​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ជនល្មើស​កាប់​ចិញ្ច្រាំ​ក្មេងប្រុស​ជនជាតិដើម​ភាគតិច​

651
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រីសូ​សុវណ្ណ​ស្នងការរង​នគរបាល​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​២៩​តុលា​ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា​ករណី​ឃាតកម្ម​ដែល​សង្ស័យថា​ជា​រឿង​គំនុំ​កាប់​ចិញ្ច្រាំ​លើ​ក្មេងប្រុស​ខ្មែរលើ​ព្នង​នោះ​កំពុងស្ថិត​ក្នុងការ​ហ៊ុំព័ទ្ធ​ទីតាំង​កើតហេតុ​និង​មាន​តម្រុយ​ខ្លះៗ​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ថ្លែង​បែបនេះ​ក្រោយ​ពេលដែល​ជនល្មើស​បាន​ប្រើ​ឧបករណ៍​មុត​កាប់​ចិញ្ច្រាំ​លើ​រា​ង្គ​កាយ​ក្មេងប្រុស​ជា​កូន​ខ្មែរលើ​ព្នង​នៅ​ស្រុក​កោះ​ញែក​ខណៈ​រូបគេ​ទៅ​ឃ្វាលក្របី​នៅ​វាលស្រែ​ក្បែរ​ភូមិ​។​​ហេតុ​ការ​បាន​កើតឡើង​និង​ប្រទះឃើញ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៨​ចំណុច​វាលស្រែ​ក្នុងភូមិ​ស្រែ​ហ៊ុយ​ឃុំ​ស្រែ​ហ៊ុយ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​

ក្មេងរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ គឺមាន​ឈ្មោះ​ចូ​ច លៀន​អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ចេ​ល ចូ​ច អាយុ​៣៤ ជា​កសិករ ម្ដាយ​ឈ្នោះ ម៉ៅ ស្រៀក ជាង​៣០​ឆ្នាំ មុខរបរ​កសិក​ដូចគ្នា គ្រួសារ​នេះ​ជា​ខ្មែរលើ​ព្នង​។​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​បាន​បញ្ជាក់ថា​ករណីនេះ​ពុំមែន​ជា​ករណី​សម្លាប់​វះ​យក​គ្រឿងក្នុង​ឬ​គ្រលៀន ដូច​បណ្តាញ​សង្គម​បង្ហោះ​នោះទេ​៕S/​

​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​ជនល្មើស​កាប់​ចិញ្ច្រាំ​ក្មេងប្រុស​ជនជាតិដើម​ភាគតិចម្នាក់​