​សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២​មិថុនា​ខាង​មុននេះ​

531
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​លោក​អ៊ិន​ឆាយ​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា​សិក្ខាសាលា​នៅ​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​ជា​របៀបវារៈ​មួយ​ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​នៅ​ក្រុង​សៀមរាប​។​

ដែល​ពិនិត្យ​និង​ពិភាក្សា​នៅមុន​កិច្ចប្រជុំ​កំពូល​ដោយ​ផ្តោតលើ​របៀប​ដឹកនាំ​ក្នុង​យុគ្គសម័យ​សារព័ត៌មាន​នៃបដិ​វត្ត​ន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​ក្រោម​ប្រធានបទ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​»​និង​មាន​សិក្ខាសាលា​ចំនួន​៤​ទៀត​ដែល​ធ្វើឡើង​ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​ចូលមក​ដល់ ។​

លោកហាស់​សំអាត​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ មានប្រសាសន៍​នៅមុន​កិច្ចប្រជុំ​នេះ​ថា សន្និសីទ​អន្តរជាតិ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​បានរួម​ចំណែក​ឱ្យ​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​ពី​វិស័យ​សារព័ត៌មាន​នៅក្នុង​ប្រទេស ព្រមទាំង​វិស័យ​ទេសចរណ៍ វប្បធម៌ និង​សន្ដិសុខ​សង្គម ឲ្យ​ពិភពលោក​ថែម​មួយកម្រិត​ទៀត​។​

​លោកហាស់​សំអាត​បានបញ្ជាក់​ទៀតថា​ជា​មោទនភាព​បង្ហាញថា​កម្ពុជា​មាន​សម​ត្ថ​ភាព​រៀបចំ​កិច្ចប្រជុំ​នេះ​និង​ផ្តល់​ប្រយោជន៍​ច្រើន​តាមរយៈ​អ្នកសារព័ត៌មាន​ធំៗ​អន្តរជាតិ​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរីកចំរើន​វិស័យ​ទេសចរណ៍វប្បធម៌​។

​បានឱ្យ​អ្នកសារព័ត៌មាន​អន្តរជាតិ​បាន​ស្វែងយល់​ពី​ការលំបាក​ដែល​បន្សល់​ពី​គ្រប់​មីន​បន្ទាប់ពី​យើង​អញ្ជើញ​ពួកគាត់​ឲ្យ​ទៅ​មើល​សារៈមន្ទីរ​សន្តិភាព​សម្ម​ភាព​មីន​របស់​ស៊ីម៉ាក់ និង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​»​។​

​សូមបញ្ជាក់ថា​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ឆ្នាំ​២០១៩​ដែល​នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នៅ​ថ្ងៃទី​១២​ខែមិថុនា​ផ្តោតលើ​បញ្ហាសំខាន់ៗ​ដូចជា​៖​ផលប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ និង ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជាដើម ។​

​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦​ឆ្នាំ​២០១៩​ដែល​ធ្វើ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ប្រព្រឹត្តឡើង​ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​១៣ ខែមិថុនា ដោយមាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចូលរួម​ប្រមាណ​៥០០​នាក់ មកពី​បណ្ដា​ប្រទេស​ជាង​៤០ នៅក្នុង​តំបន់​និង​ពិភពលោក ៕S/

​ដោយ​បាយ័ន​/​សៀមរាបៈ​សន្និសីទ​សារព័ត៌មាន​អាស៊ី​នៅ​កម្ពុជា​ចាប់ផ្តើម​ហើយ ខណៈ​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១២​ខាង​មុននេះ​