅបុក​រថយន្ត​ម៉ាក​កាមរី បា​ឡែ​ន​ពណ៌​ស្ក ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AU.8005 ​រួច​រុញ​ទៅបុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស 250H ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AW.5318​រុញ​ផ្ទប់​នឹង​ជញ្ជាំង​ហាង​ដែល​ចត​នៅខាងមុខ​ហាង​បណ្ដាលឱ្យ​រង​ការខូចខាត​។​

​ក្រោយ​កើតហេតុ​ រថយន្ត​ទាំង​៤​គ្រឿង​ត្រូវបាន​ម្ចាស់​ហាង​ចេញមុខ​ដោះស្រាយ​ដោយ​យក​រថយន្ត​ទៅ​ជួសជុល​ទាំងអស់​ដើម្បី​បញ្ចប់រឿង​៕S/​Ha

#