​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​

1020
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោក​រកា​បាន​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៤​នាក់​ពីបទ​ជួញដូរ​និង​ប្រើប្រាស​ថ្នាំញៀន​ខុសច្បាប់​នៅ​សង្កាត់​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​។​ក្នុងការ​បង្ក្រាប​ជនសង្ស័យ​ទាំ​៤​នាក់​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ចំណុច ផ្លូវ​បេតុង​ស្ថិត ក្នង​ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅមុន​ឈានដល់​ការឃាត់ខ្លួន គឺ កម្លាំង​របស់​ប៉ុស្តិ៍នគរបាល​គោក​រកា បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ហើយ ក៏​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​ដើរ​ដោយ​ថ្មើ​ជើង​តែម្នាក់ឯង​។​ពេលនោះ​កម្លាំង​មានការ​សង្ស័យ​ក៏​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹក​ក​)​ចំនួន​មួយកញ្ចប់​ក្នុង​ហោប៉ៅ ក៏ នាំយកមក​ប៉ុស្តិ៍នគរបាល​គោក​រកា ដើម្បី​សាកសួរ​។

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន ពី​ឈ្មោះ ផេង ចាន់​ធី ភេទ​ស្រី និង​ឈ្មោះ ភាព ម៉ៅ (​ត្រូវជា​ប្តី​)​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អណ្តូង​៣ សង្កាត់​គោក​រកា​។​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ វ៉ន វ៉ា​ត់ ទៅ​ចង្អុល​ជនសង្ស័យ​ក្រោយពេល​ទៅដល់​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ នាំមក​ប៉ុស្តិ៍នគរបាល​គោក​រកា ដើម្បី​កសាង​ឯកសារ នឹង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​តែម្តង​។​

​មន្ត្រី​ដដែល​បាន​បន្តថា​ជនសង្ស័យ​ទាំង​៤​នាក់​មាន​១.​ឈ្មោះ វ៉ន វ៉ា​ត់ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ។​២.​ឈ្មោះ ផេង ចាន់​ធី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ។​៣.​ឈ្មោះ ជា ចិន ភេទ​ប្រុស អាយុ​២២ ឆ្នាំ​។​៤.​ឈ្មោះ វ៉ាន់ វីរៈ ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​។ ​សម្ភារៈ​ដកហូត​១.​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​មួយ​កញ្ជប់​។​២.​ដាវ​ដែក​ដង​ឈើ​ចំនួន​មួយ​ដើម​។​៣.​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​។​៤. បន្ទះ​ស្លាក់​លេខ​ម៉ូតូ​លេខ​ភ្នំពេញ​1DG7801​ចំនួន​០១​។​៥.​សោរ​ម៉ូតូ​ចំនួន​០២​។​៦.​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​(រូប៖វ៉េបសាយ)