​សមត្ថកិច្ច​ឃាត់ខ្លួន​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​រំដួល​និង​ក្រុង​ស្វាយរៀង​

981
ចែករម្លែក

(​ស្វាយរៀង​)៖​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​សហការ​ជាមួយ​នគរបាល​ស្រុក​រំដួល​រួម​និង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្កា​ប​មុខសញ្ញា​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្រុង​ស្វាយរៀង​ស្រុក​រំដួល​និង​នៅតាម​តំបន់​ផ្សេងៗ​ទៀត​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​ជា​បន្តបន្ទាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​។​ការចុះ​បង្ក្រាប​នេះ​គឺ​នៅ​ថ្ងៃទី​៥​សីហា​ឆ្នាំ​២០១៧​ស្ថិតនៅ​ស្រុក​រំដួល​និង​ក្រុង​ស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជន​ដែល​ឃាត់ខ្លួន​នោះ​ទី​១.​ឈ្មោះ កែវ វាសនា ភេទ​ប្រុស អាយុ​២១​ឆាំ្ន​.​ទី​២.​តូច សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ .​ទី​៣.​ញឹម ភក្តី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ .​ទី​៤.​នួន ភ័​ត្រា អាយុ​៣៤​ឆ្នាំ​មុ​.​ទី​៥.​ឥន យ៉​ន​ច័ន្ទ​សិ​ទ្ទ អាយុ​២២​ឆ្នាំ មុខរបរ​គ្រួ​បង្រៀន​រស់នៅ​ភូមិ​អណ្តូង​ក្សាំ​ង​.​ទី​៦.​កៅ​ស្រីមុំ​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ស្វាយរៀង​។

​វត្ថុតាង​ទាំងអស់​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE០៥​កញ្ចប់​(​ធំ​១​តូច​៤).​ម៉ូតូ​ចំនួន​៣​គ្រឿង​.​ទូរ​ស័​ព្ធ​ដៃ​ចំនួន​៥​គ្រឿង​និង​សម្ភារ​មួយចំនួន​ជាច្រើន​ទៀត​។​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ​៖​សហការី​

​សមត្ថកិច្ច​ឃាត់ខ្លួន​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​