​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាត​.​ក​សម្លាប់​នារី​ជា​សង្សារ​

244
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​នៅ​ទីបំផុត​ករណី​អារ​-​ក​សម្លាប់​ក​ម្មា​រិ​នី​រោងចក្រ​អំពូល​ភ្លើង​ម្នាក់​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​បង្ក​ជាការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​មហាជន​។​បន្ទាប់ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាត​.​ក​សម្លាប់​នារី​រងគ្រោះ​ហើយ​គឺ​ជនសង្ស័យ​ជា​សង្សារ​នារី​រងគ្រោះ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ករណី​ឃាតកម្ម​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​នៅក្នុង​រោងចក្រ​ធី​វ៉ា​យ​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​សស៍​ក្នុងភូមិ​ដើម​ពោធិ៍​ឃុំ​កណ្ដៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ករណី​ឃាត​កម្មនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​នាង​ក្រឹម​ភេទ​អាយុ​២៥​ឆ្នាំ​ត្រូវជា​សង្សា​របស់​នារី​រង​គ្រោះ​ឈ្មោះ​ខឹម​ពិសាល​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃរ​ការឃុំ​ឈើទាល​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថា​មូលហេតុ​ដែល​ជនសង្ស័យ​សម្លាប់​នារី​រង​គ្រោះជា​សង្សារ​ព្រោះ​គ្រួសារ​ខាង​ស្រី​មិនឱ្យ​រៀបការ​។​ក្រោយពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​តែម្តង​។​គួររំលឹកថា​នៅ​ព្រលឹម​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កម្មការិនី​ម្នាក់​បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ត្រូវ​ឃាតក​អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។​

​កម្មការិនី​រងគ្រោះ​បម្រើការ​នៅ​រោងចក្រ​ផលិត​អំពូល​ភ្លើង​លំអ​គ្រប់​ប្រភេទ​ធី​វ៉ា​យ​អេ​ឡិ​ក​ទ្រិ​កឯ​.​ក​ស្ថិតនៅ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​ទោះជា​យ៉ាងណា សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ចាប់​ឃាត​.​ក មក​ផ្តន្ទាទោស​ឱ្យខាងតែបាន​៕S/​

រូបថតដែលគេអះអាងជាឃាតកនិងជាសង្សារនារីរងគ្រោះ