​សន្និបាត​បូកសរុប​ល​ទ្ទ​ផល​ការងារ​ឆ្នាំ​២០១៨​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​នៃ​រដ្ឋបាល​ខេត្តពោធិសាត់​

390
ចែករម្លែក

​ដោយ​៖​ពស​/​ពោធិសាត់​៖​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​បានបញ្ចប់​នា​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​មួយថ្ងៃ​កន្លះ​នោះ​រួចមក​នៅ​សាលប្រជុំ​សាលាខេត្ត​។​សន្និបាត​នេះ​ក្រោម​អធិបតីភាព​លោក​ស៊ុយ​សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​។​

​បន្ទាប់ពី​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​បាន​ជម្រាបជូន​អំពី​ល​ទ្ទ​ផល​សន្និបាត​នោះ​រួចមក​លោក​ស៊ុយ​សែម​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​បិទ​សន្និបាត​ដោយបាន​សំណូមពរ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​បន្ត​ការយកចិត្តទុកដាក់​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​ជោគជ័យ​គ្រប់ការ​បោះឆ្នោតរ​ហូតងា​យ​ស្រួល​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​និង​ការអភិវឌ្ឍន៍​ប្រទេស​។​

​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​ប្រជាពលរដ្ឋ​សំណូមពរ​បាន​ឆាប់រហ័ស​។​បន្ត​ការថែរក្សា​និង​គ្រប់គ្រង​ទឹក​សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះរាំងស្ងួត​។​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ជាមួយគ្នា​នោះ​ត្រូវ​ពង្រឹង​ការងារ​បង្កើន​ចំណង​សាមគ្គី​បម្រើសេវា​សាធារណៈ​ឱ្យបាន​ល្អ​។​

លោក​បាន​ជម្រាបជូន​ដល់​អាជ្ញាធរ​ដែនដី​គ្រប់ផ្នែក​គ្រប់​ថ្នាក់​រួមគ្នា​ថែរក្សា​អភិរក្ស​ព្រៃ​ក្រវាញ​ដែលមាន​ឱ្យបាន​គង់វង្ស​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខុសច្បាប់​អប់រំ​យុវជន​កុំឱ្យ​ប្រព្រឹត្ត​គ្រឿងញៀន​ជួយ​កសិករ​ក្នុងការ​ប្រើប្រាស់​ពួជ​ស្រូវ​បន្លែ​មានគុណ​ភាពស្រប​ទៅនឹង​ទីផ្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​រៀបចំ​ឡើងវិញ​បរិវេណ​ផ្សារ​កុំឱ្យ​ដាក់លក់​លើ​ដងផ្លូវ​ត្រូវ​ដោះចេញ​ពីលើ​ផ្លូវ​មាន​កន្លែង​ចាក់សំរាម​ធំ​ទូលាយ​។​ត្រូវមាន​ទីកន្លែង​រក្សា​ទឹក​កង្វក់​ចេញពី​ទីប្រជុំជន​មាន​ប្រព័ន្ធ​លូ​។​ផ្សារ​និ​មួយៗ​ត្រូវមាន​សណ្តាប់ធ្នាប់ មាន​អនាម័យ បង្កា​អគ្គិភ័យ ស្តា​ព្រែក ស្ទឹង អូរ​ឡើងវិញ​ដើម្បី​រក្សា​ទឹក​ទុក​៕S/