​សប្តាហ៍​ទី​៤​ខែតុលា​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​នឹង​រៀបចំ​វេទិការ​សាធារណៈ​

104
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣​ក្រោម​អធិបតីភាព​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​និង​លោកស្រី​ចឹក​ហេង​អភិបាលខេត្ត​ស្តីទី​ដោយមាន​ការចូលរួម​ពី​លោក​,​លោកស្រី​,​សមាជិក​សមាជិកា​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​សាលាខេត្ត​,​។​

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រៅពី​អនុម័ត​កំណត់ហេតុ និង​របាយការណ៍​សក​ម្ម​ភាព​របស់​រដ្ឋបាល​ខេត្ត​ក្នុង​កំឡុង​កិច្ចប្រជុំ​លើក​ទី​៤​ក៏មាន​ការពិនិត្យ​ឆ្លង​សំណុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការត្រៀម​រៀបចំ​វេទិការ​សាធារណៈ​នៃ​ក្រុមប្រឹក្សា​ដែល​នឹងធ្វើ​នៅពេល​ដ៏​ខ្លី​ខាងមុខ​នេះដែរ​។​

​ក្នុងនោះ​ក៏មាន​ការត្រៀម​រៀបចំ​ប្រារព្ធ​ទិវា​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​១៥​តុលា​និង​ការ​ពិធី​ឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​ផងដែរ​៕S/​