​សន្និបាទ​ប្រចាំឆ្នាំ​ក្រុមហ៊ុន​ឯកជន​និង​២៦​សហគមន៍​កសិកម្ម​ជាមួយ​ឯក​បុគ្គ​ជា​ម្ចាស់​ភាគហ៊ុន

164
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សន្និបាទ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​សម​ទ្ធិ​ផល​ប្រចាំឆ្នាំ​២០១៩​ដែល​ចូលរួម​ពី​ភាគី​ក្រុមហ៊ុន​ឯកជន​និង​២៦​សហគមន៍​កសិកម្ម​ព្រមជាមួយ​ឯក​បុគ្គ​ជា​ម្ចាស់​ភាគហ៊ុន ។​
​ក្នុងឱកាស​នោះដែរ​សហគមន៍​កសិក​ម្ម​ចំនួន​២៥​សហគម​ន៌​មកពី​ខេត្តព្រះវិហារ​ដែលជា​ម្ចាស់​ភាគហ៊ុន​បានទទួល​ភាគលាភ​ចំណេញ​ប្រចាំឆ្នាំ​និង​ទទួលបាន​ប័ណ្ណសរសើរ​លើ​ការងារ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា លក់​កសិផល​ជូន​ក្រុមហ៊ុន សាជីវកម្ម​កសិកម្ម​ក​ម្ពុ​ជា​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​”​យើង​សម្រេច​គោលដៅ​ទាំង​ផលិត​និង​លក់​ដំឡូង​មី​សរីរាង្គ​ជីសរីរាង្គ​ស្រូវ​សរីរាង្គ​និង​ស្វាយចន្ទី​សរីរាង្គ​សរុប​ទាំងអស់​ជាង​៤.៥០០​តោន​ឆ្នាំ​២០១៩​។GrowingToether,InclusiveBusiness,AGM.​កម្ម​រៀបចំ​នៅ​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​សណ្ឋាគារ Angkor Horward​ក្រុង​សៀមរាប​” ។​

ជា​មោទនភាព​ដែល​កសិករ​បានចាប់ផ្តើម​ប្រែ​ក្លាយខ្លួនជា​សហគ្រិន​តា​មរយៈ​ការចាប់​គ្នា​ជា​ដៃគូរ​ក្នុងការ​វិនិយោគ​លើ​ពា​ណិ​ជ្ចក​ម្ម​ដែល​ផ្តល់នូវ​ផល​វិ​ជ្ច​មាន​នឹង​ផលចំនេញ​ដល់​គ្រប់ភាគី​ក្នុង​វិស័យ​។​ទាំង​ភាគី​អ្នកទិញ​ក្រុមហ៊ុន​ឯកជន​កសិករ​និង​រដ្ឋ​សុទ្ធតែជា​បុគ្គល​ដែល​ស្ថិតក្នុង​ខ្សែសង្វាក់​តែមួយ​ឈរលើ​គោលការណ៍​ច្បាស់លាស់​ទស្សន​វែងឆ្ងាយ​ជឿជាក់​និង​ស្តងដា​។​

​ជោគជ័យ​ក្នុង​ភាពជា​ដៃគូរ​នៃ​ឆ្នាំ​២០១៩​និង​កាន់តែ​រឹតបន្តឹង​ចំណង​ជឿជាក់​គ្នា​ក្នុងការ​បន្តរ​ដំនើរ​វែងឆ្ងាយ​ដូច​ពាក្យស្លោក​មួយ​ចែងថា alone you go fast but together we go with sustain៕S/​