​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ស្រវឹងស្រា​វាយ​ប្រពន្ធ​ប៉ោង​ភ្នែក​នៅ​ស្រុក​ខ្សាច់កណ្ដា

778
ចែករម្លែក

​(​កណ្ដាល​)៖​បុរស​វ័យ​២៣​ឆ្នាំ​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឃាត់ខ្លួន​បន្ទាប់ពី​ស្រវឹងស្រា​រករឿង​វាយ​ប្រពន្ធ​បណ្ដាល​ឲ្យ​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច ភូមិ​ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សម្បត្តិ ពិសី ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​លក់​ចេកចៀន​មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ ខាងលើ​បាន​របួស​ភ្នែក​ទាំងសង់ខាង​។​ជនសង្ស័យ​ជា​ប្ដី​ឈ្មោះ សុខ ផាន់​ណុ​ច ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​កង់​បី មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​មានទំនាស់​ពាក្យសំដី​និង​គ្នា​ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​ដើរ​ចេញពីផ្ទះ​ដើរ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​រហូតដល់​ម៉ោង​២២.៣០​នាទី​ថ្ងៃ​ដដែល​បាន​ត្រឡប់​ចូល​ផ្ទះ​វិញ​។​ពេលមកដល់​ក៏​រករឿង​ប្រពន្ធ​ក៏មាន​ទំនាស់​ពាក្យសម្ដី​និង​គ្នា​ដោយ​ប្តី​បាន​ស្ទុះ​ទៅ​ខ្វាវ​ភ្នែក​ប្រពន្ធ​បណ្តាល​ឲ្យ​មាន​របួសស្នាម​។​

​ក្រោយមក​បងប្អូន​បាន​បញ្ជូនទៅ​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ចំណែក​ប្តី​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​តា​កូវ​ឃាត់ខ្លួន​ប​ញ្ជួ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ត​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​ចាន់ ថន

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​ស្រវឹងស្រា​វាយ​ប្រពន្ធ​ប៉ោង​ភ្នែក

#