​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ករណី​ឆក់​កាបូប​និង​ទូរស័ព្ទ​នៅ​ខណ្ឌ​ឬ​ស្សី​កែវ

684

(​ភ្នំពេញ​)៖​ស្ត្រី​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៦​និង​៣០​ព្រលប់ ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៧​នៅត្រង់ ចំណុច ផ្លូវ​បេតុង ក្រុមទី ៤ ភូមិ​បាក់​ទូក សង្កាត់ ទួល​សងែ្ក ខណ្ឌ​ឬ​ស្សី​កែវ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ជនសង្ស័យ​ម្នាក់​នោះ​មានឈ្មោះ លី សុខ​ឃាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​និង​ទីលំនៅ​ផ្ទះ​លេខ​១១៩ ផ្លូវ​២៧៣ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សងែ្ក ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

ចំណែក​ជនរងគ្រោះ​មានឈ្មោះ អ៊ុក សារ៉ន​ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៤ ភូមិ​បាក់​ទូក​សង្កា​ត​ទួល​សងែ្ក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​នៅពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាង​រួមមាន​៖ កាបូបដៃ​មួយ នៅក្នុង​កាបូប​មាន ទូរស័ព្ទ​មួយគ្រឿង ម៉ាក់​សាំ​ស៊ុ​ង​ណូ​ត​ធូ ។

ប្រភព​ដដែល​បាន​បន្តថា ជនរងគ្រោះរ​បាន​ដើរ​ចេញពី​រោងចក្រ រ៉ូ​ស៊ី​ង ជិត​ផ្សារ​សាំ​ហាន់​សំដៅទៅ​ផ្ទះ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​មា្ន​ក់​ស្រី​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ​គ្មាន​សា្ល​ក​លេខ​បាន​ធើ្វ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​រួច​ក៏​ឮសូរ​សម្រែក​ស្រែក​ចោរៗ​។​

ស្របពេលនោះ​កម្លាំង​ល្បាត​ខណ្ឌ​ប៉ុស្តិ៍​ក៏​ជួយ​អន្តរា​គម​ន៏​ដេញ​ជនសង្ស័យ​ទៅដល់​ផ្លូវ​បេតុង​កែង​ផ្លូវ​273(​ខាងកើត​ផ្ទះសំណាក់​សារី​ធំ​)​ជនសង្ស័យ​អ្នកបើក​បាន​អែប​ម៉ូតូ​ទម្លាក់​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លី សុខ​ឃាង ភេទ ស្រី​ចោល​ហើយក៏​ត្រូវ​សម្ត​កិច្ច​ឃាត់ខ្លួន​តែម្ដង ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ប​ញ្ចូ​ន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕S/​ដោយ​ម៉េង​សែ​