​សន្មតិ, សន្មត, ​សន្និវាស, ​សន្និវេស, សន្និធិ, ​សន្និបាត, សន្និដ្ឋាន, ​សន្ធិ, សង្គម, សទិសសញ្ញា

421

​សន្មតិ សន់​-​ន្ម៉​ត់ សំ​. បា​.( ន​. ) (​សម្មតិ​) ការប្តេជ្ញា​, ការសន្យា​, អនុម័តិ​, ការយល់​ព្រមជាមួយ​, ដំណើរ ព្រម​តាម​, ការតាំង​, ការកំណត់​, ការ ទុកដាក់​ជា​…, បញ្ញត្តិ​៖ ដោយ​សន្មតិ​, តាម​សន្មតិ​, មាន​សន្មតិ ។
​ ​
សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​, សន្យា​, អនុម័ត​, យល់ ព្រមជាមួយ​, ព្រម​តាម​, តាំង​, តាំង​ឱ្យ ជា​…, កំណត់​, កំណត់​ជា​…, ទុកដាក់​ជា …, ទុកដាក់​ឱ្យ​ជា​…, បញ្ញត្ត​ឱ្យដឹង​៖ សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត គត់​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឱ្យឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់ ឱ្យ​ជា យក្ស ទុកដាក់​មនុស្ស​ម្នាក់​ឱ្យធ្វើជា​យក្ស ៘ ប្រើ​ជា គុ​. ក៏បាន​៖ ពាក្យ សន្មត ។ សម្មត​
​ ​
​សន្និវាស សន់​-​និ​– បា​., សំ​. ( ន​. ) (​សំ​និវាស ឬ ស​ន្និ​–) ការ​នៅ អាស្រ័យ​, ការ​ជ្រក​អាស្រ័យ​, ការ​នៅ សម្នាក់​, ការ​នៅ​រួមគ្នា​ជា​ពួក​ជា​ក្រុម ។ សន្និវាសដ្ឋាន លំនៅ​, ទី​នៅ​សំចត​, ទី​សម្នាក់ ៘ (​ម​. ព​. លោកសន្និវាស ក្នុង​ពាក្យ លោក ១ ន​. ផង​) ។
​ ​
​សន្និវេស សន់​-​និ​– បា​., សំ​. ( ន​. ) (​សំ​និ​វេ ឬ ស​ន្និ​–) សណ្ឋាន​, ការតាំង​ស៊ប់​, ការបញ្ចូល​, ការតាំង បន្ទាយ់ ការត្រៀម​ចាំ​, ទីវាល​, បរិវេណ​, ទីជិត​ខាង​គ្នា​,… ។ ពួក​ផ្កាយ (​ព​. ហ​.)​។
​ ​
សន្និធិ សន់​-​និ​-​ធិ បា​., សំ​. ( ន​. ) (​សំ​និ​ធិ ឬ សន្និធិ​) ការ​សន្សំទុក​, ការ​សំចៃ​ទុក ឬ​ការ​ទុក​សំចៃ​៖ ធ្វើ​សន្និធិ (​វេ​វ​. សន្និច្ច័យ​) ។ សន្និធិការកៈ (​សន់​-​និ​-​ធិ កា​រ៉ៈកៈ​) វត្ថុ​ដែល​សន្សំទុក​, ដែល​សំចៃ​ទុកដាក់​ឱ្យ​កន្លង​កាលៈ ភិក្ខុ​ឆាន់ ភោជន​ជា​សន្និធិការកៈ ត្រូវ អាបត្តិ​បា​ចិ​ត្តិ​យៈ (​ព​. វិ​. ពុ​.) ។
​ ​
​សន្និបាត សន់​-​និ​-​បាត បា​., សំ​. ( ន​. ) (​សំ​និបាត ឬ ស​ន្និ​–) ការប្រជុំ​, ការជួបជុំ​, ការប្រមូល​រួបរួមគ្នា​, ការ លាយ​ផ្សំគ្នា​៖ ធ្វើ​សន្និបាត ។ ក្នុង​សន្និបាត ក្នុង​ទីប្រជុំ ។ ក្រុម​សន្និបាត ក្រុម​អ្នក​ប្រជុំ ធ្វើការ​រួមគ្នា​, ក្រុម​ជំនុំ ។ ទី​សន្និបាត ទីប្រជុំ ។ បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សន់​-​និ​-​ប៉ាតៈ ឬ –​បាត​, ដូចជា​៖ សន្និបាតជាតិ ជាតិ​មនុស្ស​ផ្សេងៗ​គ្នា ដែល​រួបរួម​ទុកដូចជា​ជាតិ​មួយ នៅក្នុង អំណាចច្បាប់​រាជការ​តែមួយ​៖ ពួក សន្និបាតជាតិ ។ សន្និបាតដ្ឋាន ឬ​–​ស្ថាន ទី​ដែល​ប្រជុំគ្នា​, ទី​សម្រាប់​ប្រជុំ ។​
​ ​
សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​., សំ​. ( ន​. ) (​សំន​ម្ឋិ​នា ឬ ស​ន្និ​ម្ឋា​ន​) សេចក្តី ចូលចិត្ត​, ការយល់​ជាក់​, ការយល់ ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ​៖ ធ្វើ សន្និដ្ឋាន​, ដោយ​សន្និដ្ឋានថា … ។ ខ្មែរ ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…” ៉ គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ​ចេ​តៈ ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ​គំនិត ដែល​ចុះ​ស៊ប់​យល់​ជាក់​មិន​ភ្លេច​៖ ធ្វើការ ដោយ​សន្និដ្ឋានចេតនា ។
​ ​
​សន្ធិ សន់​-​ធិ សំ​. បា​. ឬ សំ​. ( ន​. ) (​សំ​ធិ​) កា​រត​, តំណ​, ទី​-​ត​, ការ ត​ភ្ជាប់ ។ ព​. វ​. វិធី​ត​អក្សរ​របស់​បទ មួយៗ​ឱ្យ​ជាប់​គ្នា សម្រាប់​ភាសាសំស្ក្រឹត​, បាលី​, ដូចជា គម​ន “​ការ​ទៅ​, ដំណើរ ទៅ​” + អាគម​ន “​ការ​មក​, ដំណើរ​មក​” ត​ភ្ជាប់​ជា គមនាគមន “​ដំណើរ​ទៅ និង មក​”, ខ្មែរ​យកមកប្រើ​ជា គមនាគមន៍ (​គៈមៈ​នា​គំ​) ការ​ឬ​ដំណើរ​ទៅ​និង​មក ។ សន្ធិ​សម្រាប់​ប្រើ​ក្នុង​តន្តិភាសា​ឯទៀត ដូច​យ៉ាង​ភាសា​បារាំងសែស​៖ La école) ត​ភ្ជាប់​ថា La école) ជាដើម ។ សន្ធិ កិ​រិ​យោ​បក​រណ៍ (​សន់​-​ធិ​កិ​រ៉ិ​យ៉ោ​ប៉ៈ​-​ក​, បា​. < សន្ធិ + កិរិយា + ឧបករណ​) ឧបករណ៍​នៃ​កា​រត​អក្សរ គឺ​បែប​ដែល ចែក​ចេញទៅ​ច្រើនយ៉ាង​ប្រាប់​វិធី​ត អក្សរ (​ព​. វិ​.) ។
​ ​
សង្គម សង់​-​គំ ឬ​–​គៈមៈ សំ​. បា​. ( ន​. ) ការជួប​ជុំគ្នា​, ការប្រជុំ​គ្នា​, ការរាប់​រកគ្នា​, ការប្រមូល​រួបរួម​ផ្តុំ មនុស្ស​ឬ​សត្វ​ ៖ សង្គមមនុស្ស​, សង្គម សត្វ ។ វេ​វ​. សង្គតិ ។ សង្គមកិច្ច (​សង់គៈមៈ​កិ​ច ឬ សង់​គំ​-​ម៉​–) កិច្ចការ ក្នុងសង្គម​ឬ​របស់​សង្គម​, កិច្ច​ការដែល ធ្វើឡើង​ដើម្បី​ជួយ​យឹតយោង​សង្គម មនុស្ស​ឱ្យបាន​សុខ​ចម្រើន ។ ឈ្មោះ ក្រសួង​រដ្ឋមន្ត្រី​មួយ​កាន់កាប់​មុខការ​ដូច ពោល​ខាងលើនេះ​៖ ក្រសួង​សង្គមកិច្ច​។ សង្គមដ្ឋាន​, –​មាល​, –​សភា​, –​សាលា ទី​ឬ​រោង​សម្រាប់​ប្រជុំ ។​
​ ​
សទិសសញ្ញា សៈទិសៈ ស័​ញ​-​ញ៉ា បា​. ស​. ( ន​. ) ការ​សម្គាល់ថា ដូចគ្នា​, សន្មត​ជា​ឈ្មោះ​វណ្ណយុត្ត​មួយ យ៉ាង (=) នេះ​មាន​អត្ថ​ថា គឺ​, គឺជា សម្រាប់​ប្រើ​សរសេរ​ងាយ​, ដូចជា ទ្រព្យ = សម្បត្តិ = ធនធាន ជាដើម (​បារ​. gal/ e, aux) ។ ម​. ព​. សមសញ្ញា ផង ៕ ​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​