​សមត្ថកិច្ចជំនាញ​ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រ ៣ កន្លែង រកឃើញផលិត​ ផលក្លែងក្លាយ ២៦ មុខ នៅ​ក្រុងបាត់ដំបង

188
ចែករម្លែក
សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យទីតាំងលក់ គ្រឿងបន្លាស់ ត្រាក់ទ័រ ៣ កន្លែង រក ឃើញផលិតផល ក្លែងក្លាយ ២៦ មុខ នៅ​ក្រុងបាត់ដំបង​

​ដោយៈ​គ្រញូង​​-បាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រ​ឆាំងបទល្មើស សេដ្ឋកិច្ច បានសហការជាមួយកម្លាំងនគរបាល នៃគណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំង ផលិតផលក្លែងក្លាយ បង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និង សុ​វត្ថ​ភាពសង្គម និងមានការសម្របសម្រួល​ពី​ព្រះ​រាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្ត ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងបន្លាស់ត្រាក់ទ័រចំនួន ៣ កន្លែង នៅក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ តាមបណ្តឹង របស់ ក្រុមហ៊ុន Siam Kubota Corportation Company Limited ។

លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យដឹងថា ក្រោយពីទទួល​ពាក្យ​បណ្ត​ងរ​បស់​ក្រុមហ៊ុន​Siam Kubota Corportation Company Limited រួចមក ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​មួយ​ចំនួន​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច បានរកឃើញផលិតផល ក្លែងក្លាយជាគ្រឿងបន្លាស់ចំនួន ២៦ មុខ ។

ផលិតផលក្លែងក្លាយទាំងនោះ ត្រូវបានដកហូតយករក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តចំនួន ១ ចំណែក និង៣ ចំណែកទៀតត្រូវបានយកទៅរក្សាទុក នៅលេខាធិការដ្ឋាន គ . ប . ផ . ក ដើម្បី​ចាត់ការ​តាមច្បាប់​៕ Ha