​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ថ្មី​ចាប់​ប្រើប្រាស់​នៅ​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៨​តទៅ​

1792
ចែករម្លែក
  • 43
    Shares

ដោយៈ​ប​.​ខុន​,​ម៉េង​ឆៃ​/​ភ្នំពេញៈ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ឲ្យ​ធ្វើ​ការបោះ​ពុ​ម្ភ​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សម្រាប់​បម្រើការ​ចុះបញ្ជី​ដីធ្លី​នៅក្នុង​ស្រុក​វិញ​បន្ទាប់ពី​ការផ្គត់ផ្គង់​មកពី​ការ បោះ​ពុ​ម្ភ​នៅក្រៅ​ប្រទេស​មានការ​រអា​ក់រ​អួ​ស​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការប្រគល់​ប​ណ្ណ័​កាន់កាប់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រួចមក​។​

​ ​លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង សំណង់​កាលពី​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨​បាន​សរសេរ​នៅលើ​ទំ​ព​រ័ ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា រាជរដ្ឋាភិបាល​បានសម្រេច​ផ្លាស់ប្តូរ​ទម្រង់​នៃ​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​គ្រោង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០១៨​។​

​ ​នៅលើ​ទំ​ព​រ័​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទេសរដ្ឋមន្ត្រី​ក៏មាន​បង្ហោះ​គំរូ​សន្លឹក​ប​ណ្ណ័​ថ្មី និង​សេចក្តី ជូនដំណឹង​របស់​ទីស្តីការ គណៈរដ្ឋមន្ត្រី​ស្តីអំពី​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សម្រាប់​បម្រើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​ជា​ប្រព​ន្ធ័​នោះ​ផងដែរ​។​

​ ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៨​បាន​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប នីយកម្ម​និង​សំណង់ ដែល​បានស្នើ​កាលពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨ អំពី​ករណី សំណើសុំ​ផ្លាស់ប្តូរ​ទម្រង់​នៃ​សន្លឹក​វិញ្ញាបន បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​សម្រាប់​បម្រើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​ជា​ប្រព​ន្ធ័ បន្ទាប់ពី​មានការ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​៣០​ខែមេសា​ឆ្នាំ​២០១៨​។​

​ ​នៅក្នុង​លិខិត​លេខ​៥២៨​សជណ ដែល​ចុះហត្ថលេខា ដោយ​បណ្ឌិត​សភាចា​រ្យ ហ៊ីង ថូ​រ៉ា​ក់​ស៊ី​រដ្ឋលេខាធិការ​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ជម្រាបជូន​លោក​លោក​ទេសរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ និង លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ បានសរសេរថា​រាជរដ្ឋាភិបាល​បានសម្រេច​យល់ព្រម ចំណុច​ដែល​រក្សា​នៅ​ដដែល​មាន រូប​ប្រាសាទអង្គរវត្ត ដែល​អាច​មើលឃើញ​ក្រោម​ពន្លឺ​, អង្សរ Copy នឹង​លេចឡើង​នៅពេល​ធ្វើការ​ថតចម្លង​សន្លឹក​វិញ្ញាបនបត្រ​,​រូប​ព្រះរាជ​សង្ហា​ពណ៌​ក្រហម​នឹង​មើលឃើញ​ពេល​សីតុណ្ហភាព​ត្រជាក់​។​

​រីឯ​ចំណុច​ដែលមាន​ការកែប្រែ​និង​បន្ថែម​ថ្មី មាន​បន្ថែម QR Code​សម្រាប់​សាធារណៈ ជន​អាច​ផ្ទៀង ផ្ទាត់​ព័ត៌មាន​លើ​ប័ណ្ណ​ស្ថិត នៅក្រោម​ផ្នែក​ខាងឆ្វេង​នៃ​សន្លឹក​វិញ្ញាបនបត្រ​។​ត្រូវ​ដកចេញ​នូវ​ពាក្យ​(​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​)​ដែលមាន​ទម្រ​ង​អក្សរ​តូចៗ​ព្រាលៗ​នៅលើ​សន្លឹក​វិញ្ញាបនបត្រ​មុន​,​បាន​បញ្ចូល​នូវ​ផែនទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទម្រង់​ព្រាល​នៅ​កណ្តាល​សន្លឹក​វិញ្ញាបនបត្រ​និង​ពាក្យ​(​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​)​ដែលមាន​ទម្រង់​អក្សរ​តូចៗ​ព្រាលៗ​លក្ខណៈ​ជា​ខ្សែបន្ទាត់​កាត់​ទទឹង ពេញ​ផ្ទៃ​នៃ​ផែនទី​និង​ពាក្យ AIDOBMAC FO MODGNIK , KINGDOM OF CAMBODIA មាន​ទម្រង់​អក្សរ​តូច​ព្រាល នៅតាម​ដង​ទន្លេមេគង្គ ,​បន្ថែម​លេខ​រៀង​វិញ្ញាបនបត្រ​ពី ៧​ខ្ទង់​ទៅ​៨​ខ្ទង់​វិញ​។​
​ ​
​លោក សេង ឡូត​អ្នកនាំពាក្យ​និង​ជា​អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៨​ថា មូលហេតុ ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទម្រង់​នៃ​សន្លឹក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នេះ គឺ​ដោយសារ សន្លឹក​ប័ណ្ណ​មុន​ធ្វើ​ការបោះ​ពុ​ម្ភ​នៅក្រៅ​ប្រទេស​(​អូស្ត្រាលី​)​យកមក​ផ្គត់ផ្គង់​ដល់​ការចុះបញ្ជី មាន​ភាព រអាក់រអួល​ច្រើន​ទើប​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ធ្វើ​ការបោះ​ពុ​ម្ភ​នៅក្នុង​ស្រុក​វិញ​ដោយមាន​គុណភាព​និង​បច្ចេកវិជ្ជា​មិន​អន់​ជាង​ការបោះពុម្ព​នៅក្រៅ​ប្រទេស​នោះឡើយ​។​

​ ​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ខាងលើ​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា​ក្បាលដី​ត្រូវ​ចុះបញ្ជី​នៅ ទូទាំងប្រទេស​មាន​ចំនួន​ប្រមាណ​ជា​៧​លាន​ក្បាលដី​។​កន្លងទៅ​ដី​ដែលមាន​ប​ណ្ណ័​(​ប្លឹ​ង​រឹង​)​កាន់កាប់​ហើយ​មាន​ចំនួន ប្រមាណ​៤,៦​លាន​ប័ណ្ណ គឺ​ស្មើ​ប្រមាណ​៦៦​ភាគរយ​នៃ​ដី​ដែល​ត្រូវ​ចុះបញ្ជី​នៅ ទូទាំងប្រទេស​ចំនួន​៧​លាន​ក្បាលដី​។​

​មន្ត្រី​មួយរូប​បាន​និយាយ​ឲ្យ​ដឹងផង​ដែរ​ថា ក្បាលដី​ជាច្រើន​បាន​ចុះបញ្ជី​រួច​តែ​គ្មាន​សន្លឹក​ប​ណ្ណ័​ផ្តល់​ឲ្យ មកពី​ការផ្គត់ផ្គង់​មិនបាន​ទាន់ពេល​ទើប​នៅ​ទីបំផុត​រាជរដ្ឋាភិបាល​សម្រេច​បោះបង់​ចោលការ​បោះ​ពុ​ម្ភ​នៅក្រៅ​ស្រុក​នោះ​៕​មន​