​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន​ជន​២​នាក់​ជាមួយ​ថ្នាំញៀន​

457
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ដកហូត​បាន​វត្ថុតាង​៣​កញ្ចប់​។​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​កែង​ផ្លូវ​លេខ​៥៩៨​ក្នុង​ក្រុម​១​ភូមិ​ស្វាយប៉ាក​សង្កាត់ ស្វាយប៉ាក​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​១​ឈ្មោះ​យឿន​ស៊ី​ដេ​ត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​(​រក្សាទុក​)​។​២​ឈ្មោះ​មិថុនា​បរិ​ញា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​(​ប្រើប្រាស់​)​។​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច​។​ឧ​បករ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​សា​គី​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ​។​

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុ​តា​ត្រូវបាន​សមត្ថកិច្ច​ក​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕S/​