​សមត្ថកិច្ច​កោះកុង​ចាប់​រថយន្ត​ធុន​ធំ​២​គ្រឿង​ដឹកឈើ​លើស​ច្បាប់កំណត់​

397
ចែករម្លែក
  • 17
    Shares

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​កម្លាំង​នគរបាល​ផែនការ​បង្ក្រាប​បទល្មើស​ខេត្តកោះកុង​បាន​ឃាត់​រថយន្ត​ធុន​ធំ​ដឹកឈើ​ចំនួន​២​គ្រឿង​ក្រោយ​ការសង្ស័យថា​លួចលាក់​ដឹកឈើ​ខុសច្បាប់​អនុញ្ញាត​។​តាម​ការពិនិត្យ​និង​វាស់វែង​ចំនួន​ឈើ​ដែល​ដឹក​នោះ​គឺ​លើស​ចំនួន​រហូតដល់​ជាង​១០​ម៉ែត្រ​គីប​លាយឡំ​ជាមួយនឹង​ឈើ​មានច្បាប់​។​

​រថយន្ត​ដឹកឈើ​ធុន​ធំ​ចំនួន​២​គ្រឿង​ដែល​សមត្ថកិច្ច​របស់លោក​បង្ក្រាប​និង​ឃាត់​បាន​នៅត្រង់ចំណុច​ចុះ​ចំណោត​ឃុំ​តា​តៃ​ស្រុក​កោះកុង​កាលពី​ថ្ងៃទី​២៦​ខែមីនា​អំឡុងពេល​ធ្វើដំណើរ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ខណៈ​សង្ស័យថា​បាន​លួចលាក់​ដឹកឈើ​ខុសច្បាប់​មកពី​ខេត្តស្ទឹងត្រែង​។

លោក មីន រស្មី ស្នងការ​ង​នគរបាល​ខេត្តកោះកុង​ទទួលបន្ទុក​ផែនការ​បង្ក្រាប​បទល្មើស បានឱ្យដឹង នៅ​ថ្ងៃទី​៣០​មីនា​នេះ​ថា​គ្រា​បាន​វាស់វែង​ឈើ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថា​ឈើ​តូចធំ​ដែលមាន​នៅលើ​រថយន្ត​ពិតជា​លើស​ចំនួន​ជាង​១០​ម៉ែត្រ​គីប​មែន​។​ក្នុងចំណោម​ឈើ​ដែលមាន​ចំនួន​១៨​ម៉ែត្រ​ដែលមាន​លិខិតអនុញ្ញាត​។

សមត្ថកិច្ច​បាន​បន្តថា​មុនដំបូង​ឡើយ​តំណាង​ម្ចាស់​ឈើ​អះអាងថា​ពួកគេ​មិនបាន​ដឹកឈើ​លើស​កំណត់ ដែលនាំឱ្យ​មានការ​ពន្យា​ពេល​វាស់វែង​រហូតដល់​ថ្ងៃទី​២៨ មីនា កន្លងទៅ​។ ទោះយ៉ាងណា លោក មីន រស្មី ពុំបាន​ប្រាប់​អត្តសញ្ញាណ​ម្ចាស់​ឈើ​ទេ​ថា ជា​នរណា​។​

តាម​នីតិវិធី​ច្បាប់​អនុវត្ត​បន្ត សមត្ថកិច្ច​នឹង​ប្រគល់​វត្ថុតាង​ទៅកាន់​រដ្ឋបាល​ព្រៃឈើ​បន្ត​ដើម្បី​កោះហៅ​ម្ចាស់​ឈើ​មក​បង់ប្រាក់​ពិន័យ​ច្បាប់​ព្រៃឈើ​ក្រោយ​បង់ពិន័យ​រួចរាល់​។​ទើប​អនុញ្ញាតឱ្យ​ដឹក​ជ​ញ្ចូ​ន​ឈើ​ចំនួន​១៨​ម៉ែត្រ​គីប​ចេញពី​ស្នងការដ្ឋាន​។ ដោយឡែក​ទំហំ​ឈើ​ដែល​រកឃើញថា លើស​កំណត់​រឹបអូស​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​។

​គួរកត់សម្គាល់​ថា​ឈើ​លើ​រថយន្ត​២​គ្រឿង​ទទួលខុសត្រូវ​ដឹកឈើ​ឱ្យ​ដេប៉ូ​ឈើ​មួយកន្លែង​ស្ថិតនៅ​ភូមិ​៣​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ត្រង់​ថា​ឈើ​នឹងត្រូវ​ចែកចាយ​លក់​ធ្វើ​ទូក​ឬ​បន្ត​ឆ្លងដែន​ទៅណា​ទៀត គឺ​សមត្ថកិច្ច​មិន​ពន្យល់​បន្ថែម​នោះទេ​។​

សាធារណៈជន​នៅចាំ​បាន​ថា​កាលពី​ឆ្នាំ​២០១៨​សមត្ថកិច្ច​នគរបាល​ធ្លាប់​ឃាត់​រថយន្ត​ឈើ​១​គ្រឿង​ដែរ​។​តែ​ក៏​អនុញ្ញាត​ធ្វើដំណើរ​បន្ត​ក្រោយពី​ពិនិត្យ​រកឃើញថា​មានច្បាប់​អាជីវកម្ម​ត្រឹមត្រូវ និង​មិន​ដឹក​លើស​ចំនួន​៕S/