​សប្បុរសជន​ខ្មែរ​អ៊ីស្លាម​ផ្តល់​អំណោយ​ដល់​ចាស់ជរា​ជាង​២០០​នាក់​

838
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​+​ក្រចេះ​៖​នៅ​រសៀល​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៨​នេះ​ចាស់ជរា​ជាង​២០០​នាក់​បានទទួល​អំណោយ​ជា​សាប៊ូ​និង​ថវិការ​មួយចំនួន​ពី​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​តេ​លា​សាខា​ផ្សា​រកា​បី​។

​កម្មវិធី​ផ្តល់​អំណោយ​នេះ​ធ្វើឡើង​នៅក្នុង​ទីតាំង​កា​រ៉ា​ស់​សាំង​តេ​លា​”​ម៉ាត់​លី​នូ​រ៉ី​”​នា​ភូមិ​គ្រញូង​ឃុំ​គ្រញូង​សែន​ជ័យ​(​កា​បី​)​ស្រុក​ស្នួល​ខេត្តក្រចេះ​។​ក្រោម​វត្តមាន​លោក​ជុំ​វាត​មេឃុំ​គ្រញូង​សែន​ជ័យ​និង​លោក​ម៉ា​ត​លី ព្រមទាំង​ភរិយា​ជា​ម្ចាស់​អំណោយ​។​

​លោក​ជុំ​វាត បាន​ថ្លែង​ក្តីរំភើប​ចំពោះ​គ្រួសារ​លោក​ម៉ាត់​លី​និង​អ្នកស្រី​នូ​រ៉ី​ថា​បាន​ចូលរួមចំណែក ជួយ​ចាស់ជរា​គិត​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើងទៅ​។​លោក​ថា​ទង្វើ​របស់​សប្បុរសជន​នេះ​គឺអាច​ចាត់ទុកថា​បាន​ជួយ​សម្រាល​ទុក្ខលំបាករ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​។​

​លោក​ម៉ាត់​លី​និង​អ្នកស្រី​នូ​រ៉ី ម្ចាស់​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​តេ​លា នា​ភូមិ​គ្រញូង បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​របស់​គ្រួសារ​លោក​ដែល​បានផ្តល់​អំណោយ​ជា​សាប៊ូ​និង​ថវិការ​២​ម៉ឺន​រៀល​ដល់​ចាស់ជរា​ជាង​២០០​នាក់​។

លោក​ថា​នៅ​រាល់​ថ្ងៃទី​១​តុលា​រៀងរាល់ឆ្នាំ​បន្តបន្ទាប់​ប្រសិនបើ​គ្រួសារ​លោក​មានលទ្ធភាព​និង​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​បន្តទៀត​។​សប្បុរសជន​ដដែល​បន្តថា ការផ្តល់​អំណោយ​នេះ ពុំមាន​ការរើសអើង​ជាមួយ​សាសនា ពណ៌​សម្បុរ​អ្វី​នោះទេ គឺ​ឱ្យតែ​ចាស់ជរា​លោក​និង​ជួយ​ជានិច្ច​៕ S/​