ដោយៈសុផល/ភ្នំពេញៈចាប់តាំងពីឆ្នាំ២០០០មកប្រទេសទាំងឡាយដែលមានប្រាក់ចំណូលតិចនិងមធ្យមបានទទួលយកបច្ចេកវិទ្យាជាច្រើនមានដូចជាបច្ចេកវិទ្យាប្រើប្រាស់លើឧបករណ៏ចល័តជាដើមក្នុងខណៈដែលការទទួលនូវសេវាសុខភាពស្ថិតនៅជាបញ្ហាចម្បងដែលត្រូវយកចិត្តទុកដាក់ ។ការប្រើ ប្រាស់សេវាសុខភាពពីចម្ងាយស្ថិតនៅក្នុងចំណុចប្រសព្វរវាងបច្ចេកវិទ្យាព័ត៌មានវិទ្យានិងគមនាគមន៍ និងការព្យាបាលដែលជាប្រធានបទដ៏សំខាន់ក្នុងបរិបទនេះ។
តាមរយៈអង្គការសុខភាពពិភពលោកនវានុវត្តន៍ព័ត៌មានវិទ្យាមានសក្តានុពលក្នុងការរួមវិភាគទានដើម្បីសម្រេចគោលដៅទាំងឡាយនេះដើម្បីគ្រប់គ្រងសេវាសុខភាពជាសាកល។ជាការពិតការគ្រប់គ្រងសេវាសុខភាពពីចម្ងាយនេះអាចកាត់បន្ថយឧបសគ្គមួយចំនួនដូចជាតម្លៃការទទួលសេវាឬកង្វះគុណភាពក្នុងការព្យាបាល និងពង្រីកការស្នើសុំវិសាលភាពនៃសេវាសុខភាព ។
ការអង្កេតសេវាសុខភាពពីចម្ងាយក្នុងបណ្តាប្រទេសទាំងឡាយនៅផ្នែកខាងត្បូង(ODESS)ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ដោយមានការផ្តួចផ្តើមគំនិតពីមូលនិធិPierreFabreបានក្លាយជាគេហទំព័រមួយគំរូបង្កើតនូវបណ្តាញតួអង្គជាច្រើននៅថ្ងៃនេះនិងថ្ងៃស្អែកដោយសារនវានុវត្តន៍ស្រង់បញ្ហាប្រឈមទាំងឡាយទាក់ទងនឹងការផ្តល់សេវាសុខាភិបាលជូនប្រជាជនចាប់តាំងពីអ្នកមិនដែលទទួលសេវារហូតដល់ការផ្តល់សេវាសុខភាពចុងក្រោយ។
បេសកកម្មរបស់អ្នកសង្កេតការណ៏នេះគឺកត់សំគាល់ចងក្រងឯកសារជំរុញនិងជួយក្នុងការអភិវឌ្ឍន៍គំនិតផ្តួចផ្តើមលើការងារគ្រប់គ្រងសេវាសុខភាពពីចម្ងាយក្នុងបណ្តាប្រទេសដែលមានធនធានខ្សត់ខ្សោយនៅទ្វីបអាហ្វ្រិកនិងអាស៊ី។
ក្នុងរយៈពេល៤ឆ្នាំកម្មវិធីនេះបានផ្តល់រង្វាន់លើកទឹកចិត្តដល់គំរោងផ្តួចផ្តើមចំនួន២៩ដែលបានផ្តល់ការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុរៀងរាល់ឆ្នាំដោយមូលនិធិ PierreFabreនិងស្រង់គំរោងផ្តួចផ្តើមប្រមាណ១៥០ទាក់ទងវិស័យសុខាភិបាលឌីជីថលលើប្រព័ន្ធអ៊ីនធឺណែត។
នៅកម្ពុជាសន្និសីទស្តីអំពីការគ្រប់គ្រងសេវាសុខាភិបាលពីចម្ងាយបានត្រូវធ្វើឡើងនារសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩នៅសាលាតិចណូដោយមានការផ្សាយផ្ទាល់ពីក្រុងប៉ារីស។សន្និសីទនេះផ្តោតលើការផ្លាស់ប្តូរយុទ្ធសាស្ត្រសុខាភិបាលដើម្បីផលប្រយោជន៍ទាំងអស់គ្នាតាមរយៈការពង្រឹងសមត្ថភាពក្នុងវិស័យសុខាភិបាលឌីជីថលនិងការកសាងប្រព័ន្ធព័ត៌មានដ៏មានប្រសិទ្ធិភាព។
នេះជាលើកទី៤ហើយដែលមូលនិធិPierreFabreបានរៀបចំធ្វើសន្និសីទប្រចាំឆ្នាំនិងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិនិងអ្នកដឹកនាំគំរោងផ្តួចផ្តើមជាច្រើនតំណាងអង្គការអន្តរជាតិក្រសួងអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នសុខាភិបាលឬក្រុមហ៊ុន។
ឆ្នាំនេះមានគំរោងផ្តួចផ្តើមចំនួន៥ដែលត្រូវបានជ្រើសរើសដោយមូលនិធិPierreFabreដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។ជ័យលាភីប្រើប្រាស់នវានុវត្តភាពយ៉ាងសាមញដើម្បីអោយមានការទទួលបន្ទុកប្រជាជនរស់នៅតំបន់ដាច់ស្រយ៉ាលនៃពិភពលោក។
សន្និសីទនេះគឺជាឳកាសតែមួយគត់ដើម្បីចែករំលែកចំណេះដឹងចំណេះជំនាញនិងបទពិសោធន៍និងសំរួលការផ្លាស់ប្តូរជាលក្ខណៈប្រយោលឬជារូបរាងផ្ទាល់រវាងតួអង្គនិងដៃគូរប្រកបដោយសក្តានុពលនៃប្រព័ន្ធអេកូស៊ីសស្តែមក្នុងការគ្រប់គ្រងសេវាសុខាភិបាលពីចម្ងាយ។
ព្រឹត្តិការណ៏នេះត្រូវបានផ្សព្វផ្សាយផ្ទាល់និងផ្សាយបន្តនៅតាមមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូនប្រមាណជាង១៥នៃទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)លើពិភពលោកដែលក្នុងនោះមាននៅទីក្រុងភ្នំពេញអាចឱ្យសិស្សនិស្សិតសាស្ត្រាចារ្យនិងអ្នកជំនាញតាមដានកិច្ចពិភាក្សាទាំងមូលបាន៕S/
ចំណងជើងរូបថតៈសន្និសីទស្តីអំពីការគ្រប់គ្រងសេវាសុខាភិបាលពីចម្ងាយបានត្រូវធ្វើឡើងនារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នៅសាលាតិចណូដោយមានការផ្សាយផ្ទាល់ពីក្រុងប៉ារីស